ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ប្រើ​ថាម​​ពល​អគ្គិសនី​របស់​​ក្រុម​ហ៊ុន​ BYD និង​ BAIC ទទួល​​បាន​ស្លាក​លេខ​​ដោយ​ឥត​គិត​ថ្លៃ​

11 ឆ្នាំ មុន

តាម​បណ្តាញ​​ព័ត៌​មាន​របស់​ចិន​ផ្សាយ​ថា គ្រប់​រថយន្ត​ប្រើ​ថាម​ពល​អគ្គិសនី​​ដែល​ផលិត​​ដោយ​ក្រុម​​ហ៊ុន​​​យីហោ BYD និង BAIC Motor របស់​​ប្រទេស​ចិន​​នឹង​ទទួល​បាន​​ស្លាក​លេខ​ដោយ​ឥត​គិត​ថ្លៃ​​នៅ​ក្នុង​ទី​ក្រុង​​សៀង​​ហៃ​ ​ដើម្បី​​ជួយ​រារាំង​​ដល់​ឧប​សគ្គ​នានា​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋា​ភិបាល​​ក្នុង​ទិស​ដៅ​ការពារ​​នូវ​ឧស្សាហ​កម្ម​រថយន្ត​​ប្រភេទ​នេះ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ។

​តាម​ការ​​ឱ្យ​ដឹង​ពី​គណៈ​កម្មា​​ធិ​ការ​សេដ្ឋ​កិច្ច និង​ព័ត៌​មាន​​ប្រចាំ​ទី​ក្រុង​សៀង​ហៃ​​បាន​បញ្ជាក់​ថា​ អ្វី​ដែល​​កើត​មាន​នា​ពេល​ថ្មីៗ​នេះ​រាប់​បញ្ចូល​កម្ម​វិធី​​ឧបត្ថម្ភ​ធន​​លើ​រថយន្ត​​ប្រើ​ថាម​ពល​​ថ្មី​របស់​ក្រុង​សៀង​ហៃ​​ រួម​មាន​រថយន្ត​ប្រើ​ម៉ាស៊ីន​​កូន​កាត់​​​ម៉ូដែល​​ Qin របស់​យីហោ​ BYD ដែល​មាន​មូល​ដ្ឋាន​ក្នុង​ទី​ក្រុង​​សុិន​ជិន​​ និង​ម៉ូដែល​​ E150 រថយន្ត​​ប្រើ​ថាម​ពល​អគ្គិ​សនី​​របស់​យីហោ BAIC មាន​​មូល​ដ្ឋាន​ក្នុង​ក្រុង​ប៉េកាំង​​ គឺ​បច្ចុប្បន្ន​​មាន​សិទ្ធិ​​ទទួល​បាន​ស្លាក​លេខ​​ដោយ​ឥត​គិត​ថ្លៃ ។ ការ​សម្រេច​ធ្វើ​បែប​នេះ​​នឹង​ជួយ​សន្សំ​សំចៃ​​ដល់​អតិ​ថិជន​​១១.៣៩១​ដុល្លារ​ ដែល​ជា​តម្លៃ​នៃ​ការ​លក់​ឡៃឡុង​​ ស្លាក​លេខ​រថយន្ត​​ថ្មី​នៅ​សៀង​ហៃ​សម្រាប់​រថយន្ត​​ចំហេះ​ម៉ាស៊ីន​​ដោយ​ប្រេង​​ឥន្ធនៈ។

គួរ​បញ្ជាក់​​ថា​ កាល​ពី​ខែ​វិច្ឆិកា​​កន្លង​មក​នេះ​​ រដ្ឋា​ភិបាល​កណ្តាល​របស់​ចិន​​ បាន​ដាក់​បញ្ជា​​ទៅ​ថ្នាក់​ដឹក​នាំ​ក្រុង​នូវ​ការ​ទទួល​យក​គុណ​ប្រយោជន៍​ពី​កម្ម​វិធី​ឧប​ត្ថម្ភ​ធន​របស់​ខ្លួន​​យ៉ាង​ហោច​ណាស់​​ត្រូវ​តែ​​រាប់​បញ្ចូល​ទាំង​រថយន្ត​​ប្រើ​ថាម​ពល​អគ្គិសនី​ថ្មី​ដែល​មិន​មែន​​ជា​ផលិត​ផល​ក្នុង​ស្រុក​​៣០%​​ នៅ​ក្នុង​ទិស​ដៅ​នៃ​ការ​ផ្សព្វ​ផ្សាយ​​ពាណិជ្ជ​កម្ម​​របស់​ពួក​គេ​​​ ។ ចំណែក​តម្លៃ​ជាក់​ស្តែង​លើ​ការ​ឧប​ត្ថម្ភ​ធន​វិញ​​ ​ នឹង​កាត់​បន្ថយ​តម្លៃ​លក់​រាយ​ចំពោះ​​រថយន្ត BYD Qin ចំនួន​៥.៤២៤​ដុល្លារ និង BAIC E150 ជិត​៤០.៦៨៣​ដុល្លារ ៕