ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ការិយា​ល័យ​ព្រហ្ម​ទណ្ឌកំរិត​ស្រាល​ស្នង​ការ​នគរ​បាល​រាជ​ធានីភ្នំពេញចុះ​ចាប់អ្នក​លេង​ល្បែង​បាន​១៨​នាក់​ក្នុង​ខណ្ឌពោធិ៍សែនជ័យ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ នៅ​ល្ងាច​​ថ្ងៃ​ទី​១០​មិនា​២០១៤​​នេះ​ អ្នក​យក​ព័​ត៌​មាន​​កោះ​សន្តិភាពទទួល​បានព័ត៌មាន​ជំហ៊ាន​ដំបូង​ពីសមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ផ្តល់​មក​ថា​​កម្លាំង​ការិយា​ល័យ​ព្រហ្ម​ទណ្ឌកំរិត​ស្រាល​ស្នង​ការ​នគរ​បាល​រាជ​ធានីភ្នំពេញ​និង​មាន​ការ​ចូល​រួម​ពីព្រះរាជអាជ្ញា​រង​រាជធានី​ភ្នំ​ពេញ​ផង​ដែរ​នោះ​​គឺ​បាន​ចុះ​ចាប់​អ្នក​លេង​ល្បែង​បាន​ចំនួន​១៨​នាក់​ក្នុង​នោះ​ប្រុស​

រាជធានី​ភ្នំពេញ​ ៖ ​នៅ​ល្ងាច​​ថ្ងៃ​ទី​១០​មិនា​២០១៤​​នេះ​ អ្នក​យក​ព័​ត៌​មាន​​កោះ​សន្តិភាពទទួល​បានព័ត៌មាន​ជំហ៊ាន​ដំបូង​ពីសមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ផ្តល់​មក​ថា​​កម្លាំង​ការិយា​ល័យ​ព្រហ្ម​ទណ្ឌកំរិត​ស្រាល​ស្នង​ការ​នគរ​បាល​រាជ​ធានីភ្នំពេញ​និង​មាន​ការ​ចូល​រួម​ពីព្រះរាជអាជ្ញា​រង​រាជធានី​ភ្នំ​ពេញ​ផង​ដែរ​នោះ​​គឺ​បាន​ចុះ​ចាប់​អ្នក​លេង​ល្បែង​បាន​ចំនួន​១៨​នាក់​ក្នុង​នោះ​ប្រុស​០៤​នាក់​ស្រី​១៨​នាក់​។អ្នក​លេង​ល្បែង​ទាំង​នេះ​ត្រូវ​បាន​ចាប់​ក្នុង​បុរី​ពិភព​ថ្មី​ផ្ទះ​លេខ​២៨​ ផ្លូវ​១២​ ស្ថិត​ក្នុងភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​​។

ប្រភព​ព័ត៌​មាន​បានឱ្យ​ដឹង​ថា​ពេល​ចុះ​ចាប់​អ្នក​លេង​ល្បែង​ទាំង​១៨​នាក់​នេះ​សមត្ថ​កិច្ច​បាន​រក​ឃើញ​បៀរ​ចំ​នួន​១០​ហ៊ូដែល​អាច​សន្និដ្ឋាន​ថា​លេង​ចំនូន​១០​វង់ហើយ​ក្នុង​មួយដៃៗគឹលេង​ធំ​គួរសម​ដែរគឺ​ចាប់ពីរមួយ​មឺុន​ទៅ​ពីរមឺុនរៀល​។​

មុននិង​ឈានទៅ​ដល់​ការ​ចុះ​ចាប់​អ្នក​លេង​ល្បែងទាំង​អស់​នេះ​គឺ​សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​និង​ទទួល​បាន​ការ​ផ្តល់ព័ត៌​មានពីប្រជា​ពល​រដ្ឋ​ផង​ដែរ​។គេ​នៅ​មិន​ទាន់​ដឹង​ថា​ក្នុង​ចំណោម​អ្នក​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​១៨​នាក់​នោះ​អ្នកណា​​ខ្លះ​ជាអ្នកលេង​​​ហើយ​អ្នក​ណា​ខ្លះ​ជា​អ្នក​មើល​នោះ​ទេ?

បច្ចុប្បន្នសមត្ថកិច្ច​បាន​នាំ​ខ្លួនអ្នក​ទាំង​១៨​នាក់​នេះ​ទៅ​ធ្វើការ​សាក​សួរ​នៅ​ការិយា​ល័យ​ព្រហ្មទណ្ឌកំរិត​ស្រាល​ស្នង​ការ​នគរ​បាល​រាជធានី​ភ្នំពេញ។