ចាប់តាំងពីឆ្នាំ១៩៦៤ មកគណៈវិនិច្ឆ័យអន្តរជាតិនៃក្រុមអ្នកសារព័ត៌មានអឺរ៉ុបបានមកជួបជុំគ្នាដើម្បីធ្វើសេចក្ដីសម្រេចផ្ដល់ពិន្ទុជ្រើសរើសរថយន្តឆ្នើមប្រចាំឆ្នាំ ។ បន្ទាប់ពីការយល់ឃើញដូចគ្នានៃបេក្ខភាពដែលអាចឈានដល់វគ្គផ្ដាច់ព្រាត់ដែលនឹងសម្រេចប្រកាសនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តជេនីវ៉ាប្រចាំឆ្នាំ២០១៤ Peugeot ៣០៨របស់បារាំងបានជាប់ចំណាត់ថ្នាក់រថយន្តឆ្នើមប្រចាំឆ្នាំនៅតំបន់អឺរ៉ុប ។
លទ្ធផលនៃការដាក់ពិន្ទុនោះPeugeot ៣០៨ទទួលបាន៣០៧ពិន្ទុពីសមាជិកគណៈវិនិច្ឆ័យ៥៨រូបដែលជាពិន្ទុខ្ពស់បំផុតកំណត់ដោយក្រុមប្រឹក្សាតុលាការ ២២រូប ។ ចំណែកចំណាត់ថ្នាក់លេខ២និងលេខ៣ បានទៅលើរថយន្តប្រើថាមពលអគ្គិសនីទាំង២ម៉ូដែលមកពីយីហោBMW i3 ទទួលបាន២២៣ពិន្ទុ និងTesla Is មាន២១៦ពិន្ទុ ។ ដោយឡែកនៅក្នុងចំណោមអ្នកដែលត្រូវគេជ្រើសរើសទាំងប្រាំពីរក៏មាន Citroen C4 Picasso មាន១៨២ ពិន្ទុ ,Mazda3 មាន១៨០ពិន្ទុ,Skoda Octavia មាន១៧២ពិន្ទុ Mercedes S-Class មាន១៧០ពិន្ទុ ។
ទោះជាយ៉ាងណាក៏ដោយនេះមិនមែនជាលើកដំបូងឡើយដែលPeugeot ដណ្ដើមបានជ័យជម្នះពោលគឺម៉ូដែល៣០៧ ក៏ធ្លាប់បានពានរង្វាន់ដ៏អស្ចារ្យនេះដែរនៅអំឡុងនៃការបង្ហាញវត្តមានរបស់ខ្លួនកាលពីឆ្នាំ២០០២ រីឯម៉ូដែល៤០៥ បានគ្រងតំណែងនេះនៅក្នុងឆ្នាំ១៩៨៨ ចំណែកម៉ូដែល៥០៤ បានពាំនាំនូវកិត្តិយសនៅក្នុងឆ្នាំ១៩៦៩ ។
ម្យ៉ាងទៀតក្រុមហ៊ុនក្នុងចង្កោមរបស់ខ្លួនCitroen បានឈ្នះពានរង្វាន់៣លើកផងដែរគឺម៉ាកXMនៅក្នុងឆ្នាំ១៩៩០,CXនៅឆ្នាំ១៩៧៥ និងGS ក្នុងឆ្នាំ១៩៧១ ។ សរុបមកក្រុមហ៊ុនPSAទាំងមូល (Peugeot-Citroen)នឹងក្លាយទៅជាក្រុមហ៊ុនផលិតរថយន្តទទួលបានប័ណ្ណសរសើរច្រើនជាងគេបំផុតទី២ក្នុងប្រវត្តិនៃអ្នកដែលទទួលបានពានរង្វាន់នេះជាយូរមកហើយនេះដែលតាមពីក្រោយយីហោFiat គ្រប់គ្រងតំណែង៩លើកនិងយីហោRenaul៦លើក ៕
ចែករំលែកព័តមាននេះ