ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីចំ​ណី​ព្រែក​ ​​​ស្ពាន​​​​​​​​​​ជាដីរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ​កំពុង​​រង​​កា​ររំលោ​​​ភបំ​ពាន​​​

11 ឆ្នាំ មុន

​​ខេត្ត​ក្រ​ចេះ ​៖ ​ដីចំ​ណីផ្លូវនិ​ងចំ​ណីដីបឹ​ង​​​ព្រែក​សុទ្ឋសឹ​ងជា​​ដីរបស់​រដ្ឋនៅជាប់​បណ្តោយ​​​ផ្លូវកៅស៊ូធំ​​​ក្នុងទី​ប្រជុំជ​នក្រចេះ​ ត្រូវរ​ង​​​នូវ​ការរំលោភ​បំពាន​​​​យក​ពីសំ​ណាក់​​ថៅកែ​និ​ងអ្នក​មាន​ មក​ធ្វើជា​កម្មសិទ្ឋបុ​គ្គលស​ម្រាប់អា​ជីវកម្ម​​ ​ក្រោម​លេស​ថាជា​ ការ​ដោះ​ដូរ និ​ងវិនិ​យោ​គ​ខ្នាត​តូច​​។​​​​​​

​​ខេត្ត​ក្រ​ចេះ ​៖ ​ដីចំ​ណីផ្លូវនិ​ងចំ​ណីដីបឹ​ង​​​ព្រែក​សុទ្ឋសឹ​ងជា​​ដីរបស់​រដ្ឋនៅជាប់​បណ្តោយ​​​ផ្លូវកៅស៊ូធំ​​​ក្នុងទី​ប្រជុំជ​នក្រចេះ​ ត្រូវរ​ង​​​នូវ​ការរំលោភ​បំពាន​​​​យក​ពីសំ​ណាក់​​ថៅកែ​និ​ងអ្នក​មាន​ មក​ធ្វើជា​កម្មសិទ្ឋបុ​គ្គលស​ម្រាប់អា​ជីវកម្ម​​ ​ក្រោម​លេស​ថាជា​ ការ​ដោះ​ដូរ និ​ងវិនិ​យោ​គ​ខ្នាត​តូច​​។​​​​​​

​ពល​រដ្ឋ ​​និង​មន្រ្តី​រាជ​ការ​ក្នុង​ខេត្ត​ ​ដែល​​ឃ្លាំ​មើល​​​​បានរិះគ​ន់និងចោ​ទថា​ សព្វថ្ងៃ ​មានដី​ចំណី​ផ្លូវ និ​ងដីចំ​ណី​ព្រែក បឹ​ង ជា​ច្រើន​កន្លែងនៅក្នុង​​ខេត្ត ​សុទ្ឋ​សឹង​ជា​ដី​ត្រូវ​​ប៉ាន់​​ ​និង​កំពុង​តែ​មាន​ហាង​ឆេង​ខ្ព​ស់ គឺ​ត្រូវរងកា​របំពាន​ឥតឈ​ប់ឈ​​​រ ពីសំណាក់​ថៅកែធំៗ​​​ក្នុង​​ខេត្ត ​ក្រោមរូ​បភាព​ការ​ដោះដូរ​ និងវិនិ​យោគ​ខ្នាត​តូ​ច​។ តែ​អាជ្ញា​ធរ​ខេត្ត ​​មិន​មាន​​កា​រទទួល​​​ខុស​ត្រូវ បានត្រឹ​មតែរុញ​និង​​ឆ្លើយ​ដាក់​គ្នាទៅវិញ​ទៅ​​មក។​

មាន​​ការ​ចា​ក់ដីលុ​បចំ​ណីព្រែ​ក ​​និង​ចំណី​ក្បាល​ស្ពាន​មួយក​ន្លែង​តាម​បណ្តោយ​ផ្លូវ​ជាតិ​​លេខ៧​អា​ក្នុងទី​ប្រជុំជនខេ​ត្តក្រ​ចេះ​ ​ត្រង់ចំ​ណុ​​ចក្បាល​ស្ពាន​សរ​​​​ ក្នុង​ភូ​មិត្រពាំង​ព្រីង​ ​​សង្កាត់​ក្រចេះ​ ក្រុង​ក្រចេះ ​​។ ទីតាំង​មួយ​នេះ ​ត្រូវអា​ជ្ញាធរ ​​​បញ្ជាក់​ថា ​​​ជា​ដីរដ្ឋតែ​ត្រូវរង​ការ​​​​​​​រំលោភ​បំពានពី​សំណាក់ថៅ​កែស​ណ្ឋាគារ​​​មួយ​នៅ​​ក្បែរ​នោះ​ ក្រោម​លេស​ថា ​ចាក់ដី​ធ្វើផ្លូវ​។​​

ការ​រំលោភ​បំពាន​យកដី​រដ្ឋមក​ធ្វើជា​​កម្មសិទ្ឋិ​​នេះ​ សម្រាប់​ខេត្ត​ក្រចេះ​ គឺ​គេចា​ត់ទុក​ថា​ មិន​មែនជា​រឿង​ថ្មីនោះ​ទេ ​បើតាម​ការឃ្លាំមើ​លពីសំណា​ក់ពលរដ្ឋ ​​ក៏ដូចជារា​ជការក្នុង​ខេត្ត ​​បាន​បង្ហើប​ថា​ មានដី​រដ្ឋជា​ច្រើនក​ន្លែង​ទៀត​​ក្នុងខេត្ត ក៏​​​ត្រូវរងការរំលោ​ភបំពានពីសំ​ណាក់​ អ្នកមាន​ធំៗក្នុង​ខេត្ត រយៈ​​ពេល​ប៉ុន្មា​នឆ្នាំចុងក្រោយ​នេះ​​។ តែ​ចំណាត់​ការ​របស់​អាជ្ញា​ធ​រ ថ្នាក់​ខេត្ត​ គឺមិន​មាន​ចំណា​ត់ការ ​បានត្រឹម​តែរុញដាក់​គ្នា ដោយគេស​ង្ស័យថា អា​ចមានកា​រ​​ត្រូវរ៉ូវ​គ្នា​ ជាមួយនឹង​អាជ្ញាធរ ​​ទើប​​សង្ងំ​ធ្វើដេក​លក់មិ​នដឹង​ខ្លួន ៕​