ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ដាក់​ពង្រាយ​ផ្កាយ​រណប​10​ជួយ​តាម​រក​យន្ត​ហោះ​បាត់​

11 ឆ្នាំ មុន

មាន​ការ​ជួយ​ពង្រឹង​ការ​រុក​រក​តាម​អាកាស​បន្ថែម​ ដោយ​ប្រទេស​ចិន​បាន​ដាក់​ពង្រាយ​ផ្កាយ​រណប​របស់​ខ្លួន​ដល់​ទៅ​១០​ ក្នុង​ក្តី​សង្ឃឹម​ថា​ អាច​រក​ឃើញ​កន្លែង​ធ្លាក់​នៃ​យន្ត​ហោះ​ប៊ូអុីង​៧៧៧​ ដែល​បាត់​ដាន​ចាប់​តាំង​ពី​៤​ថ្ងៃ​មក​ហើយ​។​ កាសែត​កង​ទ័ព​ចិន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១១​ មីនា​ ថា​ ផ្កាយ​រណប​ចិន​ទាំង​នោះ​ ដែល​ត្រួត​ត្រា​ពី​មូល​ដ្ឋាន​នៅ​សុីអាន​ ភាគ​ខាង​ជើង​ប្រទេស​ នឹង​ប្រើ​ប្រាស់​ដើម្បី​ជួយ​ធ្វើ​

មាន​ការ​ជួយ​ពង្រឹង​ការ​រុក​រក​តាម​អាកាស​បន្ថែម​ ដោយ​ប្រទេស​ចិន​បាន​ដាក់​ពង្រាយ​ផ្កាយ​រណប​របស់​ខ្លួន​ដល់​ទៅ​១០​ ក្នុង​ក្តី​សង្ឃឹម​ថា​ អាច​រក​ឃើញ​កន្លែង​ធ្លាក់​នៃ​យន្ត​ហោះ​ប៊ូអុីង​៧៧៧​ ដែល​បាត់​ដាន​ចាប់​តាំង​ពី​៤​ថ្ងៃ​មក​ហើយ​។​ កាសែត​កង​ទ័ព​ចិន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១១​ មីនា​ ថា​ ផ្កាយ​រណប​ចិន​ទាំង​នោះ​ ដែល​ត្រួត​ត្រា​ពី​មូល​ដ្ឋាន​នៅ​សុីអាន​ ភាគ​ខាង​ជើង​ប្រទេស​ នឹង​ប្រើ​ប្រាស់​ដើម្បី​ជួយ​ធ្វើ​ចរា​ចរណ៍​របស់​បណ្តា​យន្ត​ហោះ​ និង​នាវា​ពិនិត្យ​លក្ខខណ្ឌ​ឧតុនិយម​ធានា​ដល់​គមនា​គមន៍​ ព្រម​ទាំង​ប្រតិបត្តិ​ការ​តាម​រុក​រក​ ។​

ក្រុម​ជួយ​សង្គ្រោះ​មក​ពី​ប្រទេស​៩​ ចូល​រួម​ក្នុង​ប្រតិបត្តិ​ការ​តាម​រុក​រក​ក្នុង​នោះ​មាន​ប្រទេស​ចិន​ ដែល​ក៏​បញ្ជូន​នាវា​ចម្បាំង​ដល់​ទៅ​៣​គ្រឿង​ ប្រទេស​ម៉ាឡេសុី​ សិង្ហ​បុរី​ វៀត​ណាម​ នូវែល​ហ្សេ​ឡង់​ ឥណ្ឌូ​ណេសុី​ អូស្ត្រាលី​ និង​ថៃ​ ។​ ចំណែក​សហ​រដ្ឋ​អាមេរិក​ បាន​បញ្ជូន​នាវា​ពិឃាត​មក​ជួយ​តាម​រក​២​គ្រឿង​ ព្រម​ទាំង​យន្ត​ហោះ​ស៊ើប​ការណ៍​ P-3C ORION ១​គ្រឿង​ ។​

ក្រុម​ហ៊ុន​អាកាស​ចរណ៍​ MALAYSIA AIRLINES ក្នុង​សេចក្តី​ប្រកាស​មួយ​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១១​ មីនា​ ថា​ ការ​ខិត​ខំ​ប្រឹង​ប្រែង​តាម​រុក​រក​យន្ត​ហោះ​ដែល​បាត់​ដាន​នេះ​ ត្រូវ​បាន​ពង្រីក​ហើយ​ពេល​នេះ​ ប្រមូល​ផ្តុំ​នៅ​ឧប​ទ្វីប​ភាគ​ខាង​លិច​ម៉ាឡេសុី​ ក្នុង​ច្រក​សមុទ្រ​ម៉ាឡាកា​ ៕​