សម្តេច ស ខេង ដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី
- កណ្តាល
ខេត្តកណ្តាល ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្តេចតេជោ ហ៊ុន សែន…
ខេត្តកណ្តាល ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្តេចតេជោ ហ៊ុន សែន…
ខេត្តកណ្តាល ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទា ជនវិបល្លាសស្មារតីនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានលើកឡើងក្នុងពិធីសម្ភោធ នាព្រឹកថ្ងៃទី៤ ខែកញ្ញាថា អគារដែលដាក់សម្ភោធឲ្យប្រើប្រាស់ថ្ងៃនេះ គឺមានយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីចំពោះបងប្អូនវិបល្លាសស្មារតីដែលជាជនងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជារបស់យើង ។
លោករដ្ឋមន្ត្រីបន្តថា មជ្ឈមណ្ឌលថែមទាំ និងវិបល្លាសស្មារតី ស្ថិតនៅក្នុងភូមិបាគូ ឃុំ បាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លើទំហំផ្ទៃដីចំនួនប្រមាណ៣ហិកតា ។ ទីតាំងនេះដំបូងឡើយជាផ្នែកមួយនៃបុរីកុមាមិត្តភាព កម្ពុជា បារាំង អង់គ្លេស ។ ដោយទទួលបានការណែនាំពីសម្តេចតេជោ ហ៊ុន សែន មជ្ឈមណ្ឌលបានធ្វើការសាងសង់ ចាប់ពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧ ក្នុងគោលដៅបំបែកជនមានវិបល្លាសស្មារតីដែលស្នាក់នៅជាមួយជនរងគ្រោះដ៏ទៃទៀតនៅក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញឲ្យមកទទួលមកសេវាថែទាំ និងបច្ចេកស្របតាមបច្ចេកទេសត្រឹមត្រូវ ។
លោកបន្ថែមថា មជ្ឈមណ្ឌលបានសាងសង់ឡើងជា២ដំណាក់កាល ដោយបានចំណាយថវិកាអស់ប្រមាណ៧ពាន់លានរៀល ។ ដំណាក់កាលទី១ បានជួសជុលអគាចាស់ចំនួន២អគា២០បន្ទប់ ដោយចែកចេញជាពីផ្នែកមួយផ្នែកសម្រាប់បុរស និងមួយផ្នែកទៀតសម្រាប់ស្ត្រី រួមនឹងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗទៀត ។
ដំណាក់ទី២ បានសាងសង់អគាចំនួន២ខ្នង ដោយមួយខ្នងមាន២៣បន្ទប់ សម្រាប់ជនរងគ្រោះប្រភេទធ្ងន់៤បន្ទប់ ប្រភេទមធ្យម៦បន្ទប់ ប្រភេទស្រាល៧បន្ទប់ បន្ទប់ស្តានីតិសម្បទា៣ និងបន្ទប់សម្រាប់បុគ្គលិកស្នាក់នៅ៣បន្ទប់ ។ ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក៏បានឲ្យដឹងថា មន្ត្រីដែលបម្រើការនៅមជ្ឈមណ្ឌលមានចំនួន៦៨នាក់ ក្នុងនោះមន្ត្រីមកពីក្រសួងសង្គមកិច្ច៣១រូប មកពីក្រសួងសុខាភិបាលមានចំនួន២៨រូប និងក្រសួងមហាផ្ទៃ៩រូប ។ មន្ត្រីទាំងអស់នេះត្រូវបានបែកចែកជាវេនគ្នា ដើម្បីធានាការងារនៅក្នុងមជ្ឈមណ្ឌល២៤ម៉ោងលើក២៤ម៉ោងតែម្តង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ