ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​អវិជ្ជមាន​ដែល​អ្នក​មិនដឹង​ពី​ការ​ធ្វើ​ជា​មហាសេដ្ឋី

4 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​តែង​មាន​ក្តី​សុបិន​ចង់​ក្លាយជា​មហាសេដ្ឋី​មួយ​រូប ប៉ុន្តែ​ពួក​គេ​ប្រហែលជា​មិន​ធ្លាប់​ឮ ឬ​គិត​ពី​កត្តា​អវិជ្ជមាន​ដែល​មនុស្ស​ទាំងនោះ​ជួប​ប្រទះ​ឡើយ ។ ពួក​គេ​មើលឃើញ​តែ​ជីវភាព​ធូរធារ និង​សេរីភាព​ដែល​អ្នកមាន​ទ្រព្យសម្បត្តិ​មាន​តែ​ប៉ុណ្ណោះ តែ​មើល​មិនឃើញ​ផលវិបាក និង​បញ្ហា​ផ្សេង​ៗ​ដែល​ពួក​គេ​ធ្លាប់​ដក​បទ​ពិសោធន៍​ឡើយ ។ ខាងក្រោម​នេះ…

មនុស្ស​ជា​ច្រើន​តែង​មាន​ក្តី​សុបិន​ចង់​ក្លាយជា​មហាសេដ្ឋី​មួយ​រូប ប៉ុន្តែ​ពួក​គេ​ប្រហែលជា​មិន​ធ្លាប់​ឮ ឬ​គិត​ពី​កត្តា​អវិជ្ជមាន​ដែល​មនុស្ស​ទាំងនោះ​ជួប​ប្រទះ​ឡើយ ។ ពួក​គេ​មើលឃើញ​តែ​ជីវភាព​ធូរធារ និង​សេរីភាព​ដែល​អ្នកមាន​ទ្រព្យសម្បត្តិ​មាន​តែ​ប៉ុណ្ណោះ តែ​មើល​មិនឃើញ​ផលវិបាក និង​បញ្ហា​ផ្សេង​ៗ​ដែល​ពួក​គេ​ធ្លាប់​ដក​បទ​ពិសោធន៍​ឡើយ ។ ខាងក្រោម​នេះ គឺជា​កត្តា​អវិជ្ជមាន​មួយ​ចំនួន​ដែល​អ្នក​មិនដឹង​ពី​ជីវិត​របស់​មហាសេដ្ឋី​ដែល​ត្រូវ​បាន​ចែករំលែក​ដោយ​មហាសេដ្ឋី និង​សហគ្រិន Timothy Skyes ៖

១. ការ​សន្សំ​សំចៃ ៖ អ្នកមាន​ទ្រព្យសម្បត្តិ​មួយ​ចំនួន​បាន​ចាប់កំណើត​ក្នុង​គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ​ស្រាប់ ប៉ុន្តែ​សម្រាប់​មហាសេដ្ឋី​មួយ​ក្រុម​ទៀត​ដែល​រួម​មាន​ទាំង​លោក Skyes ផង​ដែរ លោក​ជួប​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ជា​ច្រើន​មុន និង​អាច​ស្ថិត​ក្នុង​ស្ថាន​ការ​បច្ចុប្បន្ន ។ លោក​បាន​បន្ត​ថា ពួក​គេ​ត្រូវ​សន្សំ​សំចៃ​ជា​ច្រើន​ឆ្នាំ​មុន និង​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​វិនិយោគ​រហូត​ទទួល​បាន​ផល​ចំណេញ ។

២. ជីវិត​គួរ​ឲ្យ​ធុញទ្រាន់ ៖ មហាសេដ្ឋី​មួយ​ចំនួន​ជោគជ័យ ព្រោះ​ពួក​គេ​ធ្វើការ​លះបង់​ភាព​សប្បាយ​ជា​ច្រើន​ដែល​មនុស្ស​ទូទៅ​មាន ។ ពួក​គេ​មិន​មាន​ពេលវេលា ឬ​ថវិកា​សម្រាប់​ការ​ជប់លៀង​ជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍ ឬ​មាន​ថ្ងៃ​ឈប់​សម្រាក​វិស្សមកាល​ជា​រៀង​រាល់​ឆ្នាំ​ឡើយ ។

៣. ការងារ​ច្រើន​កន្លែង ៖ ការងារ​មួយ​កន្លែង​មិន​អាច​រក​ប្រាក់​ចំណូល​គ្រប់គ្រាន់​សម្រាប់​ជួយ​ឲ្យ​ពួក​គេ​ក្លាយជា​មហាសេដ្ឋី​ឡើយ ដូច្នេះ​ពួក​គេ​តែងតែ​ប្រើ​ធនធាន និង​កម្លាំងកាយ​ទៅ​ប្រកប​អាជីវកម្ម​ដែល​អាច​ជួយ​បង្កើន​ប្រាក់​ចំណូល​បាន ។

៤. ពួក​គេ​មាន​មិត្តភក្តិ​ដែល​យល់ចិត្ត ៖ មហាសេដ្ឋី​ត្រូវការ​មិត្តភក្តិ​ដែល​យល់​ពី​អ្វី​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ និង​ផ្តល់​ការ​គាំទ្រ​គ្រប់​ដំណាក់​កាលបើ​ទោះជា​ពួក​គេ​មិន​មាន​ពេលវេលា​សម្រាប់​មិត្តភក្តិ​ពិតមែន​ក្តី ។ មហាសេដ្ឋី​មិន​ត្រូវការ​មិត្តភក្តិ​ដែល​រករឿង​ព្រោះតែ​ពួក​គេ​មិន​អាច​ចូលរួម​ពិធីជប់លៀង ឬ​កម្មវិធី​ណាមួយ​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ