ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសពបុរស​ដែលលោតទឹកសម្លាប់ខ្លួន​ពីលើស្ពានជ្រោយចង្វា​ បានរកឃើញហើយ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ សាកសពបុរសម្នា​ក់​ដែលលោតទឹកសម្លាប់ខ្លួន​​ពីលើស្ពានជ្រោយចង្វា​​កាលពីរំលងអធ្រាត្រ​​ឈានចូលថ្ងៃទី១១មីនា​​ ម្សិលមិញនេះ​ ​បានត្រូវគេឃើញ​អណ្តែតនៅជិតផែ​ស្ងួត​ក្នុងសង្កាត់​ស្រះចក ​ខណ្ឌដូនពេញ ​កាលពីម៉ោង១១​ និង ៣០នាទី​ ថ្ងៃត្រង់ថ្ងៃទី១២ មីនា​ ២០១៤​ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​បន្ទាប់ពីបានរកឃើញ​សាកសពនោះរួចមក ​ក្រុមគ្រួសារបានវេចខ្ចប់ដឹក​យកទៅធ្វើបុណ្យ​តាមប្រពៃណី​នៅឯភូមិកំណើត​ក្នុង​ស្រុក​

រាជធានីភ្នំពេញ៖​ សាកសពបុរសម្នា​ក់​ដែលលោតទឹកសម្លាប់ខ្លួន​​ពីលើស្ពានជ្រោយចង្វា​​កាលពីរំលងអធ្រាត្រ​​ឈានចូលថ្ងៃទី១១មីនា​​ ម្សិលមិញនេះ​ ​បានត្រូវគេឃើញ​អណ្តែតនៅជិតផែ​ស្ងួត​ក្នុងសង្កាត់​ស្រះចក ​ខណ្ឌដូនពេញ ​កាលពីម៉ោង១១​ និង ៣០នាទី​ ថ្ងៃត្រង់ថ្ងៃទី១២ មីនា​ ២០១៤​ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​បន្ទាប់ពីបានរកឃើញ​សាកសពនោះរួចមក ​ក្រុមគ្រួសារបានវេចខ្ចប់ដឹក​យកទៅធ្វើបុណ្យ​តាមប្រពៃណី​នៅឯភូមិកំណើត​ក្នុង​ស្រុក​បារាយណ៏ ​ខេត្តកំពង់ធំ ។

គួររំលឹកថា​​ ​បុរស​ម្នាក់​ដែល​គេ​អះ​អាង​ថា​​​ មា​ន​វិបត្តិ​ស្នេហា​​ ​ដោយ​ត្រូវ​ឪពុក​ម្តាយ​ក្មេក​​​បំបែក​បំបាក់​ពី​ប្រពន្ធ​​ជា​ទី​ស្រលាញ់​ ​​បាន​ធ្វើ​ដំណើរ​​មក​លោត​ទឹក​​សម្លាប់​ខ្លួន​ពី​​លើ​ស្ពាន​ជ្រោយ​ចង្វា​​​ ហើយ​លិច​បាត់​រក​សព​ពុំ​ឃើញ​ ​។​ ការ​ធ្វើ​អត្ត​ឃាត​​នេះ​​បាន​ធ្វើ​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​ ​កាល​ពី​វេលា​ម៉ោង​១២​និង​១០​នាទី​​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១​១​ ​មីនា ​​នៅ​លើ​ស្ពាន​ជ្រោយ​​ចង្វា​ផ្នែក​ខាង​លិច​​ ​ក្នុ​ង​សង្កាត់​​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ ​ខ​ណៈ​ពេល​ដែល​បុរស​​រូប​នោះ​​ធ្វើ​ដំណើរ​​មក​ចូល​រួម​​មង្គល​ការ​​មិត្ត​ភក្តិ​​នៅ​ភ្នំពេញ​ ។

បុរស​ដែល​​គិត​ខ្លី​មិន​អាច​​ប្រឈម​មុខ​នឹង​រឿង​រ៉ាវវ​ជីវិត​បាន​នេះ​ ​​ឈ្មោះ​ចៅ​ ចិន្តា​​ អាយុ​២៥​ឆ្នាំ​​ ​ជា​ជន​ជាតិ​ខ្មែរ​ ​​ចូល​សាសនា​អ៊ិស្លាម​ ​​មាន​ទី​​លំនៅ​ភូមិ​ត្រាស់​ ​​ឃុំ​បល្ល័ង្គ​ ​​ស្រុក​បារាយ​ណ៍​ ​​​ខេត្តកំពង់​ធំ​​ ។ តាម​មន្ត្រី​នគរ​បាល​​អង្គ​ភាព​​ការ​ពារ​​គោ​ល​ដៅ​​ទី​៣​ ​​ស្ពាន​ជ្រោយ​ចង្វា ​​បាន​ឱ្យ​ដឹង​ថា ​​នៅ​មុន​ពេល​កើត​ហេតុ​​ ​គេ​ឃើ​ញ​បុរស​ម្នាក់​នោះ​​​ជិះ​ម៉ូតូ​អាយ​ខន​​មួយ​គ្រឿង​ ​​ដោយ​មិត្ត​ភក្តិ​ជា​អ្នក​​ឌុប​​ធ្វើ​ដំណើរ​​ឡើង​​ស្ពាន​ជ្រោយ​ចង្វា ​​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​​ ។ នៅ​ពេល​ធ្វើ​ដំណើរ​​ជិត​ដល់​​កណ្តាល​ស្ពាន​​​ ស្រាប់​តែ​បុរស​រូប​នោះ​​​ចុះ​ពី​លើ​ម៉ូតូ​រួច​រត់​​ទៅ​​តោង​បង្កាន់​ដៃ​​ស្ពាន​​លោត​ចុះ​ទៅ​ក្នុង​​ទន្លេ​​ ហើយ​លិច​​បាត់​​តែ​ម្តង ។ បន្ទាប់​ពី​មិត្ត​ភក្តិ​លោត​ទឹក​​ ​បុរស​ដែល​ឌុប​ក៏​បាន​​ជិះ​ម៉ូតូ​ទៅ​បាត់​​​ ហើយ​ប្រាប់​បង​ប្អូន​​របស់​បុរស​មាន​វិបត្តិ​នោះ​​​ និង​មក​ប្តឹង​នគរ​បាល​​ការ​ពារ​​ស្ពាន​ជ្រោយ​ចង្វា​ ​ទើប​ធ្វើ​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​ឡើង​ ​។ បើ​តាម​មន្ត្រី​នគរ​បាល​ការ​ពារ​​​ស្ពាន​ជ្រោយ​ចង្វា​ឱ្យ​ដឹង​​តាម​ការ​រៀប​រាប់​​ប្រាប់​របស់​ឪពុក​បុរស​​​ដែល​លោត​ទឹក​នេះ​​ថា​ ​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​កូន​ប្រុ​ស​​គាត់​មិន​ចង់​រស់​នៅ​ ​​ដោយ​សារ​តែ​​មាន​​វិបត្តិ​ស្នេហា​​តូច​​ចិត្ត​ខ្លួន​ឯង​ ដែល​ឪពុក​ម្តាយ​​​ក្មេក​​​បំបែក​បំបាក់​បង្ខំ​ឱ្យ​​ប្រពន្ធ​លែង​លះ​​​​ ជា​ហេតុ​ធ្វើ​ឱ្យ​គិត​ខ្លី​​ក៏​មក​​លោត​ទឹក​​សម្លាប់​ខ្លួន​តែ​ម្តង ។

តាម​ព័ត៌​មាន​ឱ្យ​ដឹង​ទៀត​ថា​ ​បុរស​មាន​វិបត្តិ​នេះ​​​បាន​ស្រលាញ់​ស្ត្រី​ម្នាក់​ឈ្មោះ​ ​​ម៉ា​រី​យ៉ា ​អាយុ​២២​ឆ្នាំ​ ​​ជា​ខ្មែរ​អ៊ិ​ស្លាម​ដែល​មាន​ជីវ​ភាព​ធូរ​ធារ​​ ​។ ដោយ​សារ​តែ​ក្តី​​ស្រលាញ់​​​ធ្វើ​ឱ្យ​​បុរស​នោះ​​​សុខ​ចិត្ត​ចូល​សាសនា​អ៊ិ​ស្លាម​ ​ហើយ​ចូល​ដណ្តឹង​​​ក្រមុំ​អ៊ិ​ស្លាម​ធ្វើ​ជា​​ប្រពន្ធ​​តាំង​ពី​ដើម​ឆ្នាំ​​២០១៣​មក​ម៉្លេះ​ ​​។ ទោះ​បី​ជា​យ៉ាង​ណា​ ​​ចំណង​ស្នេហ៍​នេះ​មិន​​បាន​​ធ្វើ​ឱ្យ​២​នាក់​ប្តី​-ប្រពន្ធ​​​នេះ​រ​ស់​នៅ​ជាមួយ​គ្នា​​បាន​​សេច​ក្តី​សុខ​ឡើយ​ ​ដោយ​ក្រុម​គ្រួសារ​​ឪពុក​ម្តាយ​​ខាង​ស្រី​​មិន​ពេញ​ចិត្ត​​ក៏​បំបែក​បំបាក់​​​ ហើយ​បាន​បង្ខំ​ឱ្យ​ស្ត្រី​​ជា​ប្រពន្ធ​​សុំ​លែង​​លះ​រយៈ​ពេល​​​៦​ខែ​មក​ហើយ​ ។

តាម​ព័ត៌​មាន​​ឱ្យ​ដឹង​ទៀត​ថា​​ បន្ទាប់​ពី​លែង​លះ​គ្នា​​ ​ធ្វើ​ឱ្យ​បុរស​រូប​នេះ​​រស់​នៅ​​ដោយ​ក្តី​អស់​សង្ឃឹម​​ ​ហើយ​បាន​ប្រាប់​បង​ប្អូន​ថា​ ​​មិន​ចង់​រស់​​ឡើយ​​ ​។ ទោះ​បី​ជា​យ៉ាង​ណា​ ​​ពួក​គេ​ទាំង​២​នាក់​​​នៅ​តែ​មាន​ទំនាក់​  ទំន​ង​​គ្នា​តាម​ទូរ​ស័ព្ទ​​ ​។ នៅ​ថ្ងៃ​ទី​៨ មីនា​ ​បុរស​រូប​នេះ​បាន​ធ្វើ​​ដំណើរ​​មក​ពី​ខេត្ត​កំពង់​ធំ​ ​​ដើម្បី​ចូល​រួម​មង្គល​ការ​​​មិត្ត​ភក្តិ​នៅ​ភ្នំពេញ​​​ ដែល​បាន​ចូល​រោង​​នៅ​ថ្ងៃ​ទី​៩ ​មីនា ​។ លុះ​នៅ​យប់​ថ្ងៃ​ទី​១០​ ​​មីនា​​ ​បុរសមាន​វិបត្តិ​រូប​នេះ​​​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​​ផឹក​​ស៊ីជាមួយ​មិត្ត​​ភក្តិ​នៅ​​ក្នុង​ខណ្ឌ​ទួល​គោក​​ ​រហូត​ដល់​យប់​ជ្រៅ​​ក៏​ឱ្យ​មិត្ត​ភក្តិ​​ឌុប​​ទៅ​ព្រែក​លៀប​​​ តែ​ពេល​ឆ្លង​កាត់​ស្ពាន​​​ជ្រោយ​ចង្វា​ក៏​លោត​​​ទឹក​​សម្លាប់​ខ្លួន​ ​​ហើយ​លិច​បាត់​រក​សព​​​ពុំ​ឃើញ​ ។

សូម​បញ្ជាក់​ថា ​​ដើម​ឆ្នាំ​២០១៤​នេះ​ ​​តាម​ការ​កត់​ត្រា​​របស់​សមត្ថ​កិច្ច​​ការ​ពារ​ស្ពាន​​និយាយ​ថា​ ​នេះ​ជា​លើក​ទី​៥​ហើយ​​​ ដែល​លោត​ទឹក​ទន្លេ​​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា ៕