រាជធានីភ្នំពេញ៖ជនសង្ស័យប្លន់ប្រុស ស្រី៣នាក់ត្រូវបាននគរបាលខណ្ឌទួលគោកឃាត់ខ្លួនកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ ខណៈពេលពួកគេជិះម៉ូតូម៉ាកស្គូពីពណ៌ខ្មៅមួយគ្រឿងដែលប្លន់បានតែ៣ថ្ងៃនៅសង្កាត់ផ្សារថ្មីទី១ខណ្ឌ ដូនពេញហើយយកទៅលក់នៅម្តុំផ្សារឃ្លាំងម៉ូតូ នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះសន សត្យាត្រាពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ, ២-ឈ្មោះរឿន ដា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះជួលបន្ទប់លេខ៣ ផ្ទះសំណាក់បុប្ជា ប្លុកបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និង៣-ឈ្មោះហង្ស ស្រីពៅ ភេទស្រី អាយុ២៤ឆ្នាំជាស្រ្តីរកស៊ីផ្លូវភេទ ស្នាក់នៅផ្ទះជួល ផ្ទះសំណាក់បុប្ជា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ នៅពេលចាប់ខ្លួនសមត្ថកិច្ចដកហូតបានម៉ូតូម៉ាកស្កុបពីពណ៌ខ្មៅមួយគ្រឿងបន្ទាប់ពីជនសង្ស័យវាយប្លន់យកបានកាលវេលាម៉ោង១១យប់ពីថ្ងៃទី៨ខែមីនា ឆ្នាំ២០១៤នៅចំណុចមុខផ្ទះលេខ១៤Eo ផ្លូវលេខ១១៤ កែវផ្លូវលេខ៥១សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។តាមមន្រ្តីនគរបាលខណ្ឌទួលគោកបានអោយដឹងថា នៅមុនពេលចាប់ខ្លួនសមត្ថកិច្ចនគរបាលរដ្ឋបាលទឹកល្អក់ទី៣ បានជិះល្បាតនៅក្នុងមូលដ្ឋានតាមផ្លូវលេខ១៨៦ បានប្រទះឃើញជនសង្ស័យចំនួន៣នាក់បានជិះម៉ូតូម៉ាកស្កុបពីមួយគ្រឿងអត់ស្លាក លេខមានការសង្ស័យឃាត់ខ្លួនហើយឈានទៅស្រាវជ្រាវរកឃើញម្ចាស់ម៉ូតូឈ្មោះរុន ផល្លា ភេទប្រុស អាយុ២៣ឆ្នាំ ជាជាងភ្លើង ស្នាក់នៅផ្ទះជួលក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ដែលត្រូវចោរប្លន់យក។តាមមន្រ្តីនគរបាលបានអោយដឹងទៀតថានៅវេលាយប់ថ្ងៃទី៨ខែមីនា ឆ្នាំ២០១៤បុរសជាម្ចាស់ម៉ូតូបានជិះម៉ូតូម៉ាកស្កូបពីខាងលើមានស្លាកលេខ ភ្នំពេញ១AZ.៥៣៤៦មួយគ្រឿងខាងលើធ្វើដំណើរទៅតាមផ្លូវលេខ៧០ដើម្បីរកសេវ៉ាផ្លូវភេទ ហើយបានទំនាក់ទំនងជាមួយស្រ្តីជនសង្ស័យឈ្មោះហង់ ស្រីពៅដែលកំពុងតែឈររកម៉ូយ ដែលជាល្បិចស្រ្តីរូបនោះដើម្បីទាក់ហៅទៅកន្លែងស្ងាត់ធ្វើសកម្មភាពប្លន់។ បន្ទាប់ពីត្រូវរ៉ូវគ្នាស្រ្តីជាជនសង្ស័យបានអោយម្ចាស់ម៉ូតូឌុបទៅកន្លែងកើតហេតុនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ស្រាប់តែមានជនសង្ស័យ២នាក់ទៀតឈ្មោះសន សត្យាត្រាពេជ្រនិងឈ្មោះរឿន ដាបានចេញមកបង្ករឿងដោយដោយចោទថា ជនរងគ្រោះមានទំនាកទំនងសង្សារបស់ខ្លួននិងនាំគ្នាព្រួតវាយ ។ខណៈនោះជនរងគ្រោះបានរត់ចេញត្រូវជននោះយកម៉ូតូជិះទៅបាត់។តាមមន្រ្តីនគរបាលរូបនោះបានបន្តទៀតថា បន្ទាប់ពីប្លន់បានជនសង្ស័យបានដោះស្លាកលេខហើយនៅរសៀលថ្ងៃទី១១ខែមីនា ពួកគេទាំង៣នាក់បានជិះម៉ូតូប្រុងរកនក្លែងលក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕
ចែករំលែកព័តមាននេះ