ប្រមុខប៉ូលិសម៉ាឡេស៊ី លោកខាលីដអាប៊ូ បាក ថ្លែងកាលពីថ្ងៃទី១១ មីនា ថាអ្នកដំណើរ២នាក់ដែលឡើងយន្ដហោះបាត់ដានកាន់លិខិតឆ្លងដែនលួចពីគេម្នាក់ត្រូវបានកំណត់អត្ដសញ្ញាណដឹងហើយ ជាបុរសជនជាតិអីុរ៉ង់អាយុ ១៩ឆ្នាំ ម្នាក់ ។ ក៏ប៉ុន្ដែប្រមុខប៉ូលិសរូបនេះអះអាងថា អ្នកដំណើររូបនោះពុំមានទំនាក់ទំនងអ្វីជាមួយក្រុមភេរវករមួយឡើយ តែចង់ទៅរស់នៅប្រទេសអាល្លឺម៉ង់ ។
ចំណែកមេប៉ូលិសថៃម្នាក់លោក ស៊ូប៉ាឆៃ ពូអីុកាអេវកូម និយាយថា ប៉ូលិសបានតាមស៊ើបសួរទីភ្នាក់ងារទេចរណ៍២នៅប៉ាតាយ៉ាជាអ្នកទិញសំបុត្រយន្ដហោះសម្រាប់បុរសទាំងនាក់នេះ ។ លោកនិយាយថា យើងមិនបដិសេធអ្វីទេ ប៉ុន្ដែបើតាមបណ្ដាសមាសភាពដែលយើងទទួលបានវាហាក់ដូចជាអ្នកទាំង២ពុំទាក់ទិននឹងភេរវកម្មនោះទេ ។ លោកបន្ដថា តាមលទ្ធផលដំបូងៗនៃការស៊ើបអង្កេតអ្នកទាំង២អាចចង់ទៅកាន់ប្រទេសណាមួយរស់នៅទីនោះ តាមរយៈការប្រើឯកសារទាំងឡាយដែលលួចបាន ។ ពួកគេស្នើទិញសំបុត្រតម្លៃថោកធម្មតា ហើយក៏ពុំបញ្ជាក់ថាចង់បានសំបុត្រយន្ដហោះពីក្រុមហ៊ុនណាមួយដែរ ៕
ចែករំលែកព័តមាននេះ