ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ម្នាក់​ជាប់គុក​​ព្រោះ​លួចចោះស្រោម​អនាម័យ​​​ឱ្យ​គូស្នេហ៍​មាន​គភ៌

11 ឆ្នាំ មុន

លោក​​ក្រេត​ជេរ៉េត​​​ ហាត​ឈីន​សុន ជនជាតិ​​កាណា​ដា ​​​ត្រូវ​តុលាការ​​​សម្រេច​ក្នុង​រឿង​ក្ដី​​​លួច​ចោះ​រន្ធ​​ស្រោម​អនាម័យ​​នៅ​ពេល​រួម​រ័ក​ជាមួយ​អតី​ត​គូស្នេហ៍​ ។ ​នា​រី​ជាអតី​ត​គូស្នេហ​​​៍​យល់​​ព្រម​រួម​រ័ក​​​ជ​ាមួយ​​ក្រេត​ជេរ៉េត ហាតឈីនសុន ​​​ព្រោះ​គេ​យល់​​​ព្រម​ពាក់ស្រោម​អនាម័យ​ ។ ​​នារី​នោះ​មិន​​ចង់​​​មាន​កូន​ជាមួយ​​​ក្រេត​​​ជេរ៉េត​ ទេ​ ទើប​ឱ្យ​​ពាក់ស្រោម​អនាម័យ​​ព្រោះ​​​​​​សម្ព័ន្ធ​ភាព​​​​របស់​​ពួក​​គេ​​បាន​​បញ្ចប់

លោក​​ក្រេត​ជេរ៉េត​​​ ហាត​ឈីន​សុន ជនជាតិ​​កាណា​ដា ​​​ត្រូវ​តុលាការ​​​សម្រេច​ក្នុង​រឿង​ក្ដី​​​លួច​ចោះ​រន្ធ​​ស្រោម​អនាម័យ​​នៅ​ពេល​រួម​រ័ក​ជាមួយ​អតី​ត​គូស្នេហ៍​ ។ ​នា​រី​ជាអតី​ត​គូស្នេហ​​​៍​យល់​​ព្រម​រួម​រ័ក​​​ជ​ាមួយ​​ក្រេត​ជេរ៉េត ហាតឈីនសុន ​​​ព្រោះ​គេ​យល់​​​ព្រម​ពាក់ស្រោម​អនាម័យ​ ។ ​​នារី​នោះ​មិន​​ចង់​​​មាន​កូន​ជាមួយ​​​ក្រេត​​​ជេរ៉េត​ ទេ​ ទើប​ឱ្យ​​ពាក់ស្រោម​អនាម័យ​​ព្រោះ​​​​​​សម្ព័ន្ធ​ភាព​​​​របស់​​ពួក​​គេ​​បាន​​បញ្ចប់​ហើយ​ ។ ទោះ​​ជា​យ៉ា​ង​​ណា​ក្ដី​​ក្រេត​​​​​​ជេរ៉េត​ លួច​ចោះ​​ស្រោម​​អនាម័យ​ធ្វើ​ឱ្យ​អតី​ត​​​គូ​​ស្នេហ៍​​​​មាន​ផ្ទៃ​ពោះ​ ។

រឿងក្ដីនេះ​​ត្រូវ​ខាង​ស្រី​ប្ដឹង​ទៅ​​តុលាការ​​​​តាំង​ពី​ឆ្នាំ​​២០០៦ ​និង​ទើប​បញ្ចប់​កាល​ពី​ពេល ថ្មី​ៗ​កន្លងមក​ ។ តុលាការ​សម្រេច​​ឱ្យ​​​លោក​​​​​​ក្រេត​​ជេ​រ៉េត​​​​ចាញ់​ក្ដី​​​ និង​ត្រូវ​ជាប់​ពន្ធ​ធនាគារ​​រយៈ​​ពេល​​១៨ខែ​​​ ។ ទោះ​​​បីជា​យ៉ាង​ណា​ក្ដី​ក្រេត​​ជេ​រ៉េត​​បាន​សុំ​​តម្កល់​​ប្រាក់​ធានា​​​ខ្លួន​នៅក្រៅឃុំ ។
​បន្ទាប់​ពី​រួម​រ័ក​​ជាមួយគ្នា​នោះ​​​ខាង​ស្រី​​​​មាន​​​កូន​ ហើយ​ដឹង​ថា អតីត​​​គូស្នេហ៍​​​របស់​ខ្លួន​លួច​​​ចោះ​​ប្រហោង​​ស្រោម​អនាម័យ​​​ព្រោះ​មាន​បំណង​​​​​​​​ឱ្យ​នាងមាន​​កូន ។ ​បន្ទាប់មក​​នាង​បាន​ទៅ​រំលូត​កូន​​ចេញ​ព្រោះ​​​មាន​​​គភ៌​​​ដោយមិន​បាន​តាំង​ចិត្ត​​ និង​ដោយ​សារល្បិច​កល​​​​របស់​អតីត​គូស្នេហ៍ ។ ​​ឆ្លើយ​តប​ទៅ​នឹង​​​ល្បិច​​របស់​អតី​ត​​គូស្នេហ៍​​នោះ​​ខាង​ស្រី​បាន​ប្ដឹង​ទៅតុលាការ​​​ ៕​