សាច់ញាតិគ្រួសាររបស់បាតុករប្រឆាំងរដ្ឋាភិបាលថៃ២នាក់ ដែលស្លាប់ពេលប៉ះទង្គិចគ្នាជាមួយប៉ូលិស កាលពីពាក់កណ្តាលខែកុម្ភៈ កាលពីថ្ងៃទី១១ មីនា បានដាក់ពាក់ប្តឹងពីបទឧក្រិដ្ឋប្រឆាំងនាយករដ្ឋមន្ត្រីចាំផ្ទះលោកស្រី យីងឡាក់ សីុណាវា៉ត្រា ។
ក្នុងពាក្យបណ្តឹងដាក់ជូនតុលាការព្រហ្មទណ្ឌ លោកស្រី យីងឡាក់ ត្រូវគេចោទពីបទសម្លាប់មនុស្សគិតទុកជាមុនដោយបញ្ជាដល់ប៉ូលិសឱ្យដណ្តើមកាន់កាប់វិញបណ្តាទីតាំងរបស់ពួកបាតុករនៅក្រុងបាងកក កាលពីថ្ងៃទី១៨ កុម្ភៈ ក្នុងនោះរួមមានទីតាំងពួកបាតុករនៅក្បែរវិមានប្រជាធិបតេយ្យជាកន្លែងមានការប៉ះទង្គិចគ្នា ផង ។
រដ្ឋមន្ត្រីក្រសួងការងារថៃ លោក ចាឡឺម យូបាមរ៉ុង ដែលជាប្រមុខនៃមជ្ឈមណ្ឌលរក្សាសន្តិភាព និងរបៀបរៀបរយ ព្រមទាំងតំណាងរដ្ឋាភិបាល៤នាក់ទៀតក៏ទទួលការចោទប្រកាន់ក្នុងរឿងនេះដែរ ។
គួររំលឹកថា ក្នុងការប៉ះទង្គិចគ្នានាថ្ងៃទី១៨ កុម្ភៈ បណ្តាលឱ្យប៉ូលិស២នាក់ និងបាតុករ៤នាក់ស្លាប់រួចមនុស្សជាច្រើនសិបនាក់ទៀតត្រូវ របួស ៕
ចែករំលែកព័តមាននេះ