«​គ្មាន​បុគ្គល​ណា ឬ​ក្រុម​ណា​អាច​ប៉ះប៉ូវ​សង​គ្រួសារ​នាង​បាន​ទេ​»


រាជធានី​ភ្នំពេញ ៖ សម្រាប់​ខួប​២​ឆ្នាំ​នៃ​ការឃុំខ្លួន​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ កូនស្រី​ច្បង​របស់​លោក​បាន​អះអាងថា គ្មាន​ក្រុម​ណា​ឬ​បុគ្គល​ណាមួយ​អាច​ប៉ះ​បូ​៉​វ​ចំពោះ​គ្រួសារ​នាង​បាន​ឡើយ ។ កញ្ញា កឹ​ម មនោ​វិទ្យា កូនស្រី​ច្បង​របស់​លោកក ឹ​ម សុខា បាន​សរសេរ​លើ​បណ្តាញ​សង្គម កាល
ពី​ល្ងាច​ថ្ងៃ​ទី​២ ខែកញ្ញា​ថា ខ្ញុំ​ចាំ​មិន​ភ្លេច​ព្រឹត្តិការណ៍​ដ៏​រន្ធត់​នា​យប់​ថ្ងៃ​២ កញ្ញា ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ ។

ខ្ញុំ​តែងតែមាន​សុបិន្ត​អាក្រក់ ពេល​ខ្លះ​ភ្ញាក់ឡើង​មួយប៉ប្រិចភ្នែក​ស្មានថា​ នៅ​តែ​មិនដឹង​គេ​ចាប់​ប៉ា​ទៅ​ណា ពេល​ខ្លះ​ភ្ញាក់​ដោយ​សំឡេង​អ្វីមួយ​ស្មានថា​ មាន​អ្នក​ណា​គោះ​ទ្វារផ្ទះ​ដែល​ខ្ញុំ​កំពុង​នៅ​ឯ​បរទេស​សោះ ហើយ​គ្រប់ពេល​តែងតែ​ឃើញ​រូបភាព​គេ​ក្រៀក​ប៉ា​ចេញពីផ្ទះ ។

កញ្ញា កឹ​ម មនោ​វិទ្យា បន្ត​ថា អ្នក​ដែល​ធ្លាប់ជួប​ប្រទះ​រឿង​បែប​នេះ​យល់​ពី​អារម្មណ៍​នេះ​ ។ គ្មាន​អ្វី​ដែល​ក្រុម​ណា​ឬ​បុគ្គល​ណា អាច​ធ្វើ​ដើម្បី​ប៉ះប៉ូវ ឬ​ដើម្បី​សង​វិញ​មក​ដល់​ខ្ញុំ​និង​ក្រុម​គ្រួសារ​ទេ ។ អ្វី​ដែល​យើងខ្ញុំ ត្រូវ ការ គឺ​ការ​បញ្ឈប់​កុំឱ្យ​មាន​អំពើ​អយុត្តិធម៌​កើតឡើង​លើ​ខ្មែរ​គ្រប់​ៗ​គ្នា​តទៅ​ទៀត ។ ហើយ​ក៏​គ្មាន​អ្វី​ដែល​ក្រុម​ណា​ ឬ​បុគ្គល​ណា អាច​ធ្វើ​ដើម្បី​បញ្ឈប់​ក្រុម​គ្រួសារ​ខ្ញុំ ក្នុង​ការ​ទាមទារ​នេះ​ដែរ ។

ចំណែក​លោក យ៉ែ​ម បុញ្ញឫទ្ធិ អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ជា​អ្នក​គាំទ្រ​នយោបាយ​លោក កឹ​ម សុខា បាន​លើក​ឡើង​ថា លោក កឹ​ម សុខា ជាប់់​ឃុំ​២​ឆ្នាំ​ដោយ​រង​ការ​ចោទ​លាប​ពណ៌ ជេរ​ប្រមាថ​យ៉ាង​អយុត្តិធម៌ ដោយសារ​ការ​តស៊ូ​ស្វិតស្វាញ​នៅ​លេ​ី​ទឹកដី​កំ​ណេ​ី​ត​កម្ពុជា ដេ​ី​ម្បី​បុព្វហេតុ​សិទ្ធិ​មនុស្ស សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ​សេរី​…​។

លោក​បន្ត​ថា យេ​ី​ង​នៅ​ចង​ចាំ និង​ទាមទារ​ឱ្យ​មានការ​ដោះ​លែង ផ្ដល់​យុត្តិធម៌ ផ្ដល់​សិទ្ធិ សេរីភាព​ជូន​លោក កឹ​ម សុខា វិញ ។ មតិ​ជាតិ​-​អន្តរជាតិ ចង់​ឃេ​ី​ញ​នូវ​ដំណោះស្រាយ​ជាវិជ្ជមាន ក្នុង​ការ​បន្ត​ដំណេ​ី​រ​ប្រជា​ធិប តេយ្យ​សេរីពិតប្រាកដ ដោយ​មានការ​ដោះ​លែង​លោក កឹ​ម សុខា ឱ្យ​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព​ពេញលេញ ពីព្រោះ​គាត់​មិនមែន​ជា​បុគ្គល​ហិង្សា​និយម ហើយ​ពិតជា​បុគ្គល​ដែល​មាន​គោលការណ៍​អហិង្សា ផ្សះផ្សា​ជាតិ ជា​អ្នក​ប្រជាធិបតេយ្យ​សេរី​ពិតប្រាកដ ដែល​នាំ​ឱ្យ​ខ្មែរ​អាច​រួបរួម​គ្នា​បំពេញការងារ​ប​ម្រេ​ីជាតិ​មាតុភូមិ តាម​តួនាទី​ភារកិច្ច​បាន​ដោយ​សុខដុមរ​មនា ។

តាម​ការ​សង្កេត ទោះបីជា​កូនស្រី​លោក កឹ​ម សុខា ឬ​ក្រុម​លោក កឹ​ម សុខា បាន​រំឭក​ពី​ការ​ចាប់ខ្លួន​លោក កឹ​ម សុខា ក្តី ក៏​គេ​សង្កេត​ឃើញ​ថា​ក្រុម​លោក សម រ​ង្ស៊ី និង​បក្សពួក​ខ្លួន​មិន​បានអើពើ​នោះ​ទេ ​សម្រាប់​ខួប​២​ឆ្នាំ​នៃ​ការ​ចាប់ខ្លួន​នេះ ។ លោក សម រ​ង្ស៊ី បាន​កៀរគរ​សកម្មជន​នៅ​ក្រៅប្រទេស​ ដើម្បី​ជួបជុំ​គ្នា​ទៅ​វិញ ។

ករណី​នេះ​ ត្រូវ​បាន​សាធារណ​មតិ​លើក​ឡើង​ថា លោក សម រ​ង្ស៊ី បាន​ផាត់​លោក កឹ​ម សុខា ដែល​ជា​ដៃគូ​នយោបាយ​ជាមួយ​គ្នា​ចោល​ហើយ ។ សម្រាប់​ខូ​ប​២​ឆ្នាំ​នៃ​ការ​ចាប់ខ្លួន​នេះ​ដែរ​លោក កឹ​ម សុខា បាន​សូម​ឲ្យ​ខ្មែរ​គ្រប់​និន្នាការបញ្ឈប់​នូវ​នយោបាយ​យកឈ្នះ​ចាញ់​ខ្មែរ​គ្នា​ឯង ដោយ​យក​ប្រជាពលរដ្ឋ​និង​ជោគវាសនា​ប្រទេស​ជាតិ​ជា​ឈ្នាន់​ឬ​ជា​របាំង​តទៅ​ទៀត ព្រោះថា​ខ្មែរ​គ្រប់​ស្រទាប់​បាន​ឈឺចាប់​គ្រប់គ្រាន់​ហើយ​។

សូម​ជម្រាប​ថា លោក កឹ​ម សុខា បាន​ត្រូវអាជ្ញា​ធរមាន​សមត្ថកិច្ច​ឃាត់ខ្លួន នា​វេលា​រំលង
អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ពី​ក្នុង​គេហដ្ឋាន​របស់​លោក​ស្ថិត​នៅ ក្នុង​ខណ្ឌ
ទួល​គោក រាជធានី​ភ្នំពេញ ។ ភ្លាម​ៗ​នោះ លោកត្រូវ​បាន​គេ​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ
ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម ។

លុះ​ក្រោយមក លោក​ត្រូវ​បាន​ប្ដូរ​កន្លែង​ឃុំខ្លួន​ពី​ត្រពាំង​ផ្លុ​ង​«​ម​៣» យក​មក​ឃុំខ្លួន​ក្នុងផ្ទះរបស់​លោក​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នា​ម៉ោងជាង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ៕ ​​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ