ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអាជីវករចំនួន៦៤នាក់ ដាក់ពាក្យប្តឹងប្រធានផ្សារសាលាក្រៅ ទាមទារលក្ខណ្ឌ៩ចំណុច ឱ្យអាជ្ញាធរជួយដោះស្រាយ

11 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖​ ក្រុមអាជីវករ​ចំនួន៦៤នាក់ ​ក្នុងចំណោម​ជាង១០០នាក់​ដែល​ប្រកបរបរលក់ដូរ​នៅក្នុងផ្សារសាលា​ក្រៅ បាន​​​​​​នាំគ្នា​​មក​ដាក់ពាក្យប្តឹង​​ ​លោក​​​​​​​​​​​​ស្រី វន ស៊ីថាន ​អាយុជាង៦០ឆ្នាំ ប្រធានផ្សារសាលាក្រៅ ដោយទាម​ទារលក្ខខណ្ឌ​ចំនួន៩ចំនុច​​ ឱ្យអាជ្ញាធរជួយដោះស្រា​​យជូនពួកគាត់ ទី១.សូមឱ្យប្រធានផ្សារដោះ​ច្រវាក់ចេញពីផ្លូវ​ច្រកចេញចូល​ទាំងពីរ​

ខេត្តប៉ៃលិន ៖​ ក្រុមអាជីវករ​ចំនួន៦៤នាក់ ​ក្នុងចំណោម​ជាង១០០នាក់​ដែល​ប្រកបរបរលក់ដូរ​នៅក្នុងផ្សារសាលា​ក្រៅ បាន​​​​​​នាំគ្នា​​មក​ដាក់ពាក្យប្តឹង​​ ​លោក​​​​​​​​​​​​ស្រី វន ស៊ីថាន ​អាយុជាង៦០ឆ្នាំ ប្រធានផ្សារសាលាក្រៅ ដោយទាម​ទារលក្ខខណ្ឌ​ចំនួន៩ចំនុច​​ ឱ្យអាជ្ញាធរជួយដោះស្រា​​យជូនពួកគាត់ ទី១.សូមឱ្យប្រធានផ្សារដោះ​ច្រវាក់ចេញពីផ្លូវ​ច្រកចេញចូល​ទាំងពីរ​នៅខាងមុខផ្សារ ទី២. សូមកំណត់ថ្លៃតូបលក់ក្នុងផ្សារឱ្យបានច្បាស់លាស់ និងទទួលយកបាន ទី៣. ចំពោះបញ្ហាអនាម័យ និងពន្ធដា ត្រូវតែម្ចាស់ផ្សារជាអ្នកទទួលបន្ទុក ទី៤. ត្រូវបំបាត់ការផា កពិន័យ ពេលយកប្រាក់ទៅ​បង់យឺតមួយ ឬ​ពីរថ្ងៃ ទី៥. ​បញ្ហាផ្លូវចេញចូល​ដីចំនួនដប់ឡូត៍ក្នុងផ្សារ ផ្លូវមួយត្រូវបានម្ចាស់​ផ្សារលក់ ទី៦. ការដាក់គ្រែចេញហួសតូប ត្រូវម្ចាស់​ផ្សារគិត​ថ្លៃចំនួន៥ម៉ឺនរៀលក្នុង១ខែ ទី៧. ការចាក់ទឹកចូលក្នុងប្រឡាយលូស្អុយ ត្រូវបានម្ចាស់ផ្សារហាមឃាត់ ទី៨. បញ្ហា​ដីឡូត៍ដែលនៅសល់ ត្រូវចាត់ទុកជាចំណីផ្លូវ និងអាទិភាពលើម្ចាស់អ្នកទិញ និងទី៩. នៅពេលគាត់ខឹងនឹងនរណាម្នាក់ ម្ចាស់​ផ្សារមិនត្រូវប្រើ​​ពាក្យជេរប្រមាថ និងបណ្តេញអាជីវ ករចេញឡើយ ។ ការដាក់ពាក្យប្តឹងនេះធ្វើ​ឡើងកាល​វេលា​ម៉ោង៨និង៣០នាទីព្រឹកថ្ងៃ ទី១០ ខែមីនា ២០១៤ ស្ថិតនៅ​​​​​​​​​​​ក្នុងសាលាឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។ តែដោយ​ព្រឹក​ថ្ងៃ​​ដដែ លជាថ្ងៃឈប់សម្រាក លោកមេឃុំមិនមានវត្តមាន ទើបលើកទៅរសៀលថ្ងៃទី១១ ខែមីនា ដើ ម្បីដោះស្រាយ​បញ្ហាទាំងនេះ ។ប្រភពព័ត៌មានពីអាជីវករលក់ដូរក្នុងផ្សារសាលាក្រៅជាច្រើននាក់បានរៀបរាប់ឱ្យដឹងថា ប្រធានផ្សារ​សាលាក្រៅ ឈ្មោះ វន ស៊ីថាន ភេទស្រី អាយុជាង៦០ឆ្នាំ បានម៉ៅការផ្សារនេះជាច្រើនឆ្នាំមកហើយ បន្តពីប្តីរបស់​​​​គាត់​ដែល​បានស្លាប់​កាល​ពីប៉ុន្មានឆ្នាំមុន ដោយគាត់បានទិញដីនៅជាប់នឹងផ្សារ សម្រាប់ពុះដីជាឡូត៍​លក់ឱ្យអាជីវករមួយ​ចំនួន ដើម្បីសង់ផ្ទះ​ស្នាក់​នៅជាក ម្មសិទ្ធិរបស់ខ្លួន ។ តែគាត់មិនព្រមឱ្យអ្នកទាំងនោះបុកជាអណ្តូងស្នប់យកទឹកប្រើប្រាស់ផ្ទាល់ខ្លួននោះទេ ដោយ​ឱ្យទិញទឹកអណ្តូងរបស់​គាត់​ប្រើប្រាស់ជំនួសវិញ ។ ប្រភពបន្តទៀតថា ក្រុមអាជីវករលក់ដូរទាំងអស់បាន​ជួលតូប​ក្នុងផ្សា​លក់ដូរ អ្នកខ្លះជួលថ្លៃ២០​ម៉ឺនរៀលក្នុង១ខែ និងខ្លះទៀតជាង១០ម៉ឺនរៀលក្នុង១ខែ តាមតូបតូចឬធំ ។ ចំណែកភាស៊ីវិញ ប្រធានផ្សារ​ដើរយកក្នុង១​តូប ចំនួន៥រយរៀលក្នុង១ថ្ងៃ និងបង់ឱ្យមន្រ្តីដើរយកពន្ធដា ក្នុង១ខែចំនួន​១ម៉ឺនរៀល ។ ចំណែកអ្នកលក់ដូរនៅខាងមុខ​ក្រៅផ្សារដែលជាដីចំណីថ្នល់ ក៏ត្រូវប្រធានផ្សារកំណត់ឱ្យដាក់គ្រែលក់ប្រវែង១ម៉ែត្រកន្លះ ហើយបង់ប្រាក់ក្នុង១ខែចំនួន​៥ម៉ឺន​​រៀល​ទៅ១០ម៉ឺនរៀល និងបង់ភាស៊ី១ថ្ងៃ៥រយរៀលដូចគ្នាដែរ ។ អ្នករស់នៅក្នុងផ្សារទាំងអស់បានរអ៊ូរទាំថា ពេល​ក្រុមអាជីវ ករស្នើសុំឱ្យប្រធានផ្សារជួយដោះស្រាយបញ្ហាលំបាកម្តងៗ ដែលជួបប្រទះនៅក្នុងផ្សារ គាត់ តែងតែជេរ និងបណ្តេញចេញ ឈប់ឱ្យលក់ដូរនៅក្នុងផ្សាររបស់គាត់ ។ ជាពិសេស​ជាងកន្លះខែមុននេះ​គាត់បានឱ្យកូនប្រុស​របស់គាត់ ឈ្មោះ ភក្តិ អាយុប្រហែល៣២ឆ្នាំ យកបង្គោលដែក​ទៅបោះដាក់​ច្រវាក់បិទមុខផ្សារមិនឱ្យរថយន្ត​ចេញចូល​នោះទេ សូម្បីតែរថយន្ត​ដឹកទឹកស្អាតរាល់ថ្ងៃ​សម្រាប់យក​ទៅលក់​ឱ្យអាជីវករ​ខាងក្នុងប្រើប្រាស់ ក៏ប្រធាន​ផ្សារមិន​អនុញ្ញាតិ​​ឱ្យចូលដែរ ដោយឱ្យលើកលីសែងពីមុខផ្សារចូលទៅដល់ខាងក្រោយផ្សារ ព្រោះគាត់សំអាងថា បើអនុញ្ញាតិ​ឱ្យរថយន្តចូល បណ្តាលឱ្យខូចផ្លូវជុំវិញផ្សាររបស់គាត់ ។ ​អាចចូលទៅក្នុងផ្សារបាន លុះត្រាតែបង់ប្រាក់ឱ្យ​គាត់ជាមុនសិន ដោយក្នុង១រថយន្ត១ពាន់ ទៅ២ពាន់រៀលតាមរថយន្តតូចឬធំ ។

ប្រភពព័ត៌មានពី ឈ្មោះ មុំ សួ ភេទប្រុស អាយុ៣៨ឆ្នាំ ជាអាជីវករលក់ខោអាវក្នុងផ្សារ សាលាក្រៅបានរៀបរាប់ឱ្យដឹងថា គាត់ជួលតូប​លក់ខោអា​វក្នុងផ្សារជាច្រើនឆ្នាំមកហើយ ដោ យក្នុង១ខែ បង់ថ្លៃតូបចំនួន២ម៉ឺនរៀល បង់ថ្លៃមន្រ្តីដើរ​យក​ពន្ធដា​ក្នុង១ខែចំនួន១ម៉ឺនរៀល និងបង់ថ្លៃអនាម័យចំនួន៥រយរៀលក្នុង១ថ្ងៃ ។ លុះគាត់​លក់ដូររហូត​ដល់កាល​ពីជាង​១០ថ្ងៃមុនស្រាប់តែស្រ្តីជាប្រធានផ្សារបានឱ្យកូនប្រុសរបស់គាត់យកបង្គោលទៅបោះដាក់ច្រវាក់នៅខាងមុខផ្លូវចូលក្នុងផ្សារ ដោយ​មិនឱ្យមានរថយន្តដឹកទំនិញ រថយន្តដឹកម្ហូបអាហារ ឬរថយន្តដឹ កទឹកចេញចូលបាននោះឡើយ ដោយ​ឱ្យច​តនៅ​ខាងមុខ ហើយឱ្យពួកគាត់ទិញរទេះរើឥវ៉ាន់ ខ្លួនឯងពីមុខផ្សារចូលទៅដល់តូប ដែលមានចំងាយប្រហែល៥០ម៉ែត្រ ដែលការធ្វើបែបនេះ នាំឱ្យគាត់ខាតពេលវេលា និងលុយកាក់ជាច្រើន មិនដូចពីមុនមានរថយន្តបើកដឹកទំនិញចូល ដល់​មុខតូបរបស់ពួកគាត់តែម្តង ។ ហេតុដូច្នេះពួកគាត់ទាំងអស់មានគ្នាចំនួន៦៤នាក់ បានធ្វើ លិខិតប្តឹង​ប្រធានផ្សារ​ចំនួន៩​ចំណុចខាងលើ ដើម្បីឱ្យអាជ្ញាធរឃុំស្រុក និងខេត្តជួយដោះស្រា យ ។

ទាក់ទិនទៅនឹងបញ្ហាចំរូងចម្រាស់រវាងក្រុមអាជីវករ និងប្រធានផ្សារខាងលើ លោក ឆឹង អៀ ជំទប់ទី១ឃុំសាលាក្រៅ បានរៀប​រាប់ឱ្យដឹងថា ដោយសារនៅថ្ងៃទី១០ ខែមីនានេះគេ សម្រាកអត់ធ្វើការ ទើបលោក អាន់ សំអាត មេឃុំសា​លាមិនមានវត្តមាននៅទីនេះ ហើយខាង​លោកនឹងណាត់ឱ្យក្រុមអាជីវករទាំងអស់​មកជួបជាមួយលោក​មេឃុំនៅរសៀល​ថ្ងៃទី១១ ខែមីនាស្អែកនេះ ដើម្បីធ្វើការដោះស្រាយ ។

ចំណែកលោក ម៉ម ហម សមាជិកក្រុមប្រឹក្សាខេត្ត បានរៀបរាប់ប្រាប់ក្រុមអាជីវករទាំង អស់ឱ្យដឹងថា នៅព្រឹកថ្ងៃ​នេះ​ខាង​លោក​សុំឱ្យបងប្អូនអាជីវករលក់ដូរចំនួន៦៤នាក់ ដែលនាំគ្នាម​កប្តឹងតវ៉ានៅឃុំសាលា​ក្រៅទាំងអស់​ឱ្យត្រឡប់​ទៅ​ផ្ទះរៀងៗខ្លួនវិញសិន ហើយលោកសុំពេ ល១អាទិត្យយ៉ាងយូរ ដើម្បី​ទៅជួបចរចាជាមួយប្រធានផ្សារ ដោយលោកសន្យា​នឹងដោះស្រា យជូនក្រុមអាជីវករឱ្យទទួលផល។