រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងនៅវេលាម៉ោង៦និង៥០នាទី ថ្ងៃទី១២ ខែមីនា ២០១៤ នៅកំណាត់ផ្លូវជាតលេខ៤ ជិតសាលាក្កីខ្មែរក្រហម ស្ថិតនៅភូមិអង្គ ឃុំសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
គ្រោះថ្នាក់ចរាចរណ៏នេះបង្កឡើងដោយរថយន្តដឹកសំរាមរបស់ក្រុមហ៊ុន សារុំត្រេឌីង អត់មានស្លាកលេខ ពណ៌ពងមាន់ឆ្នូតក្រហមបើកបរដោយឈ្មោះ ចាន់ ថន ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានបុកជាមួយម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ 1C-4652 បើកបរដោយឈ្មោះ សៅ រាយភេទប្រុស អាយុ២៦ឆ្នាំ ជាជាងភ្លើង ជិះឌុបប្រពន្ធពីក្រោយ។ ប្រពន្ធឈ្មោះ ខេង ផល្លាអាយុ២៣ឆ្នាំ ជាកម្មកររោងចក្រស្នាក់នៅភូមិ ព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយមានស្រុកកមណើតនៅ ភូមិសំបួរ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវៃង។
ប្រភពព័ត៌មានបានឱ្យដឹងថារថយន្តនិងម៉ូតូបើកស្របទិសគ្នាទីសដៅពីកើតទៅលិច ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តដឹកសំរាម បានជិះមកបុកម៉ូតូពីក្រោយធ្វើឱ្យម៉ូតូដួលទៅលើថ្នល់ ប៉ុន្តែសំណាងល្អដោយអ្នកជិះម៉ូតូបានខ្ទាតមកចិញ្ចើមថ្នល់ បណ្តាលឱ្យប្រពន្ធរងរបួសច្រើនជាងប្តី ប៉ុន្តែមិនធ្ងន់ធ្ងរទេ។
ក្រោយពេលកើតហេតុ អ្នកបើកបរថយន្តបានប្រាប់ឱ្យដឹងថា រថយន្តនេះខូចប្រាំងយូរហើយ ហើយគេក៏បានប្រាប់ទៅថៅកែរឱ្យរៀបចំប្រព័ន្ធប្រាំងឱ្យ ប៉ុន្តែរថៅកែរមិនរៀបឱ្យក៏បណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើងតែម្តង។
នៅចុងបញ្ចប់ភាគីជិះម៉ូតូដែលជាជនរងគ្រោះ បានទាសំណងពីភាគីបង្កចំនួន៣៥០ដុល្លា បន្ទាប់មកក៏បានធ្វើការជជែកសម្រួលគ្នាមួយសន្ទុះទើបភាគីបង្កសុំសងចំនួន១០០ដុល្លាដើម្បីបញ្ចប់រឿងហើយភាគីរងគ្រោះក៏យល់ព្រម។
ចែករំលែកព័តមាននេះ