ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តហាយ​ប្រ៊ីតអ្នក​បើកបរស្រវឹង​បាន​បើកទៅ​បុក​រថយន្តលុច​ស៊ីស​៤៧០ដែល​​ចត​ចោល​តាម​ផ្លួវ

11 ឆ្នាំ មុន

រាជធានី ភ្នំពេញ ៖ រថយន្ត​ហាយ​ប្រ៊ីតណណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ2F-9695 បើក​ដោយ​បុរស​ម្នាក់ ក្នុងទិស​​​ដៅ​ពីត្បូង​ទៅ​ជើង តាម​បណ្តោយ​ផ្លូវ ព្រះនរោត្តម​ ក្បែរ​វិទ្យា​ល័យ ព្រះស៊ីសុវត្ត​ ដោយបើក​បរ​យ៉ាង​លឿន​ក្នុង​ស្ថានភាព​ស្រវឹង​ ក៏​បាន​ជ្រុល​​មកបុក​ រថយន្តលុចស៊ីស​៤៧០​ ពាក់ស្លាកលេខរដ្ឋ ២០០៧ ដែល​ចត​ចោល​នៅតាម​ផ្លូវ​។

រាជធានី ភ្នំពេញ ៖ រថយន្ត​ហាយ​ប្រ៊ីតណណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ2S-9695  បើក​ដោយ​បុរស​ម្នាក់ ក្នុងទិស​​​ដៅ​ពីត្បូង​ទៅ​ជើង តាម​បណ្តោយ​ផ្លូវ ព្រះនរោត្តម​ ក្បែរ​វិទ្យា​ល័យ ព្រះស៊ីសុវត្ត​ ដោយបើក​បរ​យ៉ាង​លឿន​ក្នុង​ស្ថានភាព​ស្រវឹង​ ក៏​បាន​ជ្រុល​​មកបុក​ រថយន្តលុចស៊ីស​៤៧០​ ពាក់ស្លាកលេខរដ្ឋ ២០០៧ ដែល​ចត​ចោល​នៅតាម​ផ្លូវ​។

ហេតុការណ៏នេះ​កើតឡើង​នៅ​វេលាម៉ោង ១០និង២០នាទី យប់​ថ្ងៃទី ១២ មីនា ២០១៤ នៅតាម​បណ្តោយ​ផ្លូវព្រះនរោត្តម ស្ថិត​ក្នុង​សង្កាត់ជ័យ​ជំនះ​ ខណ្ឌដូនពេញ ។ ក្នុងហេតុការណ៏នេះ​ផង​ដែរ​បណ្តាល ឱ្យ​រថន្ត​ហាយប្រ៊ីត រងការ​ខាត​ផ្នែកខាងមុខ​ ស្ទើទាំង​ស្រុង ចំណែកឯរថយន្តលុចស៊ីស ខូចខាតតិចតួច ​។

ក្រោយ​ពេល​កើត​ហេតុ សមត្ថកិច្ច​បាន​មក​ធ្វើ​ការ​វាស់វែងដើម្បី​ដោះស្រាយគ្នាតាមច្បាប់​។