ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកាមរីបាឡែនបុករនាំងដែកពុះចែកទ្រូងផ្លូវអស់៥ផ្ទាំង

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រនាំង​​ដែក​ពុះ​ចែក​​ផ្លូវចំនួន​៥ផ្ទាំងបាន​​បាក់​​ ​​​ដោយ​សារ​រថយន្ត​កាមរី​បាឡែន​មួយ​គ្រឿង​មិន​ស្គាល់​ស្លាក​លេខ​​បើកបុក​​ពេញ​ទំហឹង ​តាម​បណ្តោយ​ផ្លូវ​សហពន្ធ័រុស្ស៊ី​ សង្កាត់​ផ្សារដេប៉ូ៣ ​ខណ្ឌទួលគោក ​។ ហេតុការណ៏​នេះ​កើត​ឡើង កាល​ពី​​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​​ថ្ងៃទី​១១​ មីនា ​២០១៤​។

រាជធានី​ភ្នំពេញ ៖ រនាំង​​ដែក​ពុះ​ចែក​​ផ្លូវចំនួន​៥ផ្ទាំងបាន​​បាក់​​ ​​​ដោយ​សារ​រថយន្ត​កាមរី​បាឡែន​មួយ​គ្រឿង​មិន​ស្គាល់​ស្លាក​លេខ​​បើកបុក​​ពេញ​ទំហឹង ​តាម​បណ្តោយ​ផ្លូវ​សហពន្ធ័រុស្ស៊ី​ សង្កាត់​ផ្សារដេប៉ូ៣ ​ខណ្ឌទួលគោក ​។ ហេតុការណ៏​នេះ​កើត​ឡើងកាល​ពី​​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​​ថ្ងៃទី​១១​ មីនា ​២០១៤​។

តាមប្រភព​​ព័ត៌មាន​បាន​ឱ្យដឹង​ថា នៅ​មុនពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​កាមរី​បាឡែនមួយគ្រឿ​ង​ បើកបរ​តាម​ផ្លូវ​សហពន្ធ័រុស្ស៊ីពីកើតទៅ​លិច​ ស្រាប់តែ​មក​ដល់​ចំណុច​កើត​ហេតុនៅជិត​វត្ត​នាគវន្ត័ប្រមាណ២០០ម៉ែត្រ រថយន្ត​ក៏​ជ្រុល​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវបាក់​កំពិត​ចំនួន​៥ផ្ទាំង​។

ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​កាមរី​បាឡែនបាន​បើករត់​បាត់​ស្រមោលតែម្តង​ ៕​