ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ម៉ាស៊ីន​​​តូច​ទំនើប​​ប្រែ​ក្លាយ​ទឹក​ទៅជា​ស្រា​​ សម្រាប់​​ផលិត​ទទួល​​ទាន​ដោយ​ខ្លួន​ឯង

11 ឆ្នាំ មុន

យោង​តាម​គេហ​ទំព័រ​​បរទេស​ចេញ​ផ្សាយ​កាលពី​​​ពេល ​ថ្មី​ៗ​​នេះ​​ឱ្យដឹង​ថា ​ឧប​ករណ៍​អេឡិច​​​ត្រូនិ​ក​​​​ឈ្មោះ​​ ​​The Miracle Machine ​អាច​​ប្រែក្លាយ​ទឹក​ធម្ម​តា​​​​ទៅ​ជា​ស្រា​ ។ ​ម៉ាស៊ីន​មួយ​​ប្រភេទ​នេះ​​បង្កើត​​ឡើងដោយ​​​បំពាក់​សមត្ថ​ភាព​ពិសេស​មួយចំនួន​ដូច​ជា​ បន្ទះអេឡិច​ត្រូនិក​​​​​Sensor ​ឧបករណ៍​​លាយ​បញ្ចូល​គ្នា​​ ម៉ាសីុន​​​កម្ដៅ និង​ឧបករណ៍បូម​​​ចម្រោះ​ ។

​​​យោង​តាម​គេហ​ទំព័រ​​បរទេស​ចេញ​ផ្សាយ​កាលពី​​​ពេល ​ថ្មី​ៗ​​នេះ​​ឱ្យដឹង​ថា ​ឧប​ករណ៍​អេឡិច​​​ត្រូនិ​ក​​​​ឈ្មោះ​​ ​​The Miracle Machine ​អាច​​ប្រែក្លាយ​ទឹក​ធម្ម​តា​​​​ទៅ​ជា​ស្រា​ ។ ​ម៉ាស៊ីន​មួយ​​ប្រភេទ​នេះ​​បង្កើត​​ឡើងដោយ​​​បំពាក់​សមត្ថ​ភាព​ពិសេស​មួយចំនួន​ដូច​ជា​ បន្ទះអេឡិច​ត្រូនិក​​​​​Sensor ​ឧបករណ៍​​លាយ​បញ្ចូល​គ្នា​​ ម៉ាសីុន​​​កម្ដៅ និង​ឧបករណ៍បូម​​​ចម្រោះ​ ។

អ្នក​ប្រើ​ប្រាស់​​​​គ្រាន់​តែ​​​​ចាក់​ទឹក​ធម្ម​តា​ និង​​​​​កញ្ចប់​មេស្រា​ ​​រួម​ជាមួយ​​​​គ្រឿង​ផ្សំ​​ផ្សេង​​​ទៀត​​​​ចូល​ទៅ​ក្នុង​​បំពង់កែវ​​​​ ​រួច​ទុក​រយ​ៈ​ពេល​​​​​​បីថ្ងៃ​​​​ឱ្យ​ម៉ាសីុន​​​​ដ៏​អ​ស្ចារ្យ​​នេះ​ដំណើរ​​​​​ការ​ជា​ស្វ័យ​ប្រវត្តិ​​​​​​ដើម្បី​ផលិត​ស្រា​​​ ។

ម៉ាស៊ីន​​​​​​មួយនេះ​បង្កើត​​ឡើង​ដោយ​អ្នក​ជំនាញ​​​​ពីរ​រូប ​គឺ​លោក​Philip James ​​​​​​​ជន​ជាតិ​​​អង់​គ្លេស​​​​​​ដែលបាន​ធ្វើការ​ក្នុង​រោង​ចក្រស្រា​អស់​រយៈ​ពេល​​​​​១០​ឆ្នាំ ​និង​លោក​Kevin Bpyer ​ជន​ជាតិ​អាមេរិក​ដែល​​បាន​ធ្វើការ​​ក្នុងភោជនីយ​ដ្ឋាន​​​និង​ជា​អ្នក​ត្រួត​ពិនិត្យ​​គុណ​ភាព​​​ស្រា​​ ។ ​លោក​ Boyer ​​និយាយ​ថា ​​​លោក​ប្រើ​ប្រាស់​​​បច្ចេក​វិទ្យា​​​ដោយ​រួម​បញ្ចូល​ដោយ​រសជាតិស្រា​​​​ដ៏ពេញ​និយម​​​​​លើ​ទី​ផ្សារ​ក្នុង​ពេល​បច្ចុប្បន្ន​​ ។ ​ចំពោះ​គុណ​ភាព​​​​ស្រា​ដែល​​​​បាន​មក​ពី​ការ​ច្រោះ​​ចេញ​ ​គឺ​​មាន​រស​ជាតិ​​ដូច​ស្រា ពិត​ៗ​​ ដែល​អាច​និយាយបាន​ថា ​វា​ជាម៉ាសីុន​​ដ៏ទំនើប​​ម្យ៉ាង ។​​ ​​

ម៉ាស៊ីន​​​​ផលិត​​ស្រា​​​នេះមាន​តម្លៃ​​​​៤១៥,៦១ ដុល្លារ​អាមេរិក ។ ចំណែក​​ឯ​ស​មាស​​ធាតុផ្សំ​​​​សម្រាប់​​​ផលិត​​​​​​ជា​ស្រា​​ក្នុង​​១​ដប​មាន​តម្លៃ​​​២០​ដុល្លារ​​ ​។ ​​នេះ​ជាការច្នៃ​​​​​ប្រឌិត​មួយ​ក្នុង​ការ​ជួយ​​សម្រាល​​​ការ​ងា​រ​ទូទៅ​​​មួយចំនួន​​​ ជា​ពិសេស​​អ្នក​មាន​ចំណង់ចំណូល​ចិត្ត​​ទទួល​ទាន​ស្រា ម្យ៉ាង​វ​ិញ​​ទៀត​​វា​ជា​វិធី​​ដ៏​ងាយ​ស្រួល​​​​​​ក្នុងការ​លាយ​រស​ជាតិ​​ស្រា​​ដែល​ខ្លួន​ពេញ​ចិត្ត​ ៕