រូបភាពនិងរឿងហេតុមួយចំនួនគួរឱ្យចាប់អារម្មណ៍
១-ស្វាគមន៍ឆ្នាំថ្មី
កម្មករសិង្ហបុរីយករូបសំណាក «ក្បាលព្រះអង្គនាំលាភសំណាង» ដាក់តាំងលំអស្វាគមន៍ឆ្នាំថ្មី ត្រូវនឹងថ្ងៃទី៣១ មករា តាមប្រតិទិនចន្ទគតិរបស់ចិន ។
១-ស្វាគមន៍ឆ្នាំថ្មី
កម្មករសិង្ហបុរីយករូបសំណាក «ក្បាលព្រះអង្គនាំលាភសំណាង» ដាក់តាំងលំអស្វាគមន៍ឆ្នាំថ្មី ត្រូវនឹងថ្ងៃទី៣១ មករា តាមប្រតិទិនចន្ទគតិរបស់ចិន ។
១-ស្វាគមន៍ឆ្នាំថ្មី
កម្មករសិង្ហបុរីយករូបសំណាក «ក្បាលព្រះអង្គនាំលាភសំណាង» ដាក់តាំងលំអស្វាគមន៍ឆ្នាំថ្មី ត្រូវនឹងថ្ងៃទី៣១ មករា តាមប្រតិទិនចន្ទគតិរបស់ចិន ។
២-ដេញថ្លៃរូបគំនូររបស់ពីកាសូ
បុគ្គលិករបស់ក្រុមហ៊ុនដេញថ្លៃគ្រីស្តី ក្នុងទីក្រុងឡុងបានរៀបតាំងលំអរូប Femme au costume ture dans un fauteuil ជារូបគំនូរនាងផ័រត្រេត ដេកហ្គឺរីន រ៉ូហ្គេ គូស្នេហ៍របស់លោកបា៉បូល ពីកាសូ ជាវិចិត្រករល្បីឈ្មោះនៅលើពិភពលោកដែលបានដេញថ្លៃកាលពីថ្ងៃទី៤ កុម្ភៈ ២០១៤ ។
៣-រកទីជម្រកឱ្យឆ្កែ
ស្ត្រីបេឡារូស បានលើកបីឆ្កែតូចមួយក្បាល នៅក្នុងពិពរ័ណ៍សប្បុរសធម៌ របស់អង្គការការពារសត្វនៅក្រុងមីន ប្រទេសបេឡារូស ដើម្បីស្វែងរកអ្នកយកទៅចិញ្ចឹម ។
៤-តាំងបង្ហាញយន្តហោះអ៊ែរ៍បាស
លោកហ្វារប្រ៊ីស ប្រ៊េហ្គីយេ ប្រធានក្រុមហ៊ុន Airbus ក្រុមហ៊ុនផលិតយន្តហោះពាណិជ្ជកម្មដ៏ធំ របស់បារាំងបានថតរូបជាមួយគំរូយន្តហោះ Airbus A320 ក្នុងពិធីពិពរ័ណ៍ប្រចាំឆ្នាំនៅទីក្រុងទូលូស ប្រទេសបារាំង ។ នៅឆ្នាំ២០១៣ អែ៊របាស់ លក់យន្តហោះសរុបចំនួន៦២៦គ្រឿង ដោយកើនលើសពីឆ្នាំ២០១២ ចំនួន៣៨គ្រឿង ប៉ុន្តែតាមពីក្រោយក្រុមហ៊ុនប៊ូអីុញ ជាក្រុមហ៊ុនគូប្រជែងពីអាមេរិកដែលលក់បាន៦៤៨គ្រឿង ។
៥-ចោរលួចគម្ពីរនៅវិហារក្នុងប្រទេសម៉ាសេដូនី
បុរសចំណាស់ម្នាក់សំឡឹងមើលរូបគំនូរអ្នកបួសនៅឯវិហារ «សេននីកូឡាស់» ក្នុងភូមិរា៉ដូសដា ប្រទេសមា៉សេដូនី ដោយមានរូបភាពជាច្រើនបាក់បែក ត្រូវបោះបង់ចោលរួមទាំងមានគម្ពីរជាច្រើនក្បាលត្រូវចោរលួចជាច្រើនទសវត្សមកហើយ ។
៦-ឆ្នាំថ្មីរបស់ជនហិណ្ឌូ
ស្ត្រីឥណ្ឌាផ្ចិតផ្ចង់រៀបក្បូរក្បាច់រចនាជារូបផ្កាពីខ្សាច់ពណ៌នៅបរិវេណខាងមុខផ្ទះក្នុងទីក្រុង អាហ្គាតាឡា រដ្ឋទ្រីណូរា៉ ភាគពាយ័ព្យប្រទេសឥណ្ឌា ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំ តាមប្រតិទិនហិណ្ឌូ ដោយចាត់ទុកថាជាថ្ងៃចាប់ផ្តើមរដូវស្លឹកឈើជ្រុះ ។
៧-ប្រារព្ធពិធីបុណ្យចូលឆ្នាំរបស់អ្នកស្រុកអ៊ូណាអេច
អ្នកទីក្រុង Urnaesch ប្រទេសស្វ៊ីស យកមែកស្រល់រុំនៅលើដងខ្លួន និងតែងលំអដោយកណ្តឹងគោ ដើរជាក្រុមរាំលេងនៅតាមលំនៅឋាន ដើម្បីសុំសេចក្តីសុខស្វាគមន៍ឆ្នាំថ្មី ដោយមានអ្នកស្រុកផ្តល់អាហារឬប្រាក់រង្វាន់។
៨-មុជទឹកត្រជាក់លាងបាប
បុរសជប៉ុនជាង១០០នាក់ តស៊ូនឹងអាកាសធាតុដ៏ត្រជាក់ ដោយស្លៀកឈុតខ្លីលោតទៅក្នុងទឹកត្រជាក់ និងអោបទឹកកកជាប់ដើមទ្រូង នៅចេតិយទេពប៉ូស៊ូអីុណារី ក្រុងតូក្យូ ដើម្បីលាងបាប និងនាំ មកនូវសុខភាពមាំមួនល្អ ។
៩-បង្ហាញសមត្ថភាពហោះហើរ
ប្រជុំយន្តហោះ អារ៉ាប៊ីសាអូឌីត «Saudi Hawks» បង្ហាញសមត្ថភាពហោះហើរ នៅប្រទេសបារ៉ែន កាលពីពេល ថ្មីៗកន្លងទៅ ។
១០-បឹងបេតិកភណ្ឌពិភពលោក
បុរស២រូបនេសាទត្រីនៅក្នុងបឹងអូរីដ ប្រទេសម៉ាសេដូនី ដែលបានទទួលស្គាល់ពីអង្គការយូណេស្កូ ឱ្យក្លាយជាបេតិកភណ្ឌពិភពលោក ៕
ចែករំលែកព័តមាននេះ