ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធ​ជន​ជីហាដ​​អ៊ិស្លាម​និយម​​3​នាក់​​​ស្លាប់​ ដោយ​សារ​ការ​វាយ​ឆ្មក់​របស់​អុីស្រាអែល

11 ឆ្នាំ មុន

​សមា​ជិក​​៣​នាក់​​​នៃ​សាខា​ប្រដាប់​អាវុធ​របស់​ចលនា​រ៉ាឌីកាល់​ប៉ាឡេស្ទីន​​ គឺ​ក្រុម​ជីហាដ​​​អ៊ិស្លាម​​ បាន​​ត្រូវ​ស្លាប់​​​ កាល​ពី​ថ្ងៃ​ទី​១១ មីនា ក្នុង​ការ​វាយ​ឆ្មក់​តាម​អាកាស​មួយ​របស់​អុីស្រាអែល​​នៅ​ភាគ​ខាង​​ត្បូង​​ជ្រោយ​ហ្គាហ្សា ។​អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ទីភ្នាក់​ងារ​សង្គ្រោះ​ហ្គាហ្សា​និយាយ​ថា ការវាយ​ប្រហារ​​មួយ​របស់​អុីស្រាអែល​សម្លាប់​យុទ្ធ​ជន​ក្រុម​ជីហាដ​​អ៊ិស្លាម​៣​នាក់​នៅ​ភាគ​ខាង​កើត​ក្រុង​ខាន់​យូណេស ជិត​

​សមា​ជិក​​៣​នាក់​​​នៃ​សាខា​ប្រដាប់​អាវុធ​របស់​ចលនា​រ៉ាឌីកាល់​ប៉ាឡេស្ទីន​​ គឺ​ក្រុម​ជីហាដ​​​អ៊ិស្លាម​​ បាន​​ត្រូវ​ស្លាប់​​​ កាល​ពី​ថ្ងៃ​ទី​១១ មីនា ក្នុង​ការ​វាយ​ឆ្មក់​តាម​អាកាស​មួយ​របស់​អុីស្រាអែល​​នៅ​ភាគ​ខាង​​ត្បូង​​ជ្រោយ​ហ្គាហ្សា ។​អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ទីភ្នាក់​ងារ​សង្គ្រោះ​ហ្គាហ្សា​និយាយ​ថា ការវាយ​ប្រហារ​​មួយ​របស់​អុីស្រាអែល​សម្លាប់​យុទ្ធ​ជន​ក្រុម​ជីហាដ​​អ៊ិស្លាម​៣​នាក់​នៅ​ភាគ​ខាង​កើត​ក្រុង​ខាន់​យូណេស ជិត​ព្រំដែន​ជាមួយ​អុីស្រាអែល​​ ។​

ចំណែក​សាខា​ប្រដាប់​អាវុធ​របស់​ក្រុម​ជីហាដ​​​អ៊ិស្លាម​​គឺ​កង​ពល​​ AL-QODS ​អះ​អាង​ក្នុង​សេច​ក្តី​ប្រកាស​មួយ​ថា​ យុទ្ធ​ជន​របស់​ខ្លួន​៣​នាក់​ត្រូវ​ស្លាប់​ក្នុង​ការ​ទម្លាក់​គ្រាប់​បែក​​មួយ​របស់​អុីស្រាអែល​ នៅភាគ​ខាង​កើត​ក្រុង​ខាន់​យូ​ណេស។ សេច​ក្តី​ប្រកាស​បញ្ជាក់​ថា ពួក​គេ​បាន​បាញ់​គ្រាប់​កាំភ្លើង​ត្បាល់​ដាក់​កង​ទ័ព​អុីស្រា​អែល​​ ។​ចំណែក​សាក្សី​ទាំង​ឡាយ​រៀប​រាប់​ពី​ការ​​លុក​​លុយ​មាន​កម្រិត​​មួយ​របស់​បណ្តា​រថ​ក្រោះ​ និង​ប៊ុល​ដូ​ហ្ស័រ​ អុីស្រាអែល នៅ​ភាគ​ខាង​កើត​ ខាន់​យូណេស​នោះ ។

​កង​ទ័ព​អុី​ស្រា​អែល​អះ​អាង​ពី​ការ​វាយ​ឆ្មក់​តាម​អាកាស​មួយ​​ ប៉ុន្តែ​​ពុំ​និយាយ​ពី​ការ​លុក​លុយ​ទេ ដោយ​បញ្ជាក់​​ក្នុង​សេច​ក្តី​ប្រកាស​មួយ​ថា​ ពួក​ភេរវ​​ករ​ក្រុម​ជីហាដ​អ៊ិស្លាម​នៅ​ភាគ​ខាង​ត្បូង​ជ្រោយ​ហ្គាហ្សា​​ បាន​បាញ់​គ្រាប់​កាំភ្លើង​ត្បាល់​ដាក់​​កង​ទ័ព​អុី​ស្រាអែល ។ យន្ត​ហោះ​យោធា​​១​គ្រឿង​បាន​តប​ត​​វិញ​ភ្លាមៗ​​ ដើម្បី​រារាំង​ការបាញ់​ផ្លោង​ថ្មីៗ​ទៀត​​ប្រឆាំង​ជន​ស៊ីវិល​អុីស្រា​អែល ៕