ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​ផ្សារ​​រថយន្ត​ថ្មី​ក្នុង​ខែ​កុម្ភៈ​ 2014 នៅ​ក្នុង​ប្រទេស​បារាំង​​ធ្លាក់​ចុះ​0,9%

11 ឆ្នាំ មុន

​តាម​បណ្តាញ​ព័ត៌​មាន​បរទេស​​មួយ​ផ្សាយ​ថា​ សហ​ព័ន្ធ​លក់​រថយន្ត​របស់​បារាំង​​បាន​បញ្ជាក់​ថា​ ការ​លក់​រថយន្ត​ថ្មី​នៅ​ក្នុង​ប្រទេស​​បារាំង​នា​ដំណាច់​ខែ​កុម្ភៈ ​​បាន​​ធ្លាក់​ចុះ​០,៩%​​ ខណៈ​ដែល​ទី​ផ្សារ​​របស់​យីហោ​បរទេស​ក៏​មិន​សូវ​ល្អ​​ប៉ុន្មាន​ដែរ​ ។​យោង​តាម​​ទិន្ន​ន័យ​ប្រចាំ​ខែ​របស់​​សហ​ព័ន្ធ​លក់​រថយន្ត​​បារាំង​បាន​​បង្ហាញ​ថា កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​នេះ​​​ ប្រទេស​បារាំង​​លក់​រថយន្ត​​បាន​ប្រមាណ​ជា​​​១៧១.៥២២​

​តាម​បណ្តាញ​ព័ត៌​មាន​បរទេស​​មួយ​ផ្សាយ​ថា​ សហ​ព័ន្ធ​លក់​រថយន្ត​របស់​បារាំង​​បាន​បញ្ជាក់​ថា​ ការ​លក់​រថយន្ត​ថ្មី​នៅ​ក្នុង​ប្រទេស​​បារាំង​នា​ដំណាច់​ខែ​កុម្ភៈ ​​បាន​​ធ្លាក់​ចុះ​០,៩%​​ ខណៈ​ដែល​ទី​ផ្សារ​​របស់​យីហោ​បរទេស​ក៏​មិន​សូវ​ល្អ​​ប៉ុន្មាន​ដែរ​ ។​យោង​តាម​​ទិន្ន​ន័យ​ប្រចាំ​ខែ​របស់​​សហ​ព័ន្ធ​លក់​រថយន្ត​​បារាំង​បាន​​បង្ហាញ​ថា កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​នេះ​​​ ប្រទេស​បារាំង​​លក់​រថយន្ត​​បាន​ប្រមាណ​ជា​​​១៧១.៥២២​គ្រឿង ធៀប​នឹង​​របាយ​ការណ៍​លក់​ក្នុង​រយៈ​ពេល​ដូច​គ្នា​​នៃ​ឆ្នាំ​២០១២​​​ លក់​បាន​​១៧៣.០៤៨​​គ្រឿង​ ។

ចំណែក​​​ក្រុម​ហ៊ុន​​ផលិត​រថយន្ត​​របស់​បារាំង​លក់​បាន​​​ច្រើន​ជាង​គេ​​២,៦%​ ​​ដោយ​សារ​តែ​ការ​កែ​ប្រែ​ថ្មី​​​ និង​​ផ្តល់​នូវ​លក្ខណៈ​ដែល​ទទួល​បាន​គុណ​ប្រយោជន៍​ច្រើន​​ដែល​ជា​ការ​ទាក់​ទាញ​​​ទឹក​ចិត្ត​អតិ​ថិ​ជន​បាន​ប្រសើរ​ជាង​មុន ។ រីឯ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​​ឈាន​មុខ​គេ​របស់​ប្រទេស​បារាំង​​ PSA បាន​សម្លឹង​ឃើញ​នូវ​ការ​កើន​ឡើង​របស់​ខ្លួន​​៣,៧%​ជាមួយ​នឹង​រថយន្ត​លក់​បាន​​៥៣.២៨៤​គ្រឿង​​ ខណៈ​ដែល​យីហោ​​ Renault លក់​បាន​​៤៥.៦​៨​៣​​គ្រឿង​ កើន​១,៥%​​ធៀប​នឹង​​អំឡុង​ពេល​ដូច​គ្នា​​នៃ​ឆ្នាំ​២០១៣​​​ ។ ដោយ​ឡែក​យីហោ​រថយន្ត​បរទេស​លក់​បាន​​​៧២.៤៤៤​គ្រឿង ធ្លាក់​ចុះ​៥,៣% ៕