ថ្មីៗនេះក្រុមហ៊ុនយក្សរបស់ជប៉ុន Toyota បានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួនឡើងវិញជាមួយនឹងការផ្លាស់ប្តូរអ្នកគ្រប់គ្រងផ្នែករចនាម៉ូដថ្មីដើម្បីដឹកនាំយីហោ Lexus ដែលជាយីហោប្រណីតរបស់ជប៉ុនកាន់តែមានភាពទាក់ទាញបំផុតលើសិល្បៈនៃការរចនាម៉ូដរូបរាងរបស់វា ។
លោក Tokuo Fukuichi នឹងរក្សាតួនាទីរបស់ខ្លួនជាថ្នាក់ដឹកនាំផ្នែករចនាម៉ូដទាំងស្រុងលើយីហោ Toyota, Lexus និង Scion ហើយលោកបានព្យាករទុកថា តំណែងថ្មីរបស់លោកជាអ្នកគ្រប់គ្រងយីហោ Lexus នឹងប្រព្រឹត្តទៅនៅដើមខែមេសាខាងមុខ ហើយការផ្លាស់ប្តូរនេះនឹងក្លាយទៅជាការចាប់អារម្មណ៍មួយនៃការផ្លាស់ប្តូរនូវការរចនាម៉ូដដែលគួរឱ្យចង់គយគន់។ ក្រៅពីនេះលោក Fukuichi គឺជាអ្នកទទួលខុសត្រូវចំពោះការរចនាម៉ូដដែលគួរឱ្យបារម្ភបំផុតនៃរថយន្តប្រភេទ Minivan ដ៏ចម្លែកនៅក្នុងទសវត្សរ៍ទី៩០ មិនតែប៉ុណ្ណោះមា៉សីុនខ្នាតកណ្តាល និង Toyota Previa ប្រើកាឡេកង់ក្រោយ និងម៉ូដែលថ្មីៗនេះជាច្រើនផ្សេងទៀត ។
លោកបានប្រាប់សារព័ត៌មាន Forbe ឱ្យដឹងថា «ចំពោះការផ្លាស់ប្តូរក្នុងការរចនាម៉ូដពុំមានអ្វីដែលជាការជឿជាក់១០០%ឡើយ» ហើយក៏គ្មាននរណាម្នាក់អាចនិយាយដោយប្រាកដប្រជាថា នៅក្នុងរយៈពេលពីរឆ្នាំឬក៏ឆ្នាំនេះ នឹងលក់ដាច់បាននោះឡើយ» ។
ខណៈដែលលោក Akio Toyoda បានបន្តរក្សានូវតម្រូវការនៃការរចនាម៉ូដគ្រប់ជ្រុងជ្រោយជាងមុន ហើយវាគឺជាការចង្អុលបង្ហាញពីទិដ្ឋភាពដែលអាចធ្វើឱ្យលោក Fukuichi មានតម្លៃកាន់តែប្រសើរឡើងចំពោះម៉ូដែល Lexus ស្របពេលវានឹងបន្តការប្រកួតប្រជែងពីប្រទេសអាល្លឺម៉ង់ ។គួរបញ្ជាក់ថា លោក Fukuichi មកជំនួសតំណែងលោក Kiotaka Ise ដែលនឹងផ្លាស់ទៅកាន់តំណែងជាប្រធានមន្ត្រីស្រាវជ្រាវ និងអភិវឌ្ឍរបស់ Toyota ៕
ចែករំលែកព័តមាននេះ