ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

2ខែ​ដើ​ម​ឆ្នាំ​2014 បរិមាណ​​ទំនិញ​​ឆ្លង​កាត់​​កំពង់​ផែ​​ស្វ័យ​​ត​ក្រុង​ព្រះ​សីហនុ​កើន​ទ្បើង​​ជាង​19%

11 ឆ្នាំ មុន

ក្រុង​ព្រះ​សីហុន​ ​៖ លោក​ ជា​ សំបាត់​ ​ប្រធាន​នាយ​ក​ដ្ឋាន​​ផែន​ការណ៍​​ស្ថិតិ​កំពង់​ផែ​ស្វ័យត​ក្រុង​​ព្រះ​សីហនុ​​មានប្រសាសន៍​ថា ២ខែ​ដើម​ឆ្នាំ​២០១៤​នេះ បរិមាណ​​ទំនិញ​​ឆ្លង​កាត់​​ក្រុង​ព្រះ​សីហន​ុ​​មាន​ចំនួន​​៥៧៧.​៧៣០​តោន​ ​បើ​ធៀប​​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​មុនមាន​ចំនួន​​ ៤៨៥.២២៤​តោន​ ​ពោល​គឺ​មាន​ការ​កើន​ទ្បើង​​ប្រមាណ​​១៩,០៦​ភា​គ​រយ​ ​។

ក្រុង​ព្រះ​សីហុន​ ​៖ លោក​ ជា​ សំបាត់​ ​ប្រធាន​នាយ​ក​ដ្ឋាន​​ផែន​ការណ៍​​ស្ថិតិ​កំពង់​ផែ​ស្វ័យត​ក្រុង​​ព្រះ​សីហនុ​​មានប្រសាសន៍​ថា ២ខែ​ដើម​ឆ្នាំ​២០១៤​នេះ បរិមាណ​​ទំនិញ​​ឆ្លង​កាត់​​ក្រុង​ព្រះ​សីហន​ុ​​មាន​ចំនួន​​៥៧៧.​៧៣០​តោន​ ​បើ​ធៀប​​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​មុនមាន​ចំនួន​​ ៤៨៥.២២៤​តោន​ ​ពោល​គឺ​មាន​ការ​កើន​ទ្បើង​​ប្រមាណ​​១៩,០៦​ភា​គ​រយ​ ​។

ការ​កើន​ទ្បើង​​នេះ​ ដោយ​សារ​វិស័យ​នាំ​ចេញ​​អង្ករ​កម្ពុជា​​ទៅ​បរទេស​​មាន​ចំនួន​ច្រើន​ ហើយ​នៅ​ពេល​ថ្មី​ៗ​កំពង់​​ផែ​ស្វ័យ​ត​ក្រុង​ព្រះ​សី​ហនុ​​ ក៏​បាន​ធ្វើ​​ការ​រៀប​ចំ​​កន្លែង​​សម្រាប់​ការ​​លើក​​ដាក់​កុង​តឺ​ន័រ​​ពី​រថភ្លើង​​ឱ្យ​មាន​ភាព​ងាយ​ស្រួល​​ ដែល​ជា​​ការ​​រួម​ចំណែក​​បន្ថែម​​ ដើម្បី​ពន្លឿន​នៃ​ការ​នាំចេញ​​នាំចូល​ឱ្យ​កាន់​តែ​​មាន​ភាព​រហ័ស​​និង​កើន​ទ្បើង​​ថែម​ទៀត​ ។ ​

តាម​របាយ​ការណ៍​ស្ថិតិ​របស់​កំពង់​ផែ​ស្វ័យ​ត​ក្រុង​ព្រះ​សីហនុ​​ បាន​បង្ហាញ​ថា ទំនិញ​កុង​តឺ​ន័រ​ឆ្លង​កាត់​​កំពង់​ផែ​​រយ​ៈពេល​​២ខែ​ដំបូង​​ក្នុង​ឆ្នាំ​​២០១៤​ ម​ាន​ចំនួន​​៣២៥,៣៨៣​តោន​ បើ​ធៀប​​ទៅ​នឹង​រយៈ​ពេលដូច​គ្នា​​កាល​ពី​ឆ្នាំ​២០១៣​ មាន​ចំនួន​​២៦៦,៦៤៩តោន​ ​គឺ​​មាន​ការ​កើន​ទ្បើង​​ប្រមាណ​២២,០៣​ភាគ​រយ​​ ។ ដោយទ្បែក​​ទំនិញ​​ទូទៅ​​ដែលបាន​​ឆ្លង​កាត់​​ក៏​មាន​ចំនួន​​កើន​ទ្បើង​​៧,៥៥ភាគ​រយ​ផង​ដែរ​ ចំណែក​ប្រេង​​ដែល​បាន​នាំ​​ចូល​បាន​កើន​ទ្បើង១៧,៧៦​ភាគរយ​បើ​ធៀប​ទៅ​នឹង​រយៈ​​ពេល​ដូច​​គ្នានេះ​ ។ ​

របាយ​ការណ៍​​បាន​បង្ហាញ​​ថា​ កម្ពុជា​​​បាន​នាំ​ចូល​​មាន​ច្រើន​​ប្រភេទ​តែ​ក្នុង​នោះ​​មាន​ទំនិញ​​៣​ប្រភេទ​​ដូច​ជា​ ​គ្រឿង​ចក្រ​ ​លោហៈ​ធាតុ​ ​និង​ទំនិញ​ផ្សេង​​ៗ​នៅ​២​ខែ​ដើម​ឆ្នាំ​​នេះ​ បើ​ធៀប​​ទៅ​នឹង​ឆ្នាំ​​មុន​មាន​ការ​ធ្លាក់​ចុះ​ លើក​លែង​តែ​​ ធ្យូងថ្ម​ និង​ប្រេង​​ ​មាន​ការ​កើន​ទ្បើង​​ ។ ​
សម្រាប់​ការ​នាំ​ចេញ​ទៅ​​ក្នុង​រយៈ​​ពេល​២​ខែ​ដំបូង​នេះ​ កម្ពុជាបាន​នាំ​ចេញ​​​​នៅ​ដំទ្បូង​​មីបាន​ចំនួន​២៩,១៥៨​តោន ​។

ចំណែក​​ទំនិញ​​ដូច​ជា​ ពោត​​ គ្រឿង​ចក្រ​​ កម្ទេច​ឈើ​ ធ្យូង​ថ្ម​ ​ឈើ​កែ​ច្នៃ​​ ​មិន​បាន​ធ្វើ​ការ​នាំ​ចេញ​​ទ្បើយ​ ។ ​ក្រៅ​ពី​នេះ​​ ចំពោះ​​នា​វា​ចូល​​ចត​នៅ​កំពង់​​ផែ​ក្រុង​ព្រះ​សីហនុ​នៅ​​២​ខែ​​ដើ​ម​ឆ្នាំ២០១៤​ មាន​ចំនួន​​១៦៦​គ្រឿង​ ​បើ​ធៀប​​ទៅ​នឹង​រយៈ​ពេល​​ដូច​គ្នា ឆ្នាំ​មុន​មាន​១៧៣​គ្រឿង​ ​គឺ​មាន​ការ​ធ្លាក​់​ចុះ​​ប្រមាណ ​៤,០៥​ភាគ​រយ​ ៕