ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ចំណាក​ស្រុកខុស​ច្បាប់ សមត្ថ​កិច្ចថៃចាប់​បញ្ជូនមក​វិញ កើន​ឡើងនៅ​ច្រកប៉ោយ​ប៉ែត

11 ឆ្នាំ មុន

ខេត្ត​​បន្ទាយ​​មាន​ជ័យ​​​​ ​៖ ពល​ករ​​ចំណាក​​ស្រុក​ខុស​ច្បាប់​​ ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​មក​ប្រគល់​ឱ្យ​​សមត្ថ​កិច្ច​​កម្ពុជា​​តាម​ច្រក​​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​សម្រាប់​​ដើម​​ឆ្នាំ​២០១៤​នេះ ហាក​់​មាន​ការ​កើន​ទ្បើង​​ជាង​​អំទ្បុង​​ចុង​ឆ្នាំ​២០១៣​ សម្រាប់​​ដើម​​ឆ្នាំ​២០១៤​​​នេះ​ ។ ​

ខេត្ត​​បន្ទាយ​​មាន​ជ័យ​​​​ ​៖ ពល​ករ​​ចំណាក​​ស្រុក​ខុស​ច្បាប់​​ ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​មក​ប្រគល់​ឱ្យ​​សមត្ថ​កិច្ច​​កម្ពុជា​​តាម​ច្រក​​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​សម្រាប់​​ដើម​​ឆ្នាំ​២០១៤​នេះ ហាក​់​មាន​ការ​កើន​ទ្បើង​​ជាង​​អំទ្បុង​​ចុង​ឆ្នាំ​២០១៣​ សម្រាប់​​ដើម​​ឆ្នាំ​២០១៤​​​នេះ​ ។ ​

រថយន​្ត​ទ្រុង​របស់​ថៃ​​ពេល​ដឹក​​ពល​ករ​ត្រទ្បប់​​មក​វិញ​ ​គេ​ឃើញ​ញាត់​ពល​ករ​ខ្មែរ​ណែន​តាន​់​តាប់​​មាន​ស្រី​មានប្រុស​​ខុស​ពី​ពេល​ចុង​ឆ្នាំ​២០១៣​ ដែល​​ពេល​ខ្លះ​​មាន​ពល​ករ​​ត្រឹម​តែ​​កន្លះ​រថយន្ត​​ឬ​ពេល​ខ្លះ​​ក្នុង​រថយន្ត​​មាន​ពល​ករ​តែ​៤​ទៅ​៥​​នាក់​​ប៉ុណ្ណោះ​ ក្នុង​នោះ​​រថយន្ត​ខ្លះ​​ក៏​មាន​​ទាំង​កុមារ​តូចៗ​ផង​ដែរ​ ​។ បញ្ហា​​​​ឆ្លង​ដែន​ខុស​ច្បាប់​​នេះ​​ មើល​​ទៅ​ហាក់​ពុំ​មាន​ការ​ថម​ថយ​​​ទេ ​បើទោះ​​ជា​ស្ថាន​ភាព​​នៅ​ស្រុ​កថៃ​​កំពុង​​មាន​វិបត្តិ​នយោ​បាយ​​​ក៏​ដោយ​ ។ ​ពល​ករ​ខុស​ច្បាប់​​ដែលភាគី​​ថៃ​ចាប់​​​បញ្ជូន​​មក​វិញ​តាម​ច្រក​​ទ្វារអន្តរជាតិ​​ប៉ោយ​ប៉ែត​​ ក្នុង​ដើម​ឆ្នាំ ២០១៤​នេះ តាម​ប្រភព​ពី​អ្នក​ចាប់​ម៉ូយ​ឱ្យ​រថយន្ត​​ឈ្នួល​ ក៏​ដូច​ជា​ក្រុម​អ្នក​រក​ស៊ី​​ប្តូរ​ប្រាក់​នៅ​ចំណុច​​ក្បែរ​រង្វង់​មូល​​ច្រក​ទ្វារ​អន្តរជាតិ​​ប៉ោយ​ប៉ែត​ ​បាន​ឱ្យ​ដឹង​ថា ​មាន​ការ​កើន​ទ្បើង​​ជាង​កាល​​ពី​អំទ្បុង​ចុង​ឆ្នាំ​​២០១៣​ ។ ​

ក្រុ​មពល​ករ​ទាំង​នេះ​ ​នៅ​ពេល​វិល​ត្រទ្បប់​​មក​វិញ​មិន​ព្រម​​ប្រាប់​ពី​អត្ត​សញ្ញាណ​​ទ្បើយ​ ប៉ុន្តែអ្នក​​ខ្លះ​​ប្រាប់​ថា​ត្រូវ​គេ​​ចាប់​ពេល​កំពុង​​វិល​ត្រទ្បប់​​តាម​រថយន្ត​តូច​ធំ​របស់​ថៃ​​ ឯ​អ្នក​ខ្លះ​​ថា ត្រូវ​​​គេ​ចាប់​តាម​​​ខ្សែ​បន្ទាត់​ព្រំ​​ដែន​ក្រោយ​ពី​ឆ្លងពី​កម្ពុជា​​ ដើ​ម្បីទៅ​រក​​ការ​ងារ​​ធ្វើ​លើ​ទឹក​ដី​ថៃ​ ។ ​ទោះ​ជា​យ៉ាង​​ណា​ ជុំវិញ​​បញ្ហា​​ខាង​លើ​ សមត្ថ​កិច្ច​​នគរ​បាល​​អន្តោ​ប្រវេសន៍​​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត​​ មិន​អាច​​ទាក់​ទង​​សុំ​ការ​បំភ្លឺ​​បាន​ទេ ​​​គឺ​តែង​តែ​​និយាយ​ថា​ ​មិន​អាច​​ប្រាប់​បាន​​ ហើយ​​​ឱ្យ​​សួរ​​ទៅ​ថ្នាក់​​លើ​វិញ​ ។ ​ការ​ឆ្លង​ដែន​​ខុស​ច្បាប់​​វា​ពិត​​ជា​មិន​គួរ​ឱ្យ​កើន​​មាន​នោះ​ទេ ព្រោះ​​ពេល​នេះ​ស្ថាន​ការណ៍​​នយោ​បាយ​​នៅ​ប្រទេស​ថៃ​កំពុង​ជួប​​ចលា​ចល​ ៕