ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ឺម៉ក​​ម៉ូតូបុកគ្នា​ជាមួយឌ្រីមសេ១២៥ បណ្តាល​​ឱ្យ​​បុរស​ម្នាក់បាក់​ដៃ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ បុរស​ម្នាក់​របួស​ធ្ងន់ បាក់ដៃស្តាំ និងរបួសច្រើន​កន្លែងទៀត ក្នុង​ករណីគ្រោះ​ថ្នាក់​ចរាចរណ៏​រវាង​រ៉ឺ​​ម៉ក​ម៉ូតូបុកជាមួយម៉ូតូឌ្រីមសេ១២៥ តាម​​​បណ្តោយ​ផ្លូវជាតិលេខ០៤ កាលពីវេលាម៉ោង ៦និង​៤០នាទីយប់ ថ្ងៃទី១២ មីនា ២០១៤ នៅ​មុខ​សាលា​ក្តី​ខ្មែរ​ក្រហម​ ស្ថិតនៅសង្កាត់ចោមចៅ​​ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហម សាវុន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិត​ប្រាកដ​ រស់នៅភូមិកប់គង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ។ ជនរងគ្រោះជិះម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1CF-0164 ចំណែក ឯជនបង្កអត់ស្គាល់អត្តសញ្ញាណ ជិះរ៉ឺម៉កម៉ូតូ។

នៅមុនពេលកើតហេតុ​ គេឃើញជនរងគ្រោះ ជិះម៉ូតូតាម​បណ្តោយផ្លូវជាតិលេខ០៤ ទិសដៅពីកើតទៅលិច ​តាមបណ្តោយផ្លូវ​ជាតិលេខ០៤ ស្រាប់តែមក​ដល់ចំណុចកើតហេតុ ក៏មានរ៉ឺ​ម៉កម៉ូតូមួយគ្រឿងបើក​ច្រាស់គ្នា ជាមួយម៉ូតូ​ជនរងគ្រោះ​ ក្នុងទិសដៅ​ពីលិច ទៅកើត បត់ឆ្លងពីចិញ្ចើមផ្លូវ ម្ខាងទៅម្ខាងទៀត​ដោយពុំបានមើល​មុខក្រោយ ដើម្បីទៅយក​ម៉ូយ នៅរោងចក្រក្បែរ​នោះ។

បន្ទាប់ពីបុករួចហើយដោយពុំឃើញ​មានអ្នកណានោះ​បុរស​បើក​រឺមក​ម៉ុតូបានជិះម៉ូតូគេចខ្លួន​ទៅបាត់​។