ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រីក​​ការ​រុក​រក​​រហូត​មក​ដល់​​សមុទ្រ​​អាន​ដាម៉ាន់​

11 ឆ្នាំ មុន

អាជ្ញា​ធរ​​ម៉ាឡេស៊ី​​ពេល​នេះ​បាន​ពង្រីក​​​ការ​តាម​រុក​រក​​​យន្តហោះ​​​បាត់​ដាន​រហូត​ដល់​សមុទ្រ​​អាន​ដា​ម៉ាន់ ​។ តំបន់​​នោះ​ស្ថិត​នៅ​ដាច់​​ឆ្ងាយ​​ពី​ផែន​​ការ​ហោះ​ហើរ​ ក៏​ប៉ុន្តែ​​អាជ្ញា​ធរ​​គិត​ថា ​​​យន្ត​ហោះ​​នេះ​អាច​ហោះ​ងាក​​ចេញ​ពី​ទិសដៅ​ហោះ​​ហើរ​​ខ្លាំង​មុន​បាត់ដាន ។ ​​​ការ​ខិត​​ខំ​ប្រឹង​ប្រែង​​រុក​រក​​​ហាក់​​ដូច​ជា​​រំកិល​ពី​ទិស​ខាងកើត​​​មក​​​ទិស​ខាង​​លិច​វិញ ។

​អាជ្ញា​ធរ​​ម៉ាឡេស៊ី​​ពេល​នេះ​បាន​ពង្រីក​​​ការ​តាម​រុក​រក​​​យន្តហោះ​​​បាត់​ដាន​រហូត​ដល់​សមុទ្រ​​អាន​ដា​ម៉ាន់ ​។ តំបន់​​នោះ​ស្ថិត​នៅ​ដាច់​​ឆ្ងាយ​​ពី​ផែន​​ការ​ហោះ​ហើរ​ ក៏​ប៉ុន្តែ​​អាជ្ញា​ធរ​​គិត​ថា ​​​យន្ត​ហោះ​​នេះ​អាច​ហោះ​ងាក​​ចេញ​ពី​ទិសដៅ​ហោះ​​ហើរ​​ខ្លាំង​មុន​បាត់ដាន ។ ​​​ការ​ខិត​​ខំ​ប្រឹង​ប្រែង​​រុក​រក​​​ហាក់​​ដូច​ជា​​រំកិល​ពី​ទិស​ខាងកើត​​​មក​​​ទិស​ខាង​​លិច​វិញ ។

​ពេល​​​​ពន្យល់​​លើ​ព័ត៌​មាន​​​ទាំង​ឡាយ​​ដែល​ពុំ​ស៊ី​គ្នា​​ពី​​​វាសនា​​នៃ​យន្តហោះ​នេះ ​កង​​ទ័ព​​អាកាស​ម៉ាឡេស៊ី ​អះ​អាង​ថា ​ពុំ​បដិសេធ​​ឡើយ​​ចំពោះ​​​លទ្ធ​​​ភាព​​​នៃ​ការ​បក​ក្រោយ​​​មុន​​យន្ត​ហោះ​​បាត់​​​ពី​អេក្រង់​រ៉ាដា​​ ​។ ​អាជ្ញា​ធរគាំ​ទ្រ​ដែល​ការត្រួត​ពិនិត្យ​​​​អាកាស​​បាន​បាត់​​ការ​ទាក់​​ទង​ជា​មួយ​​យន្ត​ហោះ​​ប៊ូ​អីុង​នោះ​ក្នុង ​​ដែន​​ទឹក​នៃ​​ឆ្នេរ​សមុទ្រ​​ខាងកើត​​​នៃ​ឧបទ្វីប​ម៉ាឡេ​ស៊ី​​ប្រមាណ​ជា​១ម៉ោង​​ក្រោយ​ការ​ហោះ​​ចេញ​ពី​ទី​ក្រុង​​​​គូ​ឡា​ឡាំ​​ពួរ​​ឆ្ពោះ​ទៅ​​កាន​់ក្រុងប៉េកាំង ​។ ​

ម្យ៉ាង​ទៀត​ក្នុង​របាយ​ការណ៍​ផ្លូវ​ការមួយ​​អាជ្ញា​ធរ​​ម៉ាឡេស៊ី​​បាន​បដិសេធ​​ព័ត៌​មាន​​នានា​របស់​​សារ​ព័ត៌​មាន​​ម៉ាឡេស៊ី ​ដែល​ថា​​​រ៉ាដា​​​មួយ​ចាប់​​ឃើញ​បំណែក​​យន្តហោះ​នោះ ​នៅពីលើ​​ច្រក​សមុទ្រ​​ម៉ាឡា​​កា​ចន្លោះ​​ឧបទ្វីប ​ម៉ាឡេ​ស៊ី ​និង​​កោះ​​​ស៊ូម៉ា​​ត្រា​ឥណ្ឌូ​ណេស៊ី ។
​ចំណែកប្រទេស​វៀតណាមវិញ ​បាន​សម្រេច​ផ្អាក​​បណ្តោះ​អាសន្ន​​ការរុក​រក​តាម​អាកាស​​ហើយ​កាត់​​បន្ថយ​​​ការ​រុក​រក​តាម​ជើង​ទឹក​​រង់​ចាំ​​ព័ត៌​មាន​​នានា​ពី​ម៉ាឡេ​ស៊ី ។ ​រូប​ភាព​ផ្កាយ​រណប​​បង្ហាញ​ពី​ប្រេង​​រសាត់​ក្នុង​សមុទ្រ​​​ពួក​អ្នក​វិទ្យា​សាស្ត្រ​​​ចិន​បាន​រក​​ឃើញ​​តំបន់​៣​ដែ​ល​មាន​ប្រេង​​រសាត់​ដែល​ប្រេង​នោះ​អាច​ទាក់​ទិន​នឹង​យន្តហោះ​​បាត់​ដាន​ ខណៈ​ការ​រុក​រក​​របស់​​អន្តរ​ជាតិ​​កំពុង​​បន្តយ៉ាង​​​សកម្ម ។ ​

​វិទ្យា​ស្ថាន​មួយ​របស់​បណ្ឌិត​សភា​​វិទ្យា​សាស្ត្រ​​ចិន​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១១ មីនា ​​ថា ​ការ​រុក​រក​​នានា​ផ្អែក​លើ​ការ​​ប្រៀប​ធៀប​គ្នា​​នៃ​បណ្តា​រូបភាព​ផ្តាយ​រណប​​អំពី​ប្រេង​រសាត់​ក្នុង​តំបន់​​រុក​រក​​មុន និង​ក្រោយ​ពេល​យន្តហោះ​​បាត់​ដាន ។ ​ទោះបី​យ៉ាងណា​​គេ​ពិបាក​​សន្និ​ដ្ឋាន​ថា តើ​​ប្រេង​​​រសាត់​​​ទាំង​នោះ​​​ជា​ស្រទាប់​ប្រេង​ដែល​ប្រទះឃើញ​​​​​​​នា​ពេល​មុន​​​នេះ​​​​​ឬ​​យ៉ាង​ណា​ឡើយ ៕​