ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​អាជ្ញា​​ចិន​210​នាក់​ដាក់​ទោស​ក្នុង​ឆ្នាំ​2013

11 ឆ្នាំ មុន

អគ្គ​រដ្ឋ​អាជ្ញា​ចិន​លោក​ GAO JIANMING ថ្លែង​កាល​ពី​ថ្ងៃ​ទី​១០​ មីនា​ ថា អយ្យ​ការ​ចិន​បាន​សើុប​អង្កេត​ ហើយ​ដាក់​ទោស​រដ្ឋ​អាជ្ញា​​ចំនួ​ន​២១០​​រូប​ កាល​ពី​ឆ្នាំ​២០១៣​ ពី​បទ​រំលោភ​បំពាន​ច្បាប់​ និង​ប្រព្រឹត្ត​ខុស​បណ្តា​បទ​បញ្ជា​ដោយ​សារ​យុទ្ធ​នា​ការ​ដែល​កំពុង​ធ្វើ​ ដើម្បី​លុប​បំបាត់​ចោល​បុគ្គ​លិក​តុលា​ការ​ដែល​មិន​ល្អ​ ។

យោង​តាម​លោក​ GAO ថា រដ្ឋ​អាជ្ញា​២៦​នាក់​​ប្រឈម​មុខ​រួច​ហើយ​​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ ។ ប្រទេស​ចិន​កំពុង​ស្ថិត​ក្នុង​យុទ្ធ​នា​ការ​ប្រជា​ជន​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​សំដៅ​ទាំង​ពួក​អ្នក​ខ្លាំង​ទាំង​ពួក​អ្នក​ទន់​ខ្សោយ​ ដែល​តាម​ពាក្យ​គេ​ហៅ​ថា «ទាំង​ខ្លា​ទាំង​រុយ» ។

លោក​ GAO បន្ត​ថា អយ្យ​ការ​បាន​សើុប​អង្កេត​លើ​មន្ត្រី​ថ្នាក់​​ស្រុក​ និង​ថ្នាក់​ក្រោម​នេះ​ចំនួន​២.៨៧១​នាក់​ កាល​ពី​ឆ្នាំ​២០១៣​ ។
យោង​តាម​របាយ​ការណ៍​មួយ​មុន​នេះ​ថា សរុប​មន្ត្រី​ជាន់​ខ្ពស់​៣១​រូប​ ជា​កម្ម​វត្ថុ​នៃ​ការ​សើុប​អង្កេត​របស់​គណៈ​កម្មា​ធិការ​កណ្តាល​ត្រួត​ពិនិត្យ​វិន័យ​របស់​បក្ស​កុំ​មុយ​នីស្ត​ចិន​ ក្នុង​ឆ្នាំ​២០១៣​ ហើយ​មន្ត្រី​ប្រមាណ​ជា​១៨២.០០០​នាក់​ ទទួល​ការ​ដាក់​ទោស​ដោយ​អង្គ​ការ​វិន័យ​ផ្ទៃ​ក្នុង​របស់​បក្ស​ ៕