ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ឆ្នើម​ប្រចាំ​ឆ្នាំ​2014​នៅ​លើ​ពិភព​លោក​មាន​ចំនួន​5​ប្រភេទ​រង្វាន់​

11 ឆ្នាំ មុន

ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​ដណ្តើម​ពាន​រង្វាន់​រថយន្ត​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ​លើ​ពិភព​លោក​ដែល​ចម្រាញ់​ចេញ​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​របស់​ក្រុម​អ្នក​សារ​ព័ត៌​មាន​រថយន្ត​៦៩​ មក​ពី​២២​ប្រទេស​ បាន​យល់​ស្រប​ទៅ​នឹង​ការ​ជ្រើស​យក​កំពូល​រថយន្ត​៣ម៉ូដែល​ សម្រាប់​ប្រភេទ​នីមួយៗ​នៃ​ពាន​រង្វាន់​ចំនួន​៥​ ។​

ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​ដណ្តើម​ពាន​រង្វាន់​រថយន្ត​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ​លើ​ពិភព​លោក​ដែល​ចម្រាញ់​ចេញ​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​របស់​ក្រុម​អ្នក​សារ​ព័ត៌​មាន​រថយន្ត​៦៩​ មក​ពី​២២​ប្រទេស​ បាន​យល់​ស្រប​ទៅ​នឹង​ការ​ជ្រើស​យក​កំពូល​រថយន្ត​៣ម៉ូដែល​ សម្រាប់​ប្រភេទ​នីមួយៗ​នៃ​ពាន​រង្វាន់​ចំនួន​៥​ ។​

គិត​មក​ទល់​នឹង​បច្ចុប្បន្ន​ ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ប្រមាណ​ជា​១០​ឆ្នាំ​មក​ហើយ​ ។​ ចំណែក​រង្វាន់​ទាំង​នោះ​អាច​នឹង​ត្រូវ​បាន​ធ្វើ​ជា​អំណោយ​ដល់​រថយន្ត​មួយ​ចំនួន​ដែល​បាន​បើក​ប្រតិបត្តិ​ការ​លក់​លើ​ទីផ្សារ​២​ទ្វីប​ នៅ​ចន្លោះ​ថ្ងៃ​ទី​១០​ មករា​ ឆ្នាំ​២០១៣​ និង​ថ្ងៃ​ទី​៣១​ មីនា​ ឆ្នាំ​២០១៤​ ។​ ម្យ៉ាង​ទៀត​ឆ្នាំ​២០១៤​នេះ​ ក្រុម​ថ្មី​នៃ​ប្រភេទ​រថយន្ត​ប្រណីត​ប្រចាំ​ឆ្នាំ​ ត្រូវ​បាន​បង្ហាញ​ពី​ការ​លក់​របស់​ម៉ូដែល​ដែល​គេ​ទទួល​ស្គាល់​ថា​ ជា​លំដាប់​ខ្ពស់​ជាង​គេ​ ដោយ​ធ្វើ​ការ​ប្រៀប​ធៀប​ទៅ​នឹង​បរិមាណ​កំណត់​ចំនួន​ច្រើន​ ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ យីហោ​ប្រណីត​ Audi, BMW, Mercedes-Benz និង​ Mazda ទទួល​បាន​នូវ​អត្រា​លក់​ច្រើន​ជា​គេ​បំផុត​ ខណៈ​ដែល​ Audi A3, BMW 4 Series និង​ Mazda 3 បាន​ជាប់​ចំណាត់​ថ្នាក់​រថយន្ត​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ​លើ​ពិភព​លោក​ ។​

ខាង​ក្រោម​នេះ​ គឺ​ជា​បញ្ជី​ឈ្មោះ​រថយន្ត​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៤​ នៅ​លើ​ពិភព​លោក​ ដែល​មាន​៥​ប្រភេទ​រង្វាន់​ដូច​តទៅ​ ៖
-​រថយន្ត​ឆ្នើម​ប្រចាំ​ឆ្នាំ​លើ​ពិភព​លោក​ Audi A3, BMW 4 Series, Mazda 3
-​រថយន្ត​ប្រណីត​លើ​ពិភព​លោក​ Bentley Flying Spur, Mercedes-Benz S-Class, Range Rover Sport
-​រថយន្ត​ដែល​មាន​លក្ខណៈ​ពិសេស​លើ​ពិភព​លោក​ Chevrolet Corvette Stingray, Ferrari 458 Speciable, Porsche 911 GT3
-​រថយន្ត​បៃតង​ ឬ​រថយន្ត​មិន​បញ្ចេញ​ឧស្ម័ន​ពុល​ដល់​បរិស្ថាន​លើ​ពិភព​លោក​ Audi A3 Sportback g-tron (និង​ Audi e-gas), BMW i3, Volkswagen XL1
-​រថយន្ត​រចនា​ម៉ូដ​ឆ្នើម​ប្រចាំ​ឆ្នាំ​លើ​ពិភព​លោក​ BMW i3, Mazda 3, Mercedes-Benz C-Class ៕​