ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ីស​​បុក​​ឌ្រីមសេ​​១២៥ ស្លាប់០១ របួស​​ធ្ងន់​​០២នាក់​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​​មាន​ជ័យ ៖ មនុស្ស​ម្នាក់​បែក​ក្បាល​ស្លាប់​​ភ្លាម​ៗ និង​​២នាក់​ទៀត​​រងរបួស​ធ្ងន់​ ដោយសារ​​គ្រោះ​ថ្នាក់​ចរាចរណ៍​​កើតឡើង​ រវាង​​រថយន្ត​​ឡិច​ស៊ីស​​បុក​​គ្នា​ជា​មួយ​ម៉ូតូ​​ឌ្រីមសេ​​១២៥ កាល​ពី​វេលា​ម៉ោង​​១០​និង​​៤០​នាទី​​យប់ថ្ងៃទី​​១១ មីនា ២០១៤ នៅលើ​កំណាត់​ផ្លូវ​ជាតិ​​លេខ​​៥ ស្ថិត​ក្នុង​ភូមិ​​ក្បាលស្ពាន​​ សង្កាត់​ព្រះ​ពន្លា​​ ក្រុង​សេរីសោ​​ភ័ណ ។

នគរបាល​ចរាចរ​​ខេត្ត បាន​ឱ្យដឹង​ថា ជន​​រងគ្រោះ​​ដែលស្លាប់​​ឈ្មោះ ឈុំ ភឿន ភេទប្រុស អាយុ​​៣០​ឆ្នាំ ជាអ្នក​បើកម៉ូតូ​​ម៉ាក​ឌ្រីមសេ​​១២៥​​ ពណ៌ខ្មៅ គ្មានស្លាកលេខ​​ បែក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​​ ចំណែក​អ្នក​រួម​ដំណើរ​២​នាក់​ទៀតរងរបួស​ធ្ងន់ ត្រូវ​គេ​បញ្ជូន​ទៅសង្គ្រោះ​​នៅ​មន្ទីរ​បង្អែក​ខេត្ត​​ ម្នាក់​ឈ្មោះ ឈុំ ភ័ណ​​ ភេទប្រុស អាយុ​​២៧​ឆ្នាំ និង​ម្នាក់​ទៀត​​ឈ្មោះ ហង្ស ផល្លី​​ ភេទប្រុស​ អាយុ​​២៥​ឆ្នាំ ។ ជន​រងគ្រោះ​ទាំង​​៣នាក់ មាន​ទីលំនៅ​​ភូមិ​បត់​ត្រង់​លិច ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បុរី ។

ដោយ​ឡែក​រថយន្ត​បង្ក​​ ម៉ាក​ឡិចស៊ីស​​RX៣៣០ ពណ៌​​ខ្មៅ បែក​កង់​មុខ​ខាង​ស្តាំ ​​បន្ទាប់​ពី​​កើត​ហេតុ រត់​គេច​​ខ្លួន​​បាត់​ស្រមោល​ឈឹង​ ៕​