នេះ​ជា​មូលហេតុ​ដែល​អ្នក​មិន​គួរ​ណា​ញ៉ាំ​គ្រឿង​ស្រវឹងនោះ​ទេ


ការ​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​អាច​ប៉ះពាល់​ទៅ​លើ​តម្រងនោម បំពង់​បង្ហូរ​ទឹកនោម ប្លោក​នោម និង​បង្ហួរនោម​បាន​។ ពេល​មាន​ជំងឺ​​នេះ​​គ្រូពេទ្យ​នឹង​ចេញ​ជា​ថ្នាំ​ផ្សះ​ដើម្បី​ព្យាបាល​។ ប៉ុន្តែ​អ្វី​ដែល​កាន់តែ​សំខាន់​ទៀត​នោះ គឺថា​អ្នក​ក៏​ត្រូវ​តែ​ចៀសវាង​អ្វី​គ្រប់យ៉ាង​ដែល​អាច​បង្ក​ការ​រលាក​ដល់​ប្លោក​នោម​ដែរ ជា​ពិសេស​គ្រឿង​ស្រវឹង​តែ​ម្តង​។​

ទោះបីជា​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិចតួច​មិន​មាន​គ្រោះថ្នាក់​អ្វី​ក៏​ដោយ តែ​វា​អាច​បង្កើន​កម្រិត​អាស៊ីត​របស់​ទឹកនោម និង​ធ្វើ​ឲ្យ​អាកា​រៈ​នៃ​ការ​បង្ក​រោគ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​។ ជាមួយ​គ្នា​នេះ​ដែរ ការ​លាយ​គ្រឿង​ស្រវឹង​ជាមួយនឹង​ថ្នាំ​ផ្សះ​សម្រាប់​ព្យាបាល​ការ​បង្ក​រោគ​នេះ អាច​បង្ក​ជា​ផល​រំខាន​ផ្សេង​ទៀត​ដូច​ជា ងងុយគេង និង​ឈឺក្រពះ​ផង​។

គ្រឿង​ស្រវឹង​មិន​គ្រាន់តែ​ជា​ភេសជ្ជៈ​ដែល​ត្រូវ​ចៀសវាង​នៅ​ពេល​មានការ​បង្ក​រោគ​នៅ​ផ្លូវ​ទឹកនោម​តែ​ប៉ុណ្ណោះ​ទេ​។ ក្នុង​ពេល​ព្យាបាល គ្រូពេទ្យ​ប្រហែលជា​ណែនាំ​ថា ការ​ញ៉ាំ​ទឹក​ច្រើន​អាច​ជួយ​បញ្ចេញ​បាក់តេរី​ពី​ក្នុង​ផ្លូវ​ទឹកនោម​បាន​។

ប៉ុន្តែ ចូរ​ចៀសវាង​ទឹក​ដែល​អាច​បង្ក​ការ​រលាក​ដល់​ប្លោក​នោម​កាន់តែ​ខ្លាំង​ដូច​ជា ភេសជ្ជៈ​ដែល​ផ្ទុក​ទៅ​ដោយ ជាតិ​កាហ្វេ​អ៊ី​ន តែ កាហ្វេ និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស​ជាដើម​។ វា​ពិតជា​មិន​អី​ទេ​ក្នុង​ការ​ញ៉ាំ​តែ និង​កាហ្វេ ប៉ុន្តែ​គួរ​ជ្រើសរើស​តែ​ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​ទៅ​បាន​ហើយ​។ ជាតិ​កាហ្វេ​អ៊ី​ន​មាន​លក្ខណៈ​បញ្ចុះ​ទឹកនោម ដូច្នេះ​វា​នឹង​បង្កើន​អាកា​រៈ​នៃ​ការ​ចង់​នោម​កាន់តែ​ខ្លាំង​ទៀត​។

ជាមួយ​គ្នា​នេះ​ដែរ ចូរ​ចៀសវាង​ទឹក​ផ្លែ​ឈើ​ជូរ​ៗ​ជា​ពិសេស​ទឹកក្រូច​ជាដើម ដោយសារ​តែ​វា​អាច​បង្ក​ការ​រលាក​ដល់​ប្លោក​នោម​ផង​ដែរ​។ ប៉ុន្តែ​មិនមែន​មាន​តែ​ភេសជ្ជៈ​ទាំងនេះ​អាច​រំខាន​ដល់​ប្លោក​នោម​ក្នុង​ពេល​ព្យាបាល​ទេ តែ​ក៏​មាន​អាហារ​ផ្សេង​ៗ​ទៀត​អាច​បង្ក​ការ​រលាក​ដល់​ប្លោក​នោម​ដែរ​ដូច​ជា អាហារ​ធ្វើ​ពី​ប៉េងប៉ោះ សូកូឡា និង​អាហារ​ហិ​រ​ៗ​ជាដើម​។

សូកូឡា​ផ្ទុក​ទៅ​ដោយ​ជាតិ​កាហ្វេ​អ៊ី​ន ដែល​អាច​បង្កើន​ភាព​ញឹកញាប់ និង​ចង់​នោម​ខ្លាំង ខណៈ​ពេល​ដែល​ផលិតផល​ធ្វើ​ពី​ប៉េងប៉ោះ និង​អាហារ​ហិ​រ ផ្ទុក​ទៅ​ដោយ​គ្រឿងផ្សំ​ដែល​អាច​បង្ក​ការ​រលាក​ដល់​ភ្នាស​ខាងក្នុង​របស់​ប្លោក​នោម​បាន​ទៀត​។ យ៉ាងណាមិញ អាកា​រៈ​នៃ​ការ​បង្ក​រោគ​របស់​ផ្លូវ​ទឹកនោម​មាន​ដូច​ជា​៖

១-នោម​ញឹក
២- នោម​ក្រហាយ​ៗ
៣- នោម​ចេញ​តិច​ៗ
៤- ទឹកនោម​ល្អក
៥- នោម​មាន​ក្លិនឆ្អាប​ដូច​ត្រី
៦- ឈឺ​នៅ​ខ្នង ឬ​ត្រគាក
៧- នោម​មាន​ឈាម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ