ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ពោះ​ម៉ាយ​​​ឯកោ​ ចាប់​​ក្មេង​​ស្រី​​14​​ឆ្នាំ​​រំលោភ រហូត​​​​​មាន​​ផ្ទៃ​​​ពោះ​​​បែ​ក​ការណ៍

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ​​​នគរ​បាល​​ស្រុក​​កណ្តាល​ស្ទឹង​​ ​បាន​​ឃាត់​ខ្លួន​​​បុរស​ម្នាក់​​កាល​ពី​រសៀល​ថ្ងៃ​ទី​​១២ ​ម​ីនា ​បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​​របស់​ម្តាយ​ក្មេង​ស្រី​ដែល​​​ប្តឹង​​ពី​បទ​​រំលោភ​​សេព​សន្ថវៈ ​​​​កូន​ស្រី​​​គាត់​​អាយុ​១៤​ឆ្នាំ ​រហូតមាន​​ផ្ទៃ​ពោះ​​៤ខែ​។ ការ​ចាប់​រំលោភ​​នេះ​បាន​​កើត​ឡើង​កាល​ពី​​ថ្ងៃទី​​១៩ វិច្ឆិកា ​ឆ្នាំ​២០១៣ ​វេលាម៉ោង​​៣​និង​៣០​​​នាទី​រសៀល ​​​នៅ​​ក្នុងបង្គន់​​​​ក្បែរ​ផ្ទះ​​​​​​ជន​សង្ស័យ​​ ស្ថិត​ក្នុង​​​​ឃុំ​បា​គូ ​​ស្រុក​កណ្តាល​ស្ទឹង ​ខណៈ​ក្មេង​ស្រី​​ត្រឡប់​​មក​ពី​ទិញ​សាប៊ូ​​វិញ ​។

ខេត្ត​កណ្តាល​ ៖ ​​​នគរ​បាល​​ស្រុក​​កណ្តាល​ស្ទឹង​​ ​បាន​​ឃាត់​ខ្លួន​​​បុរស​ម្នាក់​​កាល​ពី​រសៀល​ថ្ងៃ​ទី​​១២ ​ម​ីនា ​បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​​របស់​ម្តាយ​ក្មេង​ស្រី​ដែល​​​ប្តឹង​​ពី​បទ​​រំលោភ​​សេព​សន្ថវៈ ​​​​កូន​ស្រី​​​គាត់​​អាយុ​១៤​ឆ្នាំ ​រហូតមាន​​ផ្ទៃ​ពោះ​​៤ខែ​។ ការ​ចាប់​រំលោភ​​នេះ​បាន​​កើត​ឡើង​កាល​ពី​​ថ្ងៃទី​​១៩ វិច្ឆិកា ​ឆ្នាំ​២០១៣ ​វេលាម៉ោង​​៣​និង​៣០​​​នាទី​រសៀល ​​​នៅ​​ក្នុងបង្គន់​​​​ក្បែរ​ផ្ទះ​​​​​​ជន​សង្ស័យ​​ ស្ថិត​ក្នុង​​​​ឃុំ​បា​គូ ​​ស្រុក​កណ្តាល​ស្ទឹង ​ខណៈ​ក្មេង​ស្រី​​ត្រឡប់​​មក​ពី​ទិញ​សាប៊ូ​​វិញ ​។

​បុរស​​ដែល​សមត្ថកិច្ច​​​ឃាត់​​​​ខ្លួន​នេះ​​ឈ្មោះ​សាង ​គឹម​សេង ​​ហៅ​អ៊ូច ​អាយុ​​៣៥​ឆ្នាំ​​ ជា​ជាងត​ទឹក ​​​​។ ​លោក​អនុ​សេនីយ៍​ឯក​ ​ទឹម ​សេង ​អធិការ​រង​​​នគរ​បាល​​​ស្រុក​កណ្តាល​ស្ទឹង​បាន​ឱ្យដឹងថា ​នៅ​​វេលាម៉ោង​​៣​និង​​២០នា​ទី​​រសៀល​ថ្ងៃ​ទី​១៩ ​វិចិ្ឆិកា ​ឆ្នាំ​២០១៣ ​ក្មេងស្រី​​បាន​ជិះ​កង់​ពី​ផ្ទះ​​ទៅ​ទិញ​សាប៊ូ​​កក់​សក់​នៅ​ក្នុង​ភូមិ​​ពោធិ៍​ដុះ ​លុះ​​​ជិះ​កង់​​ត្រឡប់​​មក​ផ្ទះ​វិញ​​​ដល់​​​ពាក់​កណ្តាល​ផ្លូវ ​ស្រាប់តែ​ឈ្មោះ​សាង គឹម​​សេង ​​​ស្រែក​ហៅ​​​នាង​ពី​ក្នុង​ដី​ឡូត៍​របស់​ខ្លួន​ ​។ ​ប្រភព​ព័ត៌​មាន​បន្ត​ទៀត​ថា ​ខណៈ​​ឮដូច​​​នោះ​នាង​បាន​ជិះ​កង់​​ចូល​ទៅ​​ លុះ​​​​​ជន​នោះ​​បបួល​​​​នាង​​​នាង​​ចូល​​ក្នុង​ផ្ទះ​​ធ្វើ​ឱ្យ​​មាន​ការ​សង្ស័យ​ នាង​​ក​៏​បាន​​ជិះ​កង់​ចេញ​មក​វិញ ​តែ​ត្រូវ​ជន​​នេះ​ចាប់ដៃ​កង់​​ជាប់ ​​។ បន្ទាប់​​មក​​ជន​នេះ​បាន​អូស​​ដៃនាង​​ចូល​ទៅ​ក្នុង​​​បង្គន់​​ដែល​ស្ថិត​នៅ​​​ក្បែរ​​ផ្ទះ ​និង​គំរាម​​មិន​ឱ្យ​នាង​ប្រាប់​ឪពុកម្តាយ​​ ឬអ្នក​ណា​​​ឡើយ ​បើមិន​ធ្វើ​តា​មទេ​​គេនឹង​សម្លាប់​ចោល ​។ ​​

នៅ​ពេល​ឮ​​ការ​គំរាម​​​ដូច្នេះ ក្មេងស្រី​​រង​គ្រោះ​មាន​ការ​ភិត​ភ័យ​មិន​ហា៊​នស្រែក​​​​ឡើយ ហើយ​ជន​​​នេះ​ក៏បាន​​ធ្វើ​សកម្ម​ភាព​​រំលោភ​រហូត​​បាន​សម្រេច ។ ​លោក​ទឹម​ សេង ​បាន​ឱ្យដឹង​ទៀតថា ​លុះ​មក​ដល់​​​ថ្ងៃ​ទី​៧ មីនា ​​​​​ឆ្នាំ​២០១៤ ​ម្តាយ​​ក្មេង​ស្រី​រង​គ្រោះ​​មាន​ការ​សង្ស័យ​​​លើ​​កូន​ស្រី​របស់​ខ្លួន ​​ព្រោះ​​មាន​​សភាព​ស្លេក​ស្លាំង ​​​ក៏​​បាន​សួរ​​នាំ​និង​យក​​ឧប​ករណ៍​​​ពិនិត្យ​ទឹក​នោម​​មក​ពិនិត្យ​ឃើញ​​ថា​​នាង​មាន​​ផ្ទៃ​ពោះ ​ក៏​​​​នាំកូន​ស្រី​​ទៅ​កាន​់មន្ទីរ​ពេទ្យ​បង្អែក​​​​ជ័យ​​ជំនះ​​ខេត្ត​ ​ដើម្បី​​ឱ្យ​គ្រូ​​​ពេទ្យ​ពិនិត្យ​បន្ថែម ​។ ​ក្រោយ​​ពី​ពិនិត្យ​​រួចគ្រូ​​ពេទ្យ​បាន​ប្រាប់​ថា ​​កូន​ស្រី​គាត់​មាន​ផ្ទៃ​ពោះ​​៤​ខែ​ហើយ ​​​ហើយ​​​​ម្តាយ​ក៏​បាន​ឱ្យគ្រូ​ពេទ្យ​​​រំលូតកូន​​នោះ​ចេញ​តែ​ម្តង ។ តាម​រយៈ​​ការសួរ​ដេញ​ដោល​​ ​កូន​ស្រី​គាត់​ក៏​បានប្រាប់​ការពិតថា ​​ នាង​ត្រូវ​​ជន​ឈ្មោះ​សាង គឹម​សេង ​ហៅ​អ៊ូច​ ដែ​​ល​រស់​នៅ​​ក្នុងភូមិ​​ជា​មួយ​គ្នា​​​​​ចាប់​រំលោភ​​​នៅក្នុង​​បន្ទប​់​ទឹក​​​ ហើយ​ថែម​ទាំង​គំរាម​​សម្លាប់​ចោល បើ​នាង​និយាយ​ប្រាប់​គេ ។

​លោក​ទឹម ​សេង ​បាន​ឱ្យដឹងថា ​នៅថ្ងៃ​ទី​១០ មីនា ​​ឆ្នាំ​២០១៤ ម្តាយ​ក្មេង​ស្រី​​រង​គ្រោះ​​​​បាន​មក​ដាក់​ពាក្យ​បណ្តឹង​​នៅ​អធិការដ្ឋាន​​​នគរបាល​ស្រុក​​កណ្តាល​ស្ទឹង ​​ហើយ​​នៅ​ថ្ងៃ​ទី​១២ ​មីនា ​វេលា​ម៉ោង​១​និង​៣០​នាទី​​រសៀល ​លោក​បាន​កោះ​ហៅ​​ឈ្មោះ​សាង ​គឹមសេង ​មក​ធ្វើ​​​ការ​សួរនាំ​​ ។ ពេល​នោះ​​ជន​សង្ស័យ​​​​សារភាព​ថា ​ខ្លួន​ពិតជា​​បាន​ចាប់​ក្មេង​ស្រី​រងគ្រោះ​​​រំលោភ​រហូត​បាន​សម្រេច​ ​​​ប្រាកដ​មែន ​។ ភ្លាម​ៗ​នោះ​​សមត្ថ​កិច្ច​​​​ក៏​ឃាត់​​ខ្លួន​ជន​​ឈ្មោះ​ ​​សាង គឹម​សេង ​​ក្នុង​ពេល​នោះ​តែ​ម្តង ​រួច​កសាង​​សំណុំ​​​រឿង​បញ្ជូន​​ទៅ​សាលា​​ដំបូងខេត្ត​​ដើម្បី​ចាត់​​ការ​តាម​​​ផ្លូវ​ច្បាប់ ​នា​ល្ងាច​ថ្ងៃ​ដដែល ។ ជន​រូបនេះ​ត្រូវ​​​​គេ​​ដឹង​​ថា បាន​លែងលះ​ប្រពន្ធ​​២​ឆ្នាំ​មក​ហើយ​​មិន​មាន​កូន​ទេ ហើយ​ផ្ទះដែល​ស្នាក់​នៅ​នោះ​គឺ​​នៅ​តែម្នាក​់ឯង ៕