ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់កំពុងសម្រាកហូបបាយ ស្រាប់តែ​ធុំក្លិន​​ឈ្ងៀម​ និង​មាន​ផ្សែងហុយ​ចេញពី​រោង​កែ​ច្នៃ​ស្រកីដូង ផ្អើល

8 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ រោង​កែ​ច្នៃ​ស្រកីដូង​(​ធ្វើ​ជា​ជី និង សម្រាប់​បណ្តុះ​កូន​ឈើ​)​មួយ​កន្លែង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ ខណៈ​ដែល​ឆ្លង​ចរន្តអគ្គិសនី​ក្លាយជា​អណ្តាតភ្លើង​ឆេះ​ទាំង​កណ្តាល​ថ្ងៃ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ពន្លត់​។ ការ​ភ្ញាក់ផ្អើល​ឆេះ​រោង​កែ​ច្នៃ​ស្រកីដូង កាលពី​វេលា​ម៉ោង​១​និង​៧​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ…

ខេត្តកំពង់ស្ពឺ​ ៖ រោង​កែ​ច្នៃ​ស្រកីដូង​(​ធ្វើ​ជា​ជី និង សម្រាប់​បណ្តុះ​កូន​ឈើ​)​មួយ​កន្លែង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ ខណៈ​ដែល​ឆ្លង​ចរន្តអគ្គិសនី​ក្លាយជា​អណ្តាតភ្លើង​ឆេះ​ទាំង​កណ្តាល​ថ្ងៃ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ពន្លត់​។

ការ​ភ្ញាក់ផ្អើល​ឆេះ​រោង​កែ​ច្នៃ​ស្រកីដូង កាលពី​វេលា​ម៉ោង​១​និង​៧​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុងភូមិ​ពង្រ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ ។

លោក​ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា ឆេះ​រោង​កែ​ច្នៃ​ស្រកីដូង​ដែល​អគ្គី​ភ័យ​ឆាបឆេះ​នោះ ១​ខ្នង មាន​ទំហំ ១០​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ ធ្វើ​អំពី​ឈើ ដំបូល​ប្រក់​ស័ង្កសី ម្ចាស់​ទីតាំង​មាន ឈ្មោះ អ៊ុ​ម សុភា ភេទ​ប្រុស អាយុ ៤១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ពង្រ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

លោក​អធិការ​នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម្ចាស់​រោង​កែ​ច្នៃ​ស្រកីដូង​ខាងលើ បាន​ហូប​បាយ​ហើយ​សម្រាក ក៏​ស្រាប់តែ​ធុំក្លិន​​ឈ្ងៀម​ និង​មាន​ផ្សែងហុយ​ចេញពី​រោង​កែ​ច្នៃ​ស្រកីដូង​(​ធ្វើ​ជា​ជី និង​សម្រាប់​បណ្តុះ​កូន​ឈើ​) ខាងលើ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​កន្លែង​កើតហេតុ និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​រថយន្ត​ពន្លត់អគ្គីភ័យ​ជួយ​បាញ់​ពន្លត់​។

លោក​អធិការ​នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ថា​ ទំហំ​នៃ​ការ​ខូចខាត​មិន​ទាន់​អាច​វាយតម្លៃ​ជា​ទឹកប្រាក់​បាន​នៅឡើយ​នោះ​ទេ​។ គ្រាន់តែ​ដឹង​ថា​រង​ការ​ខូចខាត​ឆេះ​រោង​កែ​ច្នៃ​ស្រកីដូង​ទាំងស្រុង មាន ៖

-​ម៉ាស៊ីន​ជ្រួយដី​ចំនួន ០១​គ្រឿង
-​ម៉ាស៊ីន​កិន​ស្រកីដូង​ចំនួន ០១​គ្រឿង
-​ស្រកីដូង​ចំនួន ០២​តោន នៅ​ក្នុង​កិច្ច​ប្រតិបត្តិ​ការណ៍ នគរបាល​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​

អគ្គិភ័យ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ០១​គ្រឿង មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស សត្វ​អ្វី​នោះ​ទេ​។ មូលហេតុ​ដែល​ធ្វើ​ឱ្យ​ឆេះ​រោង​កែ​ច្នៃ​ស្រកីដូង​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី ឆ្លង​ចរន្ត​អគ្គី​ស​នី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ