ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចំណាស់2​នាក់ទៅ​ឆក់ត្រី​បាត់ពីផ្ទះ​​អស់រយៈ​ពេល1​យប់ តាម​រកឃើញ​ឆក់ស្លាប់​ទាំង2​នាក់

11 ឆ្នាំ មុន

ខេត្ត​រតន​គិរី​ ៖ ​បុរ​ស​វ័យ​ចំណាស់​​​២​នាក់​​​ដែល​​នាំ​គ្នា​ទៅឆក់​ត្រី​ដូច​នាំ​គ្នា​ទៅស្លាប់​​​ ​ទាំង​២​នាក់ ​ហើយ​​ត្រូវ​បាន​ក្រុម​ក្រួសារ​​រក​ឃើញ​​នៅ​​ថ្ងៃ​ទី​៧ មីនា ​​វេលាម៉ោង​​៦​ល្ងាច ​។ ​
​​តាម​ប្រភពព័ត៌​មាន​​ពី​​ក្រុ​ម​គ្រួសារ​​សព​ដែ​ល​កំពុង​រៀបចំ​ធ្វើ​បុណ្យ​​​​​ប្រាប់​ឱ្យដឹងថា ​ជន​រង​គ្រោះ​​ទាំង​ពីរនាក់​​នេះ​ម្នាក់​ឈ្មោះ​គួ ឃិត ​​អាយុ​​៥០​ឆ្នាំ ​​ជា​កសិករ ​​និងម្នាក់​ទៀត​ឈ្មោះ​​ខៀម អាយុ​៤៨​ឆ្នាំ ​ជា​កសិករ​ដូចគ្នា ​​និង​​​ជា​ជន​ជាតិ​ឡាវ​​​​ រស់​នៅ​​​​ភូមិ​​ហ្វាំង ​ឃុំ​ប៉ុង ​ស្រុក​វើន​សៃ ។ ​​

នៅ​​មុន​ពេល​កើត​ហេតុ​​ នា​ថ្ងៃ​ទី​៦ មីនា​​ វេលា​ម៉ោង​​១​​​រសៀល​​ ​បុរស​ឈ្មោះ​​គួ ឃិត ​បាន​​បបួល​ឈ្មោះ​ខៀម​ ​​ទៅ​ឆក់​ត្រី​​រួច​ក៏​នាំ​គ្នា​ស្ពាយ​​ដង​ឆក់​និង​អាគុយ​​ចេញ​ទៅបាត់​មិន​ដឹង​ថា ​ទៅ​ឆក់​​ត្រី​នៅ​ម្តុំ​​ណា​ទេ ​។ ​​ពេល​ជន​​រង​គ្រោះ​​ទាំង​២​នាក់​​បាត់​ដំណឹង​១​យប់​មិន​​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ ទើប​ក្រុម​គ្រួសារ​អ្នក​​ទាំង​​២​ខាង​លើ​​នាំគ្នា​ ដើរ​រក​នៅថ្ងៃ​ទី​៧ មីនា ​គឺ​ស្វែង​រុក​រក​​​តាំង​ពី​ព្រឹក​​រហូត​ដល់​ម៉ោង​៦​ល្ងាច​​ ទើប​​ឃើញ​​ជន​រង​គ្រោះ​​ស្លាប់​​ទល់​មុខគ្នា​ ​ដោយ​ដៃ​កាន់​​ដង​ឆក់​ទាំង​២​នាក់ ​។ ​

​កន្លែង​ជន​រងគ្រោះ​​ស្លាប់​នោះ​ ស្ថិត​នៅ​ចំណុច​​​​​អូរ​ភ្នំ​ ក្នុងភូមិ​​កុក ឃុំ​​កុក ស្រុក​​វើន​សៃ ​។ ស្ថាន​​ភាព​​ជន​រងគ្រោះ​ដែល​ស្លាប​់គឺ​អត់​បាន​ត្រី​ទេ ​បែរ​ជា​​ស្លាប់​​ទល់​មុខគ្នា​​ ទំនង​​ជា​ពួកគាត់​​​ជួយ​គ្នា​​ ពេល​មាន​​អាសន្ន​​ដោយ​ការឆក់​​ម្នាក់​មុន​ ហើយ​​​ម្នាក់​​​ទៀតមក​ជួយ​ទើបឆក់​​ស្លាប់ទាំង​២​នាក់​​ ក្នុង​​ទឹក​​យ៉ាង​អាណោច​អា​ធ័ម​ ដោយ​គ្មាន​​នរណា​ម្នាក់​បាន​ដឹង​​ទេ ​៕ ​