ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​VIGOស្រវឹង​ធ្លាក់ភ្នែក​បើកបុករះ​​បង្គោល​ភ្លើងពី​រដើមនិងបង្គោល​​ផ្លាក​ប៉ាណូមួយ​ផ្ទាំងបាក់នៅ​មុខទី​ស្តីការគណះរដ្ឋមន្រ្តីអ្នក​បើកបររបួសធ្ងន់

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ រថយន្តTiger Hilux Vigo ពណ៌ខ្មៅពាក់​ស្លាក​លេខ​ភ្នំពេញ​2M-0333 មួយ​គ្រឿង​បាន​បើក​បុករះ​បង្គោល​ភ្លើង​មួយ​​ដើម​​​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៏​មួយ​ដើមនិង​បង្គោល​ផ្លាក​ប៉ាណូមួយដើម​​។ហេតុការណ៏នេះ​កើត​ឡើង​នៅ​ម៉ោង១និង​៥០​នាទី​យប់រំលងអធ្រាតឈានចូល​ថ្ងៃ​ទី១១មិនា​២០១៤នៅ​ចំណុចមុខ​ទី​ស្តី​ការគណះរដ្ឋ​មន្រ្តី​

រាជធានី​ភ្នំពេញ​ ៖ រថយន្តTiger Hilux Vigo ពណ៌ខ្មៅពាក់​ស្លាក​លេខ​ភ្នំពេញ​2M-0333 មួយ​គ្រឿង​បាន​បើក​បុករះ​បង្គោល​ភ្លើង​មួយ​​ដើម​​​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៏​មួយ​ដើមនិង​បង្គោល​ផ្លាក​ប៉ាណូមួយដើម​​។ហេតុការណ៏នេះ​កើត​ឡើង​នៅ​ម៉ោង១និង​៥០​នាទី​យប់រំលងអធ្រាតឈានចូល​ថ្ងៃ​ទី១១មិនា​២០១៤នៅ​ចំណុចមុខ​ទី​ស្តី​ការគណះរដ្ឋ​មន្រ្តី​ស្ថិតនៅ​សង្កាត់​ស្រះចក​ ​ខណ្ឌដូនពេញ​។​

ប្រភព័ត៌មាន​បានឱ្យ​ដឹង​ថា​មុនពេល​កើត​ហេតុ​គេឃើញ​រថយន្តTiger Hilux Vigoពណ៌ខ្មៅ​ពាក់​ស្លាក​លេខ​2M-0333​បើកបរ​​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថាន​ភាព​ស្រវឹង​ជិះ​តាម​បណ្តោយ​ផ្លូវ​សហពន្ធ័រុស្ស៊ីទិសដៅ​ពី​កើត​ទៅ​លិច​។​ពេល​មក​ដល់​ចំណុច​កើត​ហេតុ​រថយន្តបាន​បើក​ឡើងលើ​​ឃឿន​ផ្លូវជ្រុលទៅ​បុករះ​បង្គោល​ភ្លើង​មួយ​​ដើម​និង​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៏​មួយ​ដើមនិង​បង្គោល​ផ្លាក​ប៉ាណូមួយដើម។​ក្នុង​ហេតុ​នេះ​ក៏​បណ្តាល​ឱ្យ​អ្នក​បរ​រង​របួស​ធ្ងន់​ហើយ​រថយន្ត​ខូចខាត​មួយ​កំណាត់​មុខយ៉ាង​ដំណំ​។