សាខាក្រដាប់អាវុធរបស់ចលនាអ៊ិស្លាមនិយមហាម៉ាស់ប៉ាឡេស្ទីនថ្លែងកាលពីថ្ងៃទី១០ មីនា ថា ខ្លួនបានពង្រឹងសមត្ថភាពមីស៊ីល ដែលពេលនេះអាចវាយប្រហារបណ្តាគោលដៅឆ្ងាយៗក្នុងទឹកដីអីុស្រាអែល ។ អ្នកនាំពាក្យម្នាក់របស់ក្រុមកងពលIZZ AL-DIN AL QASSAM ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅហ្គាហ្សាថា ក្រុមរបស់គេមានសមត្ថភាពវាយប្រហារបណ្តាគោលដៅនៅអីុស្រាអែល ពិសេសក្រោយពីស្រាវជ្រាវដឹងពីបណ្តាចំណុចខ្សោយរបស់ខ្លួនមក ។
អ្នកនាំពាក្យរូបនេះបន្តថា ក្រោយការអភិវឌ្ឍបណ្តាមីស៊ីលរបស់យើង នោះយើងអាចវាយប្រហារលើគោលដៅឆ្ងាយៗរបស់សត្រូវបាន ។ ក្រុមហាម៉ាស់ មានគ្រប់រ៉ុក្កែតបាញ់បានឆ្ងាយធុនM-75 ដែលក្រុមនោះអះអាងថាបានផលិតហើយប្រើប្រាស់ក្នុងសង្គ្រាមពេលថ្មីៗនេះរបស់ខ្លួនប្រឆាំងអីុស្រាអែលកាលពីខែវិច្ចិកា ឆ្នាំ២០១២ ពេលដែលបណ្តាមីស៊ីលប៉ាឡេស្ទីន អាចបាញ់ប្រហារជាលើកដំបូងដល់ទីក្រុងតែលអាវីវ និងក្រុងហ្សេរុយសាឡឹម ។ ក្រុមហាម៉ាស់អះអាងថា មីស៊ីលM-75 នោះអាចបាញ់បានចម្ងាយ៧៥គីឡូម៉ែត្រ ៕
ចែករំលែកព័តមាននេះ