ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​សិទ្ធិ​ឱ្យ​ប្តឹង​ឧទ្ធរណ៍ ខណៈ​ឡាយ វណ្ណៈ និង​ឡាយ ណា​រិ​ទ្ធិ​…​ប្រតិកម្ម​មិន​សុខចិត្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​សាលក្រម​​​បាន​ប្រកាស​ទុក​សិទ្ធិ​ឱ្យជន​ត្រូវ​ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។ ក្រោយ​ប្រកាស​សាលក្រម​នេះ​ភ្លាម​ លោក ឡាយ វណ្ណៈ និង​បងប្រុស ឡាយ…

រាជធានី​ភ្នំពេញ ៖ ​សាលក្រម​​​បាន​ប្រកាស​ទុក​សិទ្ធិ​ឱ្យជន​ត្រូវ​ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។ ក្រោយ​ប្រកាស​សាលក្រម​នេះ​ភ្លាម​ លោក ឡាយ វណ្ណៈ និង​បងប្រុស ឡាយ ណា​រិ​ទ្ធ បាន​បញ្ចេញ​ប្រតិកម្ម​ថា លោក​​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​សាលក្រម​នេះ ដែល​បាន​ផ្តន្ទាទោស​មិន​មាន​ភាព​យុត្តិធម៌ ដូច្នោះ ​លោក​ទាំង​២​នាក់​បងប្អូន​ និង​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​ប្រឆាំង​ការ​សម្រេច​លើ​សាលក្រម​នេះ ។

លោក ឡាយ​ វណ្ណៈ និង ឡាយ ណា​រិ​ទ្ធ ធ្លាប់​បាន​បដិសេធ​ហើយ​ថា ក្រុម​លោក​ពីរ​នាក់​បងប្អូន​មិន​បាន​សម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ទេ ហើយ​បើ​មាន​ពាក់ព័ន្ធ​សូម​ឲ្យ​វត្ថុ​សក្តិ​សិទ្ធិ​បរាមុខ ​ឱ្យ​ស្លាប់​តៃហោង​ទាំង​ប្រពន្ធ​កូន ​និង​ធ្លាក់​នរក​៩​ជាន់​ កុំ​ចាប់ជាតិ​ទៅ​ចុះ ។ ក្រោយ​ប្រកាស​សាលក្រម​ហើយ អ្នកទោស​ទាំង​៤​នាក់​ ត្រូវ​បាន​នាំ​ទៅ​ដាក់​ពន្ធនា​គារ​វិញ​នា​ថ្ងៃ​ដដែល ។

សូមបញ្ជាក់ថា ទីបំផុត​វាំងនន​ខ្មៅ​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​ស្ត្រី​មេម៉ាយ​កូន​៣​រូប​ស្រស់​ អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ដែល​មាន​រយៈពេល​១​ឆ្នាំ​៧​ខែ ត្រូវ​បាន​បើក​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​២ កញ្ញា ដោយ​លោក ហម ម៉េ​ង​សែ ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក ឡាយ វណ្ណៈ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ អតីត​អភិបាល​ខេត្តតាកែវ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​១៣​ឆ្នាំ ពី​បទ​ឃាតកម្ម​តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។

សាលក្រម​នេះ​ ក៏​បាន​សម្រេច​ផ្តន្ទាទោស លោក ឡាយ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ អតីត​ស្នងការ​រង​នគរបាល​ខេត្តតាកែវ និង​ជា​បងប្រុស​បង្កើត​របស់​លោក ឡាយ វណ្ណៈ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​១០​ឆ្នាំ ពី​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។

ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ អ្នកបើកបរ​រថយន្ត​ឲ្យ​លោក ឡាយ វណ្ណ​: ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ និងផ្តន្ទាទោស​លើ​ជនជាប់ចោទ​ឈ្មោះ ជឹ​ម វុ​ធ ហៅ​ថូ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អ្នកបម្រើ​ផ្ទះ​អ្នកស្រី ចែវ សុ​វ​ឌ្ឍ​នា ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​២​ឆ្នាំ ។ ទាំង​ពីរ​នាក់ ​ត្រូវ​ចោទ​ពី​បទ​លាក់បាំង​តម្រុយ​ក្នុង​អំពើ​​ឃាតកម្ម តាម​មាត្រា​៥៣២នៃ​ក្រមព្រហ្មទណ្ឌ ។

អត្ថបទសរសេរ ដោយ