ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​នឹង​មិន​ធ្វើ​អន្តរា​គមន៍​​យោធា​ឡើយ​បើ​គ្រីមេ​ភ្ជាប់​ខ្លួន​ជាមួយ​រុស្ស៊ី​

11 ឆ្នាំ មុន

​ប្រធានា​ធិបតី​ស្តី​ទី​អ៊ុយ​ក្រែន លោក អូឡេក​សាន់ តួក​ជី​ណូវ អះ​អាង​កាល​ពី​ថ្ងៃ​ទី​១១ មីនា ថា ប្រទេស​អ៊ុយ​ក្រែន​​ នឹងមិន​ធ្វើ​អន្តរា​គមន៍​យោធា​ដើម្បី​​រារាំង​ការ​ភ្ជាប់​ខ្លួន​របស់​តំបន់​គ្រី​មេ​ជាមួយ​រុស្ស៊ី​​ឡើយ ពី​ព្រោះ​អ៊ុយ​ក្រែន​ជ្រើស​រើស​យក​កិច្ច​ការពារ​​​ព្រំ​ដែន​​ខាង​កើត​របស់​ខ្លួន ។

​ប្រធានា​ធិបតី​ស្តី​ទី​អ៊ុយ​ក្រែន លោក អូឡេក​សាន់ តួក​ជី​ណូវ អះ​អាង​កាល​ពី​ថ្ងៃ​ទី​១១ មីនា ថា ប្រទេស​អ៊ុយ​ក្រែន​​ នឹងមិន​ធ្វើ​អន្តរា​គមន៍​យោធា​ដើម្បី​​រារាំង​ការ​ភ្ជាប់​ខ្លួន​របស់​តំបន់​គ្រី​មេ​ជាមួយ​រុស្ស៊ី​​ឡើយ ពី​ព្រោះ​អ៊ុយ​ក្រែន​ជ្រើស​រើស​យក​កិច្ច​ការពារ​​​ព្រំ​ដែន​​ខាង​កើត​របស់​ខ្លួន ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​​ AFP ប្រធានា​ធិបតី​​ស្តី​ទី​រូប​នេះ​​ និយាយ​ថា យើង​ពុំ​អាច​​ធ្វើ​ប្រតិ​បត្តិ​ការ​យោធា​​មួយ​នៅ​គ្រី​មេ​ឡើយ​ បើ​ដូច្នេះ​យើង​បាត់​បង់​កិច្ច​ការពារ​ព្រំ​ដែន​​ខាង​​កើត​​ ព្រោះ​អ៊ុយ​ក្រែន​នឹង​​មិន​អាច​​ការពារ​បាន​ទេ​​​  ដោយ​កង​ទ័ព​រុស្ស៊ី​​មាន​ប្រៀប​ជាង​ខ្លាំង​ណាស់ ។

ប្រធា​នា​ធិបតី​អ៊ុយ​ក្រែន​​សម្តែង​ការ​សោក​ស្តាយ​​ម៉្យាង​ទៀត​ដែល​រុស្ស៊ី​បដិសេធ​រាល់​ការ​ទាក់​ទង​ជាមួយ​ក្រុង​គៀវ​ ដើម្បី​ស្វែង​រក​ដំណោះ​​ស្រាយ​ខាង​ការ​ទូត​មួយ​នៃ​វិបត្តិ​ជុំ​វិញ​ឧប​ទ្វីប​បំបែក​ខ្លួន​គ្រីមេ​​ ដែល​កាន់​កាប់​ដោយ​កង​ទ័ព​រុស្ស៊ី​​ ។​ចំណែក​សភា​គ្រី​មេ​ កាល​ពី​ថ្ងៃ​​ទី​១១ មីនា បាន​អនុ​ម័ត​ការ​​ប្រកាស​​ឯក​រាជ្យ​​​ដាច់​ចេញ​ពី​អ៊ុយ​ក្រែន ។យោង​តាម​​សេច​ក្តី​ប្រកាស​នេះ​ គ្រីមេ​នឹង​ក្លាយ​ជា​​ឯក​រាជ្យ​​ ប្រសិន​បើ​ប្រជា​ជន​គ្រីមេ​ទាំង​២​លាន​នាក់​​បោះ​ប្រជា​មតិ​​​ទទួល​យក​ការ​ផ្សារ​ភ្ជាប់​ជាមួយ​រុស្ស៊ី​ ។

មុន​នេះ​សភា​គ្រីមេ​ បាន​អនុ​ម័ត​​​លើ​ការ​ភ្ជាប់​តំបន់​នោះ​ជាមួយ​រុស្ស៊ី​​ ហើយ​ក៏​កំណត់​ផង​ដែរ​​​នូវ​កាល​បរិច្ឆេទ​​បោះ​ប្រ​ជា​​មតិ​​ នា​ថ្ងៃ​ទី​១៦ មីនា ខាង​មុខ​នេះ ។ ក្នុង​ការ​បោះ​ឆ្នោត​ប្រជា​មតិ​​នោះ ពលរដ្ឋ​គ្រីមេ​ត្រូវ​ធ្វើ​ការ​ជ្រើស​​រើស​ថា​តើ​​ចង់​បន្ត​ស្ថិត​ក្នុង​អ៊ុយ​ក្រែន​​ ឬ​ក៏​ភ្ជាប់​ខ្លួន​ជា​មួយ​រុស្ស៊ី​ ។ ​អាជ្ញាធរ​អ៊ុយ​ក្រែន​ចាត់​ទុក​ការ​បោះ​ប្រជា​មតិ​នោះ​ថា​​ខុស​ច្បាប់​​ ហើយ​​ចោទ​ប្រកាន់​ថា​​រំលោភ​បំពាន​លើ​រដ្ឋ​ធម្ម​នុញ្ញ ៕