ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុស្សេ​ចរន្ត​អគ្គិ​សនី​ឆេះ​ឃ្លាំងការិយា​ល័យសំរាប់ស្តុកសំភារៈ​រោង​ចក្រ​កាត់​ដេរ​ក្លូរី​នៅ​ស្រុក​អង្គ​ស្នួល​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ អគ្គិ​ភ័យ​កំពុង​ឆាប​ឆេះ​ឃ្លាំងការិយា​ល័យ​ស្តុកសំភារៈក្នុង​រោង​ចក្រ​កាត់​ដេរក្លូរី​ ស្ថិត​នៅ​ភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​​កម្មករ​កម្មការនី​ចំនួន​៨០០នាក់​ដែល​ធ្វើការក្នុងរោងចក្រនេះ​។

ឃ្លាំង​ការិយាល័យ​ស្តុក​សំភារៈនេះ​គឺមានទំហំ៥ម៉ែត្រគុណ​និង១០​ម៉ែត្រ​ហើយ​មានស្តុក​សំភារៈ​សំរាប់​ចង្វាក់​ផលិត​កម្ម​មាន​

ខេត្ត​កណ្តាល​ ៖ អគ្គិ​ភ័យ​កំពុង​ឆាប​ឆេះ​ឃ្លាំងការិយា​ល័យ​ស្តុកសំភារៈក្នុង​រោង​ចក្រ​កាត់​ដេរក្លូរី​ ស្ថិត​នៅ​ភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​​កម្មករ​កម្មការនី​ចំនួន​៨០០នាក់​ដែល​ធ្វើការក្នុងរោងចក្រនេះ​។

ឃ្លាំង​ការិយាល័យ​ស្តុក​សំភារៈនេះ​គឺមានទំហំ៥ម៉ែត្រគុណ​និង១០​ម៉ែត្រ​ហើយ​មានស្តុក​សំភារៈ​សំរាប់​ចង្វាក់​ផលិត​កម្ម​មាន​ដូច​ជា​អំបោះ​​​ក្រណាត់​និងសំភារៈផ្សេងៗទៀត​ដែល​ទហំខូចខាត​មិនទាន់ដឹង​អស់​ប៉ុន្មាននៅឡើយទេ​។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា អគ្គិ​ភ័យ​នេះ​កើត​ឡើង​ដោយ​សារ​ទុស្សេ​ចរន្ត​អគ្គិសនី ​។ក្នុងគ្រោះ​អគ្គីសភ័យ​នេះ​ផង​ដែរ​គឺ​មាន​រថយន្ត​ពន្លត់អគ្គីភ័យចំនួន​០៧​គ្រឿង​របស់​ស្នងការនគរ​បាល​ខេត្ត​កណ្តាល​និង​កងពល​តូច​លេខ​៧០​ជួួួយ​បាញ់​ទឹកពន្លត់ផងដែរ។