ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ច្រើន​ពាន់​នាក់​ស្លៀកពាក់​ខ្មៅ​ផ្គើន​​ចិន… ​មិន​ចូល​រៀន

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ និស្សិត​ច្រើន​ពាន់​នាក់​ស្លៀកពាក់​ខ្មៅ កាលពី​ថ្ងៃ​ទី​២​កញ្ញា​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ហុងកុង ក្នុង​ថ្ងៃ​ទី​១​នៃ​យុទ្ធនាការ​ធ្វើ​ពហិការ​មិន​ចូល​រៀន រយៈពេល​២​ស​ប្ដា​ហ៍​ដើម្បី​រក្សា​ការ​គាបសង្កត់​លើ​រដ្ឋាភិបាល​មូលដ្ឋាន​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង ដែល​នៅ​តែ​ពុំ​ព្រម​ធ្វើ​សម្បទាន​សំខាន់​ណាមួយ ចំពោះ​ចលនា​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។ ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​កំណត់​ពី​អំពើ​ហិង្សា​ដែល​កើត​មាន រវាង​ពួក​បាតុករ​រ៉ា​ឌី​កាល់​និង​កងកម្លាំង​ប៉ូលិស​។…

ក្រុង​ហុងកុង ៖ និស្សិត​ច្រើន​ពាន់​នាក់​ស្លៀកពាក់​ខ្មៅ កាលពី​ថ្ងៃ​ទី​២​កញ្ញា​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ហុងកុង ក្នុង​ថ្ងៃ​ទី​១​នៃ​យុទ្ធនាការ​ធ្វើ​ពហិការ​មិន​ចូល​រៀន រយៈពេល​២​ស​ប្ដា​ហ៍​ដើម្បី​រក្សា​ការ​គាបសង្កត់​លើ​រដ្ឋាភិបាល​មូលដ្ឋាន​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង ដែល​នៅ​តែ​ពុំ​ព្រម​ធ្វើ​សម្បទាន​សំខាន់​ណាមួយ ចំពោះ​ចលនា​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។

ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​កំណត់​ពី​អំពើ​ហិង្សា​ដែល​កើត​មាន រវាង​ពួក​បាតុករ​រ៉ា​ឌី​កាល់​និង​កងកម្លាំង​ប៉ូលិស​។ ថ្ងៃ​ទី​២​កញ្ញា​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ចូល​រៀន បណ្ដា​សិស្ស​វិទ្យាល័យ​ក៏​បាន​លើកគ្នា​ធ្វើ​បាតុ​កម្ម​ដោយ​កាន់​ដៃ​គ្នា បង្កើត​ជា​ច្រវាក់​មនុស្ស​នៅ​មុខ​សាលា​របស់​ពួក​គេ ចំណែក​បណ្ដា​គិលានុប្ប​ដ្ឋាយិកា​ក៏​នាំ​គ្នា​ធ្វើ​បាតុកម្ម នៅ​តាម​មន្ទីរពេទ្យ​ពួក​គេ​ដោយ​លើក​ប៉ង់​កាត​សរសេរ​ថា យើង​ក្រោកឈរ​ដើម្បី​ហុងកុង​។

អតីត​ដែនដី​អាណានិគម​អង់គ្លេស​នោះ​ជួប​ប្រទះ​នឹង​ចលនា​តវ៉ា​ចាប់តាំងពី​៣​ខែ​មក​ហើយ ជាមួយ​សកម្មភាព​បាតុកម្ម​ស្ទើរ​រាល់ថ្ងៃ ដើម្បី​បរិហារ​ការ​ជ្រៀតជ្រែក​កាន់តែ​ខ្លាំង​របស់​ចិន ក្នុង​កិច្ចការ​ផ្ទៃក្នុង នៃ​តំបន់​ពាក់កណ្ដាល​ស្វ័យភាព​នោះ​។ ចិន​ផ្ដល់​ការ​គាំទ្រ​មិន​ងាករេ ចំពោះ​រដ្ឋាភិបាល​ក្រុង​ហុងកុង​ហើយ​បង្កើន​ការ​គំរាមកំហែង​ព្រមទាំង​ធ្វើការ​សម្លុត​បំភ័យ​នានា​។

កាលពី​យប់​ថ្ងៃ​ទី​១​កញ្ញា​ទី​ភ្នា​ក់​ព័ត៌មាន​ចិន​ស៊ី​ន​ហួ ក្នុង​បទ​អត្ថាធិប្បាយ​មួយ​សរសេរ​ថា ទី​បញ្ចប់​ជិត​មក​ដល់​ហើយ សម្រាប់​ចលនា​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។ តែ​ទោះជា​មានការ​ព្រមាន​បែប​នេះ​ក្ដី​ក៏​នា​ព្រឹក​ថ្ងៃ​ទី​២​កញ្ញា មិន​អាច​រារាំង​ពួក​បាតុករ​ដែល​ស្លៀកពាក់​ខ្មៅ លើកគ្នា​ចូល​អុកឡុក​ក្នុង​ស្ថានីយ​មេត្រូ​មួយ​ចំនួន រារាំង​មិន​ឲ្យ​មេត្រូ​ដំណើរការ​ដឹក​អ្នកដំណើរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ