ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូហុងដាសេ១២៥​បុកពី​ក្រោយ​រថយន្ត​ហាយឡែនឌ័ជ្រុះកាង​រថយន្តធ្លាប់ជាប់ម៉ូតូ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ហុងដាសេ១២៥ស៊េរី​២០០៥​មួយគ្រឿង​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1M-6410​ជិះ​តែ​ម្នាក់​ឯង​តាម​បណ្តោយ​ផ្លួវ​២៧១​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​បាន​បុក​ពីក្រោយ​ចំកាង​រថយន្ត​ហាយ​ឡែនឌ័ពណ៌​ប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​​1Y-9439​ដែល​បើក​បរ​ដោយ​បុរស​ពីរ​នាក់​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​បង្ក។​

ហេតុការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៩និង​៣០​នាទី​យប់​នៅ​ចំណុច​មុខ​ធនាគា​RXBឥណ្ឌូឆៃណា​តាម​បណ្តោយ​ផ្លូវ​២៧១​ភូមិ​ត្រពាំង​ឈូក សង្កាត់ទឹក​ថ្លា ខណ្ឌសែនសុខ ។ករណី​នេះ​បណ្តាលឱ្យ​រថយន្ត​ហាយ​ឡែនឌ័ខូចខាត​កាង​ខាង​ក្រោយ​ដោយ​ជាប់គ្នា​ជាមួយ​ម៉ូតូបង្ក​។

ក្រោយ​ពេល​កើត​ហេតុម្ចាស់​រថយ្ត​ហាយ​ឡែនឌ័​ចុះ​មក​សំរួល​ជាមួយ​ម្ចាស់​ម៉ូតូ​ដោយ​ម្ចាស់​រថយន្ត​ទាម​ទា​ឱ្យ​ម្ចាស់​ម៉ូតូ​សង​ការ​ខូចខាត​កាង​រថយន្ត​របស់គាត់។