ប្តី​ប្រពន្ធ​១​គូ​ក្រេបទឹក​ឃ្មុំ​ថ្ងៃ​ដំបូង អី​ៗ​បាន​៣​តង់​ដល់​តង់​ទី​៤​ស្រាប់តែ​ប្តី​ខ​ល​ហៅរក​ជំនួយ


ប្តី​ប្រពន្ធ​មួយគូ​ទើបតែ​រៀប​ការ​រួច​នាំ​គ្នា​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​សណ្ឋាគារ​ខ្នាត​ផ្កាយ​៥ កំពុង​ដេក​លើ​គ្រែ​ប្រុងប្រៀប​បើក​ប្រតិបត្តិការ​«​អន្ទង់​មាស ស្វែងរក​កំណប់​»​ស្រាប់តែ​ប្រពន្ធ​ខ្សឹប​ប្រាប់​ប្តី​ថា ៖

-​ប្រពន្ធ ៖ អូន​មានរឿង​មួយ​ចង់​ប្រាប់​បង​តាម​ត្រង់​នៅ​ពេល​នេះ !
-​ប្តី ៖ អូន​និយាយ​មក​ចុះ បង​ចាំ​ស្តាប់តែ​កុំ​និយាយ​យូរ​ពេក ពេលវេលា​សម្រាប់​យើង​មក​ដល់​ហើយ
-​ប្រពន្ធ ៖ អូន​ចង់​ជម្រាប​បង​ថា អូន​អត់​មាននៅ​សល់​ភាព​បរិសុទ្ធ​ទេ
-​ប្តី ៖ អូ​…​មាន​ទៅ​ស្អី ។ ចុះ​អូន​បាន​ប្រគល់​ភាព​បរិសុទ្ធ​របស់​អូន​ទៅ​ឱ្យ​បុរស​ណា?
-​ប្រពន្ធ ៖ ចា៎ស​…​អូន​ធ្លាប់​គេង​ជាមួយ​បង ខ្លា (​ឈ្មោះ​ដាក់​ឱ្យ​)
-​ប្តី ៖ អូ​…​ជើងឯក​វាយ​កូន​ហ្គោ​ល​នោះ​មែន​ទេ? គេ​ជា​អ្នកមាន​ថែម​ទាំង​សង្ហា និង​លេង​កីឡា​ពូកែ​ទៀត ស្រី​ណា​ក៏​ស្រលាញ់​ដែរ ។

បន្ទាប់​មក​អ្នក​ទាំង​ពីរ​ក៏​ចាប់ផ្តើម​បើក​ឆាក​ស្វែងរក​កំណប់ លុះ​ពេល​ចប់​ប្រតិបត្តិការ​បុរស​ជា​ប្តី​ក៏​បាន​ដើរ​សំដៅ​ទៅ​តុ​ទូរស័ព្ទ ។ ប្រពន្ធ​ក៏​បាន​សួរ ៖

-​ប្រពន្ធ ៖ បង​ធ្វើ​អីហ្នឹង?
-​ប្តី ៖ អស់កម្លាំង​ណាស់ បង​ចង់​ហៅ​អ្នកបម្រើ​សណ្ឋាគារ​យក​ទឹកដោះគោឆៅ និង​នំ​មក​ញ៉ាំ ។
-​ប្រពន្ធ ៖ បង ខ្លា មិន​ធ្វើ​ដូច​បង​ចឹ​ង​ទេ
-​ប្តី ៖ ចុះ​គេ​ធ្វើ​យ៉ាងម៉េច ?
-​ប្រពន្ធ ៖ គាត់​ចាប់ផ្តើម​តង់​ទី​២​ទៀត

គ្រាន់តែ​ឮ​ប្រពន្ធ​និយាយ​ដូច្នេះ​ប្តី​ប្រឹង​ត្រដរ​ឡើង​គ្រែ​វិញ លុះ​រួចរាល់​ប្រតិបត្តិការ​លើក​ទី​២ បុរស​ជា​ប្តី​ក៏​ងើប​សំដៅ​ទៅ​តុ​ទូរស័ព្ទ​ទៀត តែ​ប្រពន្ធ​សួរ​ទៀត ៖

-​ប្រពន្ធ ៖ បង​ប្រុង​ធ្វើ​អីហ្នឹង?
-​ប្តី ៖ ហៅ​គេ​យក​ទឹកដោះគោ និង​នំ​មក​ញ៉ាំ​…​អស់កម្លាំង​ណាស់ !
-​ប្រពន្ធ ៖ បង ខ្លា មិន​ធ្វើ​អ៊ីចឹង​ដាច់ខាត​…​ចប់​តង់​ទី​២​គាត់​បន្ត​ចូល​តង់​ទី​៣​ទៀត ។

ឮ​ដូច្នេះ​ស្រាប់តែ​បុរស​ជា​ប្តី​បង្ខំចិត្ត​ឡើង​គ្រែ​វិញ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​គេ​ខំ​ប្រតិបត្តិការ​តង់​ទី​៣​ឱ្យ​បាន​សម្រេច ដើម្បី​ផ្គាប់ចិត្ត​ប្រពន្ធ​កុំឱ្យ​នាង​អស់សង្ឃឹម ។ ចប់​ប្រតិបត្តិការ​លើក​ទី​៣ គេ​ដកដង្ហើម​សឹង​មិន​ដល់​គ្នា ប្រឹង​តោង​ជញ្ជាំង​បោះ​ជំហាន​សំដៅ​តុ​ទូរស័ព្ទ​ជា​ថ្មី​ម្តងទៀត ។ ប្រពន្ធ​ងាក​មក​រួច​សួរ​ទៀត​ថា ៖

-​ប្រពន្ធ ៖ បង​ហៅ​គេ​យកនំ និង​ទឹកដោះគោ​មក​ញ៉ាំ​មែន​ទេ?
-​ប្តី ៖ មិនមែន​ទេ​…​បង​ហៅរក​ជំនួយ
-​ប្រពន្ធ ៖ ជំនួយ​ស្អី?
-​ប្តី ៖ បង​ចង់​ពឹង​មិត្តភក្តិ​ដែល​ស្គាល់​លេខ​ទូរស័ព្ទ​របស់ បង ខ្លា ឱ្យមក​ជួយ​បង​សម្រាប់​តង់​ទី​៤…៕

(​អត្ថបទ​នេះ​គ្រាន់តែ​សម្រាប់​កម្សាន្ត​ប៉ុណ្ណោះ ខុស​ទាស់​លើសលួស​ត្រង់​ណាស់​សូម​មេត្តា​អ​ធ្រា​ស្រ័យ​ទុកជា​មុន ! ) កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កំសាន្ដ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ