ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលវិបាក បើសិន​ជា​បេះដូង​ដើរ​យឺត​

4 ឆ្នាំ មុន

ចង្វាក់​របស់​បេះដូង​មនុស្ស​ពេញវ័យ​ដែល​លោត​ធម្មតា​ក្នុង​ពេល​សម្រាក​នោះ​គឺ​ពី ៦០ ទៅ​១០០​ដង​ក្នុង​មួយ​នាទី​។ បើសិនជា​អ្នកមាន​បញ្ហា​បេះដូង​ដើរ​យឺត​វិញ​គឺ​បេះដូង​លោត​តិច​ជាង ៦០​ដង​ក្នុង​មួយ​នាទី​។​អាកា​រៈបេះ​ដូង​ដើរ​យឺត​អាច​ជា​បញ្ហា​មួយ​ធ្ងន់ធ្ងរ​បើសិនជា​បេះដូង​មិន​អាច​ផ្តល់​ការ​ផ្គត់ផ្គង់​ឈាម​ដែល​មាន​អុក​ស៊ី​សែន​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹម​រាង​កាយ​។ យ៉ាងណាមិញ អ្នកខ្លះ​ក៏​មិន​មាន​រោគ​សញ្ញា ឬ​ផល​ប៉ះពាល់​អ្វី​ដែរ​នៅ​ពេល​ពួក​គេ​មាន​បញ្ហា​បេះដូង​ដើរ​យឺត​។ ចំពោះ​ផលវិបាក​នៃ​អាកា​រៈបេះ​ដូង​ដើរ​យឺត​ដែល​មិន​បាន​ព្យាបាល​នោះ​គឺ​អាស្រ័យ​ទោ​តាម​ភាព​ដើរ​យឺត​របស់​បេះដូង កន្លែង​ដែល​មាន​បញ្ហា​ចរន្តអគ្គិសនី​ក្នុង​បេះដូង…

ចង្វាក់​របស់​បេះដូង​មនុស្ស​ពេញវ័យ​ដែល​លោត​ធម្មតា​ក្នុង​ពេល​សម្រាក​នោះ​គឺ​ពី ៦០ ទៅ​១០០​ដង​ក្នុង​មួយ​នាទី​។ បើសិនជា​អ្នកមាន​បញ្ហា​បេះដូង​ដើរ​យឺត​វិញ​គឺ​បេះដូង​លោត​តិច​ជាង ៦០​ដង​ក្នុង​មួយ​នាទី​។​អាកា​រៈបេះ​ដូង​ដើរ​យឺត​អាច​ជា​បញ្ហា​មួយ​ធ្ងន់ធ្ងរ​បើសិនជា​បេះដូង​មិន​អាច​ផ្តល់​ការ​ផ្គត់ផ្គង់​ឈាម​ដែល​មាន​អុក​ស៊ី​សែន​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹម​រាង​កាយ​។ យ៉ាងណាមិញ អ្នកខ្លះ​ក៏​មិន​មាន​រោគ​សញ្ញា ឬ​ផល​ប៉ះពាល់​អ្វី​ដែរ​នៅ​ពេល​ពួក​គេ​មាន​បញ្ហា​បេះដូង​ដើរ​យឺត​។

ចំពោះ​ផលវិបាក​នៃ​អាកា​រៈបេះ​ដូង​ដើរ​យឺត​ដែល​មិន​បាន​ព្យាបាល​នោះ​គឺ​អាស្រ័យ​ទោ​តាម​ភាព​ដើរ​យឺត​របស់​បេះដូង កន្លែង​ដែល​មាន​បញ្ហា​ចរន្តអគ្គិសនី​ក្នុង​បេះដូង និង​ការ​ខូចខាត​ផ្សេង​ៗ​ដែល​កើតឡើង​លើ​បេះដូង​ផ្ទាល់​។

បើសិនជា​អាកា​រៈបេះ​ដូង​ដើរ​យឺត​ពិតជា​បង្ក​ជា​រោគ​សញ្ញា​អ្វីមួយ​មែន​នោះ ផល​ប៉ះពាល់​វា​អាច​នឹង​កើតឡើង​ដែរ​ដូច​ជា​៖

១-ឧស្សាហ៍​ដួល​សន្លប់
២- ខ្សោយបេះដូង
៣- អាច​ស្លាប់​ភ្លាម​ៗ​ដោយសារ​តែ​បេះដូង​ឈប់​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ