ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ពីស៊ីការបែកគំនិត​ជិះ​ម៉ូតូឆក់ទូរសព្ទ័គេមិន​បាច​សំរេចត្រូវសមត្ថ​កិច្ចឃាត់ខ្លួន

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនរង​គ្រោះ​ពីរ​អ្នក​ប្តី​ប្រពន្ធ​ត្រូវបាន​ចោរ​ពីរ​នាក់​ឆក់យក​​ទូរសព្ទ័ដៃ​សាំសុង​​កាឡាក់ស៊ីខណះដែល​ប្រពន្ធលើក​និយាយ​ពេលជិះ​ម៉ូតូ​ជាមួយ​និង​ប្តី​។ហេតុ​ការ​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១២និង​៣០​នាទី​នៅ​ចំណុច​មុខ​មសួន​ឧទ្យាន​កាណាឌីយ៉ា​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង​ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័​។

រាជធានី​ភ្នំពេញ ៖ ជនរង​គ្រោះ​ពីរ​អ្នក​ប្តី​ប្រពន្ធ​ត្រូវបាន​ចោរ​ពីរ​នាក់​ឆក់យក​​ទូរសព្ទ័ដៃ​សាំសុង​​កាឡាក់ស៊ីខណះដែល​ប្រពន្ធ​លើក​និយាយ​​ពេលជិះ​ម៉ូតូ​ជាមួយ​និង​ប្តី​។ហេតុ​ការ​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១២និង​៣០​នាទី​នៅ​ចំណុច​មុខ​មសួន​ឧទ្យាន​ឧស្សាហកម្ម​កាណាឌីយ៉ា​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង​ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័​។

ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា​នៅ​មុនពេល​កើត​ហេតុ​ជន​សង្ស័យ​ជាចោ​រ​ឆក់ទូរសព្ទ័​ដៃ​ននេះ​គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខុន​ពណ៌​ទឹក​ក្រូច​លាយ​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AR-7534ជិះ​គ្នាពី​អ្នក​ទើបចេញ​ពី​ស៊ីការគេ​ហើយ​ក៏​បែក​គំនិត​ជិះ​ម៉ូតូធ្វើ​សកម្មភាព​ឆក់​សំភារះ​អ្នក​ដំណើរ​។ជន​សង្ស័យ​ទាំង​ពីរ​នាក់​បានជិះ​ម៉ូតូ​តាម​ផ្លូវ​វេង​ស្រេង​ខណះនោះស្រាប់​តែប្រទះ​ពីរ​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉តូ​ម៉ាក​ហុងដា​វេវ​ពាក់​ស្លាក​លេខ​1BD-4012ជិះនៅ​ពី​មុខ​ម៉ូជន​សង្ស័យ​ជនសង្ស័យទាំង​ពីរ​ក៏​បាន​ជិះ​ម៉ូតូតាម​ពី​ក្រោយ​ម៉ូតូ​ប្តី​ប្រពន្ធនោះ​។ស្របពេល​នោះ​ប្រពន្ធជន​រង​គ្រោះ​ក៏​លើក​ទូរសព្ទ័និយាយ​ហើយ​ជនសង្ស័យទាំងពីរ​ក៏​ជិះ​ទៅ​ឆក់យក​ទូរសព្ទ័នោះ​បាន​ហើយ​ជិះគេចខ្លួន​ប៉ុន្តែត្រូវ​បាន​ជន​រង​គ្រោះ​ដេញ​តាម​ហើយស្រែក​ឱ្យគេជួយ​ឃើញ​ដូច្នេះ​ជន​សង្ស័យ​ភ័យក៏​ផ្តួល​ម៉ូតូ​រត់​ចូល​សួន​ឧស្សាហកម្មកាណាឌីយ៉ា​តែ​ត្រូវ​បាន​សន្តិសុខ​ចាប់​ប្រគល់​ឱ្យ​កងរាជ​អាវុធ​ហត្ត​យក​ទៅ​ចាត់​ការតាមផ្លូវ​ច្បាប់រីឯ​ទួរសព្ទ័​ត្រូវបាន​ប្រគល់​ឱ្យ​ម្ចាស់វិញ​។