ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាឡេស៊ី​បញ្ជូន​​​យន្ត​ហោះ​​ទៅ​កាន់​តំបន់​ដែល​​​ផ្កាយ​រណប​ចិន​ចាប់​បាន​​រូប​ភាព​​​វត្ថុ​ម្យ៉ាង

11 ឆ្នាំ មុន

ប្រទេស​​ម៉ាឡេស៊ី​​​ បាន​​បញ្ជូន​​យន្ត​ហោះ​​ដើម្បី​​ពិនិត្យ​​​មើល​​តំបន់​ដែល​ផ្កាយ​​រណប​ចិន​ចាប់​បាន​រូប​ភាព​វត្ថុ​​​អណ្តែត​​​ទឹក​​គួរ​​ឱ្យ​សង្ស័យ​ចំនួន​៣​​នៅ​ជិត​​តំបន់​​ដែល​ប្រទេស​​ជា​ច្រើន​កំពុង​​​ប្រមាញ់​​រក​យន្ត​ហោះ​​​ដឹក​អ្នក​ដំណើរ​​​ដែល​បាត់ ។ រដ្ឋ​មន្ត្រី​ការ​ពារ​​​ជាតិ​​​ និង​​​ជា​រដ្ឋ​មន្ត្រី​គមនា​គមន៍​​ស្តី​ទី លោក Hishammudin Hussein ថ្លែង​​ថា យន្ត​ហោះ​ចម្បាំង​​​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​​ដែល​ផ្កាយ​​រណប​ចិន​ចាប់​បាន

ប្រទេស​​ម៉ាឡេស៊ី​​​ បាន​​បញ្ជូន​​យន្ត​ហោះ​​ដើម្បី​​ពិនិត្យ​​​មើល​​តំបន់​ដែល​ផ្កាយ​​រណប​ចិន​ចាប់​បាន​រូប​ភាព​វត្ថុ​​​អណ្តែត​​​ទឹក​​គួរ​​ឱ្យ​សង្ស័យ​ចំនួន​៣​​នៅ​ជិត​​តំបន់​​ដែល​ប្រទេស​​ជា​ច្រើន​កំពុង​​​ប្រមាញ់​​រក​យន្ត​ហោះ​​​ដឹក​អ្នក​ដំណើរ​​​ដែល​បាត់ ។ រដ្ឋ​មន្ត្រី​ការ​ពារ​​​ជាតិ​​​ និង​​​ជា​រដ្ឋ​មន្ត្រី​គមនា​គមន៍​​ស្តី​ទី លោក Hishammudin Hussein ថ្លែង​​ថា យន្ត​ហោះ​ចម្បាំង​​​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​​ដែល​ផ្កាយ​​រណប​ចិន​ចាប់​បាន​រូប​ភាព​ដើម្បី​​ធ្វើ​ការ​ស៊ើប​​​អង្កេត​​មើល ។នេះ​​​គឺ​ជា​​​បេសកកម្ម​​​រយៈ​ពេល​៦​ថ្ងៃ​​ហើយ​ក្នុង​​ការ​ស្វែង​រក​យន្ត​ហោះ​ប៊ូ​អីុញ​៧៧៧​​របស់​ម៉ា​ឡេស៊ី​​ដែល​បាន​​បាត់​​កាល​ពី​ថ្ងៃ​ទី​​៨​ មីនា នៅ​ពេល​ហោះ​ហើរ​ចេញ​ពី​ទី​ក្រុង​គូឡា​​ឡាំ​ពួរ​​ទៅ​កាន់​រដ្ឋ​​ធានី​​​ប៉េ​កាំង​​​ សាធារណ​រដ្ឋ​ប្រជា​​​មានិត​​ចិន ដែល​មាន​អ្នក​ដំណើរ​​នៅ​លើ​យន្ត​​ហោះ​​​២៣៩​នាក់ ។

មន្ត្រី​​យោធា​វៀត​ណាម​ ដែល​បាន​ជួយ​​ក្នុង​ការ​ស្វែង​​រក​ជា​មួយ​​​បណ្តា​ប្រទេស​​ផ្សេងៗ​ទៀត​​​​និយាយ​​ថា រៀត​ណាម​​ទើប​តែ​បាន​ទទួល​ដំណឹង​​ពី​វត្ថុ​​​​ដែល​​ផ្កាយ​​រណប​ចិន​ចាប់​បាន​នោះ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​ទី​១៣ មីនា ហើយ​យើង​កំពុង​​ផ្ទៀង​​ផ្ទាត់​មើល​ព័ត៌​មាន​​ឱ្យ​បាន​លម្អិត ។អ្នក​​នាំ​ពាក្យ​​​ក្រុម​សម្រប​សម្រួល​ការ​ស្រាវ​ជ្រាវ​ម៉ាឡេ​ស៊ី​​និយាយ​ថា ក្រុម​អាជ្ញា​ធរ​​នឹង​ធ្វើ​ការ​​ស៊ើប​​អង្កេត​​​មើល​តំបន់​​ដែល​រក​ឃើញ​វត្ថុ​​ម៉្យាង​​​នោះ​នៅ​ក្នុង​សមុទ្រ​ចិន​​​ខាង​ត្បូង ។

ដើម្បី​​ឱ្យ​​ប្រាកដ​​ដូច​ដែល​បាន​រៀប​​រាប់​​ខាង​លើ​​​យើង​​នឹង​ពិនិត្យ​​​មើល​តំបន់​​ទាំង​មូល​​ ជា​ពិសេស​​​តំបន់​ដែល​មាន​សញ្ញា​ច្បាស់​​​លាស់​នោះ ។សូម​បញ្ជាក់​ថា ការ​ស្វែង​រក​យន្ត​ហោះ​ដែល​​បាត់​​​នោះ​បាន​ពង្រីក​​លើ​តំបន់​ដែល​​មាន​ផ្ទៃ​​​ក្រឡា​​៩០.០០០​​គីឡូ​ម៉ែត្រ​ការ៉េ​​ហើយ ៕