ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរបុរសម្នាក់បុកពីក្រោយ​រថយន្ត​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ ​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​បាន​កើតឡើង​ដោយរថយន្ត​ធុនធំមួយគ្រឿង​​ឈប់​ចត​តាមផ្លូវ​នៅពេលយប់​មិនមាន​​ដាក់​​សញ្ញា​សម្គាល់ ​ស្រាប់តែ​មាន​​បុរស​ម្នាក់​បើក​ម៉ូតូ​​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​មក​បុក​ពីក្រោយ​រថយន្ត បណ្តាល​អោយ​​អ្នកបើកបរម៉ូតូ​បត់​ក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។ ហេតុ​ការ​ណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង​៩​​​និង​២៥នាទីយប់​ថ្ងៃ​ទី​​១ ​កញ្ញា​ ឆ្នាំ​២០១៩ នៅ​លេ​ី​ផ្លូវជាតិ​លេខ១ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៣-៣៤​…

ខេត្ត​កណ្តាល​ ៖ ​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​បាន​កើតឡើង​ដោយរថយន្ត​ធុនធំមួយគ្រឿង​​ឈប់​ចត​តាមផ្លូវ​នៅពេលយប់​មិនមាន​​ដាក់​​សញ្ញា​សម្គាល់ ​ស្រាប់តែ​មាន​​បុរស​ម្នាក់​បើក​ម៉ូតូ​​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​មក​បុក​ពីក្រោយ​រថយន្ត បណ្តាល​អោយ​​អ្នកបើកបរម៉ូតូ​បត់​ក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

ហេតុ​ការ​ណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង​៩​​​និង​២៥នាទីយប់​ថ្ងៃ​ទី​​១ ​កញ្ញា​ ឆ្នាំ​២០១៩ នៅ​លេ​ី​ផ្លូវជាតិ​លេខ១ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៣-៣៤​ ស្ថិត​ក្នុងភូ​មិ​ព្រែក​ប៉ុ​ល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះដែលស្លាប់​ឈ្មោះ កូវ បញ្ញា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ័យ​ឧត្តម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ​ជាអ្នកបើកបរ​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដាឌ្រីម ធុន​សេ១២៥​ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កណ្តាល ១U-៨៧៤៣ ​។ ចំណែក​ភាគីខាង​​រថយន្ដ​​មួយគ្រឿង​ម៉ាក FREIGHTLINER ពណ៌​ខ្មៅ ប្រភេទ​សណ្តោង ពាក់​ផ្លា​ក​លេខ ​ភ្នំពេញ ៣D-៣០៤៩ មាន​សណ្តោង​សឺ​មី​រ៉ី​ម៉ក ​ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ៤A-១៨២៣ អ្នក​បើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ​។​

តាម​ប្រភពពី​នគរបាល​ចរាច​រស្រុក​កៀន ស្វាយ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេឃើញ​​បុរសរងគ្រោះបើកបរ​​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​​ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែ​​បុក​ពីក្រោយ​រថយន្ដ​​ដែលឈប់​ចត​តាមផ្លូវ​ដោយ​មិន​មាន​ដាក់សញ្ញាសម្គាល់ បណ្តាល​ឱ្យ​អ្នកបើកបរម៉ូតូ​បត់កស្លាប់​​នៅនឹងកន្លែងកើតហេតុ ។​

ក្រោយពេលកើតហេតុ អ្នកបើកបរ​រថយន្ដ​បាន​រត់គេច​ខ្លួន​បាត់​ ​ចំណែក​សពជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​​ប្រគល់​អោយ​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​​រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ច​យក​មក​រក្សា​ទុកនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ