ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ឆ្លាម​បុក​បុរស​រី​យ៉ែរថយន្ត​ម្នាក់​បណ្តាលឱ្យ​បាក់ជើងក្នុង​ខណ្ឌ​ដូន​ពេញ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩.00​នាទី​យប់​ថ្ងៃ​ទី​១០​មិនា​២០១៤​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចណ៏​ដោយ​រថយន្ត​កាមរី​ឆ្លាម​បុក​អ្នក​រីយ៉ែរថយន្ត​បណ្តាល​ឱ្យ​របួស​បាក់​ជើង​។ហេតុ​ការ​នេះ​កើត​ឡើង​នៅ​ចំណុច​មុខ​ក្រុម​ហ៊ុន​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​យី​ហោ​វិរៈប៊ុន​ថាំ​អិុចប្រេស​ទេសចរណ៏​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្តកែង​ផ្លូវ​កែង​១០៦​ស្ថិត​នៅ​សង្កាត់​វត្ត​ភ្នំ ខណ្ឌ​

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩.00​នាទី​យប់​ថ្ងៃ​ទី​១០​មិនា​២០១៤​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចណ៏​ដោយ​រថយន្ត​កាមរី​ឆ្លាម​បុក​អ្នក​រីយ៉ែរថយន្ត​បណ្តាល​ឱ្យ​របួស​បាក់​ជើង​។ហេតុ​ការ​នេះ​កើត​ឡើង​នៅ​ចំណុច​មុខ​ក្រុម​ហ៊ុន​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​យី​ហោ​វិរៈប៊ុន​ថាំ​អិុចប្រេស​ទេសចរណ៏​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្តកែង​ផ្លូវ​​១០៦​ស្ថិត​នៅ​សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ​។

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា​រថយន្ត​ឆ្លាម​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2M-1001បើកបរ​ពី​ទិស​ខាង​លិច​ទៅ​កើត​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ត​កែង​ផ្លូវ​១០៦​ចំណុច​កើត​ហេតុនៅ​ពេល​នោះ​គឺ​មាន​បុរស​ម្នាក់​ជាអ្នក​រីយ៉ែរថយន្ត​បាន​ចេញ​មក​រី​យ៉ែរថយន្ត​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​ពីកើត​ទៅ​លិច​ហើយ​បុរស​រង​គ្រោះ​បាន​លើក​ដៃ​ជា​សញ្ញា​កុំឱ្យ​រថយន្ត​ឆ្លាម​ធ្វើ​ដំណើរ​មក​ពេល​​ប៉ុន្តែ​រថយន្ត​ឆ្លាម​នោះ​មិន​ស្តាប់​នៅ​តែបើក​​មក​បុក​បុរស​រង​គ្រោះ​បន្ទាប់​មក​រថយន្តឆ្លាម​នោះ​ក៏​រីយ៉ែ​រថយន្ត​បុក​បុរស​រង​គ្រោះ​ម្តង​ទៀត​បណ្តាល​ឱ្យ​បាក់​ជើង​ត្រូវ​បាន​គេ​ដឹក​ទៅ​សំរាក​ព្យា​បាល​នៅ​មន្ទីរ​។

បន្ទាប់​ពី​កើត​ហេតុ​គេឃើញ​សមត្ថ​កិច្ច​ក​មក​ត្រួតពីនិត្យ​និង​ធ្វើ​ការ​វាស់​វែង​។