ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ព្រមព្រៀង​បើក​កិច្ចប្រជុំ GBC ជាមួយ​ថៃ ដោយ​ម៉ា​ឡេ​ស៊ី ធ្វើ​ម្ចាស់ផ្ទះ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ក្រសួងការពារជាតិ​កម្ពុជា បាន​ឆ្លើយ​តប និង​ការ​ស្នើ​សុំ​របស់​ប្រមុខ​ក្រសួងការពារជាតិ​ស្តីទី​ថៃ ដើម្បី​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ដែល​ប្រទេស​ម៉ា​ឡេ​ស៊ី ធ្វើ​ជា​ម្ចាស់ផ្ទះ ។…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ក្រសួងការពារជាតិ​កម្ពុជា បាន​ឆ្លើយ​តប និង​ការ​ស្នើ​សុំ​របស់​ប្រមុខ​ក្រសួងការពារជាតិ​ស្តីទី​ថៃ ដើម្បី​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ដែល​ប្រទេស​ម៉ា​ឡេ​ស៊ី ធ្វើ​ជា​ម្ចាស់ផ្ទះ ។

យោង​តាម​លិខិត​ជាមួយ​ច្បាប់​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រី​ស្តីទី​ក្រសួងការពារជាតិ​ថៃ នាយ​ឧត្តមសេនីយ៍ ណាត់​ថា​ក់​ផុ​ន ណា​ក​ផា​នី​ត លើក​ឡើង​ថា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​ឯកឧត្តម ចុះ​ថ្ងៃ​ទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ ទាក់ទង​នឹង​សំណូមពរ​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​វិសាមញ្ញ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ General Border Committee (GBC) នៅ​ក្នុង​ទីតាំង​អព្យាក្រឹត ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ក្នុង​កំឡុង​ថ្ងៃ​ទី​០៤ ដល់ទី​០៧ ខែសីហា ឆ្នាំ​២០២៥ ក្នុង​ន័យ​នេះ ខ្ញុំ​មាន​សេចក្តី សោមនស្ស​រីករាយ​ក្នុង​ការ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចូលរួម​កិច្ចប្រជុំ​ខាងលើ តាម​សំណូមពរ​របស់​ឯកឧត្តម ។

ទន្ទឹម​នឹង​នេះ ដោយ​ប្រទេស​ម៉ា​ឡេ​ស៊ី សហរដ្ឋ​អាម៉េរិក និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​តួអង្គ​សំខាន់​ក្នុង​ការ​សម្របសម្រួល ឱ្យ​មាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ទីក្រុង ពូ​ត្រា​រៃ​យ៉ា ប្រទេស​ម៉ា​ឡេ​ស៊ី ដូច្នេះ ខ្ញុំ​សូម​ស្នើ​ឱ្យ​មាន​តំណាង មក​ពី​ប្រទេស​ទាំង​បី​ខាងលើ ចូលរួម​ជា​អ្នក​សង្កេតការណ៍ ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​នេះ ។

លិខិត​បាន​បញ្ជាក់​ថា ៖ “​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ ចំពោះ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ដើរតួ​នាទី​ជា​ប្រធាន ប្តូរ​វេន​អាស៊ាន និង​ជា​ប្រធាន​ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ ព្រមទាំង​សហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ដើរតួ​នាទី​ដ៏​សំខាន់​នេះ​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ឱកាស​ជួប​ជាមួយ​ឯកឧត្តម និង​ចូលរួម​ក្នុង​កិច្ច​សន្ទនា ប្រកបដោយ​មិត្តភាព និង​សហការ សំដៅ​សម្រេច​បាន​នូវ​ដំណោះស្រាយ​ដោយ​សន្តិវិធី​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ