ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយន្តកាមរីបាឡែន​បុកជាមួយម៉ូតូហុងដា សេ១២៥ រងបួសផ្ទៃមុខ និងបាក់ដៃ ជើង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​បុរសម្នាក់​របួស​​បាក់ជើង​ឆ្វេង​ និងបុរស​ម្នាក់​ទៀត​របួស​មុខ​​ ,ដៃក្នុង​ករណី​គ្រោះ​ថ្នាក់​ចរចរាចណ៏​រថយន្ត​បុក​ម៉ូតូ​ កាល​ពី​វេលា​ម៉ោង​ ៣និង​៤៥ នាទីរសៀល​ ​នៅ​លើកំណាត់​ផ្លូវ​សហពន្ធ័រុស្ស៊ី ចំណុចមុខ​អាកាស​យាន​ដ្នាន​អន្តរជាតិ ភ្នំពេញ ស្ថិតក្នុង​ភូមិក្បាល​ដំរី សង្កាត់​ការកាប ខណ្ឌពោធិ៍សែនជ័យ ។

បើតាមអ្នក​ឆ្លើយឆ្លងព័ត៌មានកោះ​សន្តិភាព​បាន​ឱ្យ​ថា អ្នក​បើក​រថយន្ត​បង្ក ជាជនជាតិ​ចិនមិនស្គាល់អត្តសញ្ញាណ បើករថយន្ត​កាមរី​​បាឡែន​២០០២​ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2U-8996 ជិះគ្នា០៣​នាក់​បើក​បរ​ពីទិសខាង​កើត​មក​លិច​។ចំណែក​ជនរង​គ្រោះ​មានទី១.ឈ្មោះ តក់ សំអូន ភេទប្រុស អាយុ២៦ ឆ្នាំជាបើក​ម៉ូតូ របួសមុសនិងដៃឆ្វេង រស់នៅភូមិសង្កាត់កើត​ហេតុ​។ ទី២​ ឈ្មោះជា ឡាយ ភេទ​ប្រុស អាយុ ២៩ ឆ្នាំ រស់នៅជាមួយជនរងគ្រោះទី១ដែរ​។អ្នកទាំងពីរ​ ជិះម៉ូតូមួយគ្រឿង​ម៉ាក​ ហុងដាឌ្រីម សេ១២៥ ស៊េរី ឆ្នាំ​២០១៤ ពណ៌ខ្មៅ ពាក់ស្លាក​លេខ ភ្នំពេញ 1CC-8854 ។

មុនពេល​កើតហេតុ​គេឃើញរថយន្តកាមរីបាឡែន ២០០២បើក​ស្របទិសគ្នាជាមួយ​ម៉ូតូរបស់ ជនរង​គ្រោះ​តាម​បណ្តោយ​ផ្លូវ​សហពន្ធ័រុស្ស៊ី ចំណុចមុខ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (កន្លែងកើតហេតុ)​ស្រាប់តែមិនដឹងជាយ៉ាង​មិច រថយន្ត​បាន​ជិះមក​​បុកពីក្រោយ​ម៉ូតូជនរងគ្រោះ​ផ្ទប់ទៅនិងរនាំងដែកពុះចែក ទ្រូងផ្លូវ​ បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសទាំង០២ នាក់​។

ក្រោយ​ពេល​ហេតុ​អ្នក របួសត្រូវ​បាន គេដឹកទៅព្យា​បាល​នៅមន្ទីរពេទ្យព្រះកុសមះ ចំណែក​ឯ រថយន្តបង្ក និង​ម្ចាស់ព្រម​ទាំងម៉ូតូ របស់ជនរងគ្រោះ​សមត្ថកិច្ច ដឹកយកទៅរក្សាទុកនៅ ការិយាល័យ​ចរាចរណ៏ផ្លូវគោក នៃ​ស្នង​ការដ្ឋាន​ នគរបាល​រាជធានីភ្នំពេញ​រងចាំ ដោះស្រាយ​តាមផ្លូវច្បាប់​។