ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​កម្ពុជា​នៅ​កូរ៉េ​ប្រាប់​ទូត​ចិន​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្ក្រាប​បទល្មើស​អន​ឡាញ​ក្នុង​ប្រទេស

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​បាន​បង្ហាញ​ប្រាប់​ទូត​ចិន​ប្រចាំ​នៅ​កូរ៉េ​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បង្ក្រាប​បទល្មើស​អន​ឡាញ​ក្នុង​ប្រទេស ។ ឯកឧត្តម ឃួ​ន ផុ​ន​រតនៈ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​អញ្ជើញ​ជួបសម្តែង​​ការ​គួរសម…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​បាន​បង្ហាញ​ប្រាប់​ទូត​ចិន​ប្រចាំ​នៅ​កូរ៉េ​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បង្ក្រាប​បទល្មើស​អន​ឡាញ​ក្នុង​
ប្រទេស ។

ឯកឧត្តម ឃួ​ន ផុ​ន​រតនៈ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​អញ្ជើញ​ជួបសម្តែង​​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម DAI Bing ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​សាធារណរដ្ឋ​កូរ៉េ នៅ​ស្ថានទូត​ចិន ក្នុង​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ក្នុង​ជំនួប​ឯកឧត្តម ឯកអគ្គរាជទូត​បាន​ជម្រាប​ជូន ឯកឧត្តម DAI Bing អំពី​ការប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្ក្រាប​បទល្មើស​អន​ឡាញ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​ចាប់ខ្លួន និង​បញ្ជូន​ឧក្រិដ្ឋជន​ទៅ​ប្រទេស​កំណើត​របស់​ពួក​គេ ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។

ឯកឧត្តម DAI Bing បាន​មាន​ប្រសាសន៍​ថា ឯកឧត្តម​បានឃើញ និង​ទទួលស្គាល់​នូវ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បង្ក្រាប​បទល្មើស​អន​ឡាញ​កន្លង​មក​ ។ បន្ថែម​ពី​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​ការ​ថែរក្សា​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ចិន ក្នុង​ភាព​ជា​បងប្អូន​ល្អ និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាន​តំណាង​នៃ​ប្រទេស​ទាំង​ពីរ នៅ​សាធារណរដ្ឋ​កូរ៉េ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ