ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំឡុង​៣​ខែ​ទៀត ក្រសួង​នឹង​ដាក់​លក់​លេខ​រថយន្ត​ពិសេស​ផ្ទាល់ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នឹង​ដាក់​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​នៅ​រយៈពេល​៣​ខែ​ខាង​មុខ​នេះ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ចេញផ្សាយ នៅ​ថ្ងៃ​ទី​០២ កញ្ញា​នេះ បាន​លើក​ឡើង​ពី​ការ​លក់…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នឹង​ដាក់​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​នៅ​រយៈពេល​៣​ខែ​ខាង​មុខ​នេះ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ចេញផ្សាយ នៅ​ថ្ងៃ​ទី​០២ កញ្ញា​នេះ បាន​លើក​ឡើង​ពី​ការ​លក់ ការ​លក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​យ៉ាង​ដូច្នេះ​ថា សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឱ្យ បាន​ជ្រាប​ថា យោង​អនុក្រឹត្យ​លេខ​៧៣ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ ស្តី​ពី​ការ​ចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លា​ក​លេខ​សម្គាល់​យានជំនិះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​មាន​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន ដែល​មាន​លេខ​ឬ​/​និង​អក្សរ​ឡា​តាំង​មិន​លើស​ពី​៨ (​ប្រាំបី​)​ខ្ទង់ ដើម្បី​បំពេញតម្រូវការ​របស់​ម្ចាស់​យានជំនិះ​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ។

ក្រសួង​បន្ត​ថា​ដើម្បី​ត្រៀមខ្លួន​ជា​ស្រេច សម្រាប់​ការ​ដាក់​លក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​នេះ គណៈកម្មការ​អន្តរក្រសួង ដើម្បី​គ្រប់គ្រង​ការ​លក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រ​សារ និង​រថយន្ត​ធុន​ស្រាល​បាន​សិក្សា និង​ដកស្រង់​បទ​ពិសោធន៍​អំពី​ការងារ​គ្រប់គ្រង​ការ​លក់​លេខ​ចុះបញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ទទួលយក​បទ​ពិសោធន៍​ពី​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​តំបន់​រួម​មាន​ព្រះរាជាណាចក្រ​ថៃ ទីក្រុង​ហុងកុង​ប្រទេស​ចិន និង​ប្រទេស​សិង្ហ​បុរី ។

ប្រភព​បញ្ជាក់​ថា​«​បន្ទាប់​ពី​ទទួល​បាន​បទ​ពិសោធន៍​ទាំងនេះ ក្រសួង​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា ការ​អនុវត្ត​ការងារ​លក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​នា​ពេល​ខាង​មុខ​នេះ​នឹង​ទទួល​បាន​នូវ​ប្រសិទ្ធភាព និង​តម្លាភាព​ជូន​ប្រជាពលរដ្ឋ​» ។ ក្រសួង​នឹង​ដាក់​ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​លក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​នៅ​អំឡុង​ពេល​៣​ខែ​ខាង​មុខ​នេះ​ដោយ​នឹង​ធ្វើការ​ជូនដំណឹង​ជា​មុន​យ៉ាងតិច​១​ខែ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​នៅ​ទូ​ទាំង​ប្រទេស ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ